ចិន ផលិតបានពូជស្រូវកូនកាត់ថ្មី

ចិន ផលិតបានពូជស្រូវកូនកាត់ថ្មី ដែលអាចផ្ដល់ទិន្នផលជិត៨តោនក្នុង១ហិកតា


ក្រុមអ្នកវិទ្យាសាស្ត្រចិន បានបង្កើតសមិទ្ធផលប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយ ដោយបង្កាត់បានពូជស្រូវកូនកាត់ជំនាន់ថ្មី ដែលអាចផ្តល់ទិន្នផលជិត៨តោនក្នុង១ហិកតា។ ភាពជោគជ័យនេះ ត្រូវបានប្រកាសជាផ្លូវការបន្ទាប់ពីការចុះពិនិត្យ និងវាយតម្លៃទិន្នផលផ្ទាល់នៅនឹងកន្លែងកាលពីថ្ងៃទី៧ ខែកញ្ញា នៅខេត្តភាគកណ្តាលនៃប្រទេសចិន។
ចិន ផលិតបានពូជស្រូវកូនកាត់ថ្មី
ដោយ

ផ្អែកលើទិន្នន័យផ្លូវការ ផ្ទៃដីដាំដុះស្រូវកូនកាត់នៅប្រទេសចិន បានរក្សាទំហំជាង១៣លានហិកតាជាច្រើនឆ្នាំមកហើយ ប៉ុន្តែមកដល់ឆ្នាំ២០២៥ ផ្ទៃដីដាំដុះបានកើនឡើងលើស៦៦៦លានហិកតានៅទូទាំងប្រទេស។ ទោះជាយ៉ាងណាឧស្សាហកម្មផលិតស្រូវកូនកាត់នៅចិន តែងជួបបញ្ហាប្រឈមរ៉ាំរ៉ៃចំនួន២ គឺតម្លៃគ្រាប់ពូជថ្លៃ និងទិន្នផលផលិតកម្មនៅមានកម្រិត។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CCTV ដើម្បីដោះស្រាយបញ្ហានេះមជ្ឈមណ្ឌលស្រាវជ្រាវស្រូវកូនកាត់ខេត្តហ៊ូណាន បានចំណាយពេលជាង២០ឆ្នាំ ស្រាវជ្រាវបង្កាត់ពូជស្រូវ ដែលមានសមត្ថភាពផលិតគ្រាប់ខ្ពស់។ ជាលទ្ធផលក្រុមអ្នកស្រាវជ្រាវផលិតបានពូជស្រូវឈ្មោលថ្មីមួយប្រភេទមានឈ្មោះថា«សួង១អេស»។ ពូជនេះមានលក្ខណៈពិសេសអស្ចារ្យ គឺធន់នឹងបម្រែបម្រួលអាកាសធាតុ មានអត្រាបង្កាត់គ្រាប់ខ្ពស់ខ្លាំង និងអាចផ្សំជាមួយពូជញីបានយ៉ាងល្អឥតខ្ចោះ ដែលអាចផ្តល់ទិន្នផលស្រូវរហូតដល់ជិត៨តោនក្នុង១ហិកតា។ បន្ថែមលើនេះ ក្រុមការងារស្រាវជ្រាវក៏បានបង្កើតនូវប្រព័ន្ធបច្ចេកវិទ្យាដាំដុះគ្រប់ជ្រុងជ្រោយ សម្រាប់ការផលិតគ្រាប់ពូជស្រូវកូនកាត់ទិន្នផលខ្ពស់ក្នុងខ្នាតធំ ព្រមទាំងផ្តល់ជូននូវក្របខណ្ឌបច្ចេកទេសជាក់ស្តែង ដែលងាយស្រួលឱ្យកសិករ និងអ្នកផលិតគ្រាប់ពូជយកទៅអនុវត្តតាមដោយជោគជ័យផងដែរ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ហេតុអ្វីថៃ ចាប់ផ្ដើមបង្ក្រាបលើជនបរទេសកាន់កាប់អចលនទ្រព្យ ហើយវិធានការនេះនឹងជះឥទ្ធិលយ៉ាងណា?

ថៃ កំពុងរឹតបន្តឹងការកាន់កាប់អចលនទ្រព្យដោយជនបរទេស ដោយបើកយុទ្ធនាការត្រួតពិនិត្យទូទាំង​ប្រទេសលើក្រុមហ៊ុន ដែលជាប់សង្ស័យថា ប្រើជនជាតិថៃ ជាអ្…

ចំណែកប្រាក់ដុល្លារក្នុងទុនបម្រុងអន្តរជាតិ កំពុងធ្លាក់ចុះ តើពិភពលោកកំពុងបោះបង់ប្រាក់ដុល្លារឬ?

ប្រាក់ដុល្លារអាម៉េរិក អាចនឹងកំពុងបាត់បង់ចំណែកខ្លះក្នុងទុនបម្រុងអន្តរជាតិ របស់ពិភពលោក ប៉ុន្តែការសិក្សាថ្មីរបស់ធនាគារកណ្ដាលអាម៉េរិក បង្ហា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ