យោងតាមឯកសារចុះបញ្ជីអាជីវកម្មដែលត្រូវបានផ្អៀងផ្ទាត់ និងចេញផ្សាយដោយរ៉យទ័រ បានបង្ហាញថា ក្រុមហ៊ុនថ្មីនេះមានឈ្មោះថា Tesla Motors Vietnam Limited Liability Company ហើយត្រូវបានចុះបញ្ជីនៅទីក្រុងហូជីមិញ កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៦។
ក្រុមហ៊ុនមានដើមទុនចុះបញ្ជីចំនួន ប្រមាណ ៣ លានដុល្លារអាមេរិក។
តាមឯកសារចុះបញ្ជី ក្រុមហ៊ុន Tesla នៅវៀតណាមត្រូវបានអនុញ្ញាតឱ្យធ្វើអាជីវកម្មពាក់ព័ន្ធនឹងការលក់ដុំ និងលក់រាយរថយន្ត គ្រឿងបន្លាស់រថយន្ត ម៉ាស៊ីន និងឧបករណ៍ផ្សេងៗ ព្រមទាំងសកម្មភាពនាំចូល នាំចេញ និងចែកចាយផលិតផល។
ការបង្កើតក្រុមហ៊ុនសាខានេះ ត្រូវបានមើលឃើញថា ជាជំហានសំខាន់មួយរបស់ Tesla ក្នុងការចូលទៅកាន់ទីផ្សារវៀតណាម ដែលជាទីផ្សាររថយន្តអគ្គិសនីកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅអាស៊ីអាគ្នេយ៍។
ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ Tesla មិនទាន់បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការអំពីការបង្កើតក្រុមហ៊ុនសាខានៅវៀតណាមនេះនៅឡើយទេ។
ការចូលទីផ្សារវៀតណាមរបស់ Tesla ក៏អាចធ្វើឱ្យការប្រកួតប្រជែងក្នុងវិស័យរថយន្តអគ្គិសនីនៅក្នុងប្រទេសកាន់តែខ្លាំង ជាពិសេសនៅពេលដែលក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិផ្សេងៗកំពុងពង្រីកវត្តមានរបស់ខ្លួននៅក្នុងទីផ្សារនេះ។