ចិន និងវៀតណាម

ចិន និងវៀតណាមបើកផ្លូវដែកថ្មីកាត់បន្ថយរយៈពេលដឹកទំនិញ​ពី១៥ថ្ងៃមក​នៅត្រឹម៧ថ្ងៃ


ផ្លូវដែកថ្មីមួយខ្សែកំពុងជួយជំរុញពាណិជ្ជកម្ម​វៀតណាម-ចិនឱ្យកាន់តែមានភាពល្អប្រសើរ ដោយវាបានជួយកាត់បន្ថយពេលវេលា​​ដឹកជញ្ជូន​ទំនិញរវាង​ប្រទេសចិន និងវៀតណាមបានរហូត​ដល់ទៅពាក់កណ្តាល់ពី១៥ថ្ងៃមកនៅត្រឹមប្រមាណ៧ថ្ងៃប៉ុណ្ណោះ។ ការតភ្ជាប់ផ្លូវដែកថ្មីនេះមិនត្រឹមតែជួយឱ្យអាជីវកម្មដឹកទំនិញបានលឿន និងមានប្រសិទ្ធភាពជាងមុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចពង្រឹងខ្សែច្រវាក់ពាណិជ្ជកម្មរវាងចិន វៀតណាម និងអាស៊ានផងដែរ។
ចិន និងវៀតណាម
ដោយ

សារព័ត៌មាន VN Express បានរាយការណ៍នៅថ្ងៃទី១៤ ខែកញ្ញា ថា ប្រទេសវៀតណាមបានបើកដំណើរការសេវារថភ្លើងដឹកទំនិញអន្តរជាតិថ្មីមួយតភ្ជាប់ខេត្តឈីងហៃ (Qinghai) ក្នុងប្រទេសចិន ជាមួយក្រុងដុង ណៃ (Dong Nai) នៅភាគខាងត្បូងវៀតណាម។ ផ្លូវនេះមានប្រវែងជិត៤,០០០ គីឡូម៉ែត្រ ហើយអាចដឹកទំនិញចូលទៅក្នុងប្រទេសវៀតណាម ដោយផ្ទាល់។ ការធ្វើដំណើរទៅកាន់ស្ថានីយ ត្រាង បូម ពេលនេះចំណាយពេលខ្លីត្រឹមប្រមាណ៧ថ្ងៃប៉ុណ្ណោះ រួមទាំងការបំពេញបែបបទគយផងដែរ បើធៀបកាលពីមុនដែលត្រូវចំណាយពេលចន្លោះពី១២ទៅ១៥ថ្ងៃ។
ការដឹកជញ្ជូនទំនិញតាមផ្លូវដែកឆ្លងកាត់ព្រំដែន ក៏កំពុងកើនឡើងយ៉ាងខ្លាំងផងដែរ។ បរិមាណទំនិញបានកើនដល់ជាង១លានតោនក្នុងឆ្នាំ២០២៤ និងលើស១,៤លានតោនក្នុងឆ្នាំ២០២៥។ ទន្ទឹមនេះ វៀតណាម ក៏កំពុងពង្រីកសេវាដឹកជញ្ជូនទៅមកទាំងពីរទិស ដើម្បីអាចនាំទំនិញរបស់ខ្លួនទៅកាន់ប្រទេសចិន និងកាត់បន្ថយឱកាសដែលរថភ្លើងត្រឡប់មកវិញដោយគ្មានទំនិញ។
សូមបញ្ជាក់ថា វៀតណាមកំពុងអភិវឌ្ឍគម្រោងផ្លូវដែកសំខាន់ៗ ដើម្បីភ្ជាប់ប្រទេសចិនជាមួយកំពង់ផែ និងមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ខ្លួន ក្នុងនោះមានគម្រោង ឡាវកៃ-ហាណូយ-ហៃហ្វុង ដែលរំពឹងថា នឹងពង្រឹងការតភ្ជាប់ជាមួយប្រទេសចិន។ វៀតណាមមើលឃើញថា បណ្តាញទាំងនេះអាចក្លាយជាមូលដ្ឋានសម្រាប់ច្រករបៀងផ្លូវដែកឆ្លងកាត់អាស៊ាន ដែលភ្ជាប់ចិនជាមួយអាស៊ីអាគ្នេយ៍ អាស៊ីកណ្តាល និងអឺរ៉ុប៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


Tesla បោះជំហានចូលទីផ្សារវៀតណាម នឹងជំរុញការប្រកួតប្រជែងរថយន្តអគ្គិសនីនៅអាស៊ីអាគ្នេយ៍​កាន់តែខ្លាំងក្លា

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាម៉េរិក Tesla បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធ​មួយរបស់ខ្លួន នៅប្រទេស​វៀតណាម ដែលជាសញ្ញាបង្ហាញថា ក្រុមហ៊ុនយក្សមួយ…

ប្រជាជនថៃជាង៣២%កាត់បន្ថយការចំណាយលើអាហារ ដើម្បីទុកលុយដោះស្រាយជីវភាព

ទុនវិនិយោគរាប់ពាន់លានបាតកំពុងបន្តហូរចូលយ៉ាងគំហុកទៅក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យ និងបច្ចេកវិទ្យារបស់ប្រទេសថៃ។ ប៉ុន្តែផ្ទុយពីលេខសេដ្ឋកិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ