វិស័យថាមពល

​​ចិន គ្រោងបោះទុនវិនិយោគជិត៣០០ពាន់លានដុល្លារ ដើម្បីក្តោបក្តាប់ទីផ្សារថាមពលបៃតងពិភពលោក


ពីប្រទេសដែលធ្លាប់រងការរិះគន់យ៉ាងចាស់ដៃកាលពីទសវត្សរ៍មុន ជុំវិញការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីការដុតធ្យូងថ្មដ៏សម្បើម ពេលនេះចិន កំពុងប្តូរដើរតួមកជាអធិរាជ នៃថាមពលពន្លឺព្រះអាទិត្យនៅលើពិភពលោក។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ទោះបីជាបច្ចុប្បន្នចិន មានសមត្ថភាពផលិតថាមពលដើរដោយពន្លឺព្រះអាទិត្យដ៏ច្រើនក៏ដោយ តែយក្សអាស៊ីមួយនេះនៅតែមិនទាន់ស្កប់ស្កល់ដោយត្រៀមទម្លាក់ទុនបន្ថែមជិត៣០០ពាន់លានដុល្លារ ដើម្បីក្តោបក្តាប់ទីផ្សារថាមពលបៃតងពិភពលោក។
វិស័យថាមពល
ដោយ

គិតត្រឹមខែកក្កដា ឆ្នាំ២០២៦ សមត្ថភាពផលិតថាមពលអគ្គិសនីចេញពីពន្លឺព្រះអាទិត្យរបស់ចិន បានស្ទុះហក់ឡើងដល់ជិត១,៣០០ជីហ្គាវ៉ាត់ (GW) ដែលស្មើនឹងជាង៣១% នៃសមត្ថភាពផលិតថាមពលសរុបទាំងអស់របស់ប្រទេស។ តួលេខដ៏មហិមានេះបានបញ្ជាក់យ៉ាងច្បាស់ថា ចិន កំពុងតែបោះជំហានយ៉ាងលឿនក្នុងការបោះបង់ចោលថាមពលកខ្វក់ ហើយជំនួសមកវិញនូវថាមពលស្អាត ដែលគ្មានផ្សែងពុល។
ដើមឡើយការពឹងផ្អែកលើធ្យូងថ្ម ដើម្បីផ្គត់ផ្គង់ខ្សែច្រវាក់ផលិតកម្មធ្លាប់បានធ្វើឱ្យចិន ជាប់ឈ្មោះជា អ្នកបំពុលបរិស្ថានធំជាងគេ។ ប៉ុន្តែដើម្បីលុបលាងរូបភាពអវិជ្ជមាននេះ ព្រមទាំងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ចិន បានរៀបចំផែនការយុទ្ធសាស្ត្រចាក់ទុនបន្ថែមរហូតដល់ ២៩៨ពាន់លានដុល្លារទៅក្នុងហេដ្ឋារចនាសម្ព័ន្ធថាមពលពន្លឺព្រះអាទិត្យ។
លទ្ធផលនៃការវិនិយោគឥតឈប់ឈរនេះធ្វើឱ្យបរិមាណថាមពលអគ្គិសនី ដែលចិន ទាញចេញពីពន្លឺព្រះអាទិត្យកើនឡើងដល់ជាង៨០២ពាន់លានគីឡូវ៉ាត់ម៉ោង កើនឡើងជាង១៥% បើធៀបនឹងរយៈពេលដូចគ្នា។ សមិទ្ធផលនេះមិនត្រឹមតែធ្វើឱ្យចិន ឈរនៅលើកំពូលតារាងជាប្រទេសផលិត និងទាញយកថាមពលពន្លឺព្រះអាទិត្យបានច្រើនជាងគេបំផុតនៅលើភពផែនដីប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងតែរុញច្រានឱ្យចិន ក្លាយជាអ្នកកំណត់វាសនាសេដ្ឋកិច្ចបៃតង និងជាអធិរាជថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យយ៉ាងពិតប្រាកដដែលគ្មានប្រទេសណាមួយអាចប្រកួតប្រជែងបានឡើយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ថៃព្យាយាមឱ្យទូតប្រទេសទី៣ បញ្ចុះបញ្ចូលកម្ពុជាកុំលើកឡើងពីបញ្ហាជម្លោះព្រំដែន នៅក្នុងវេទិកាហ្វ្រង់កូហ្វូនី ប៉ុន្ដែកម្ពុជាបដិសេធ

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង លោក លុយ ដេវីត អះអាងថា ភាគីថៃបាន​ព្យាយាមពឹងពាក់ឱ្យឯកអគ្គរដ្ឋទូតនៃប្រទេសទី៣មួយ មកបញ្ចុះបញ្ចូលរូបលោក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ