វិស័យអវកាស

សមាជិកសភាព្រមានថា ចិននឹងក្លាយជាគូប្រជែងដ៏ស្វិតស្វាញក្នុងវិស័យអវកាសរបស់អាម៉េរិក


ក្រុមសមាជិកសភាអាម៉េរិក បានចេញមុខព្រមានជាថ្មីថា ចិន មិនត្រឹមតែជាគូប្រជែងសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែគឺជាគូប្រជែងដ៏មានឥទ្ធិពលបំផុតនៅក្នុងវិស័យអវកាស។ យោងតាមសារការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post ទីក្រុងប៉េកាំង កំពុងប្រើប្រាស់មហិច្ឆតាអវកាស ដើម្បីពង្រីកឥទ្ធិពលការទូត និងការគ្រប់គ្រងប្រព័ន្ធឌីជីថលសកល។ អ្នកជំនាញជឿជាក់ថា ការក្លាយជាមហាអំណាចលេខ១ក្នុងវិស័យអវកាស គឺជាសោរគន្លឹះក្នុងការកំណត់វាសនាពិភពលោកនាពេលអនាគត។
វិស័យអវកាស
ដោយ

ការប្រណាំងប្រជែងទៅកាន់ភពព្រះចន្ទរវាងអាម៉េរិក និងចិន កំពុងឈានដល់ដំណាក់កាលក្ដៅគគុក ។ ខណៈដែលសហរដ្ឋអាម៉េរិក កំពុងសម្រុកពន្លឿនកម្មវិធី Artemis ដើម្បីបញ្ជូនអវកាសយានិកទៅជាន់ផ្ទៃព្រះចន្ទឱ្យបាននៅត្រឹមឆ្នាំ២០២៨ ទីក្រុងប៉េកាំង ក៏កំពុងដេញតាមយ៉ាងប្រកៀកប្រកិត ជាមួយនឹងគោលដៅចុះចតឱ្យបាននៅឆ្នាំ២០៣០។

មហិច្ឆតានេះមិនមែនត្រឹមតែជាការបោះជំហានលើភពព្រះចន្ទនោះទេ ប៉ុន្តែគឺជាការប្រកួតប្រជែងដើម្បី បោះទីតាំងឈរជើងរយៈពេលវែង និងការទាញយកធនធានធម្មជាតិនៅទីនោះ។ ក្រុមអ្នកជំនាញបានប្រាប់សភាអាម៉េរិកថា ប្រទេសណាដែលឈានមុខគេក្នុងវិស័យអវកាស នឹងមានសិទ្ធិកំណត់ស្ដង់ដា បច្ចេកវិទ្យា គ្រប់គ្រងប្រព័ន្ធសារគមនាគមន៍ និងរំហូរព័ត៌មានទូទាំងសកលលោក។

អ្វីដែលគួរឱ្យបារម្ភបំផុតសម្រាប់សមាជិកសភាអាម៉េរិក គឺយុទ្ធសាស្ត្ររបស់ចិន ដែលអាចនឹងចាត់ទុកការប្រកួតប្រជែងអវកាសនេះ ជាផ្នែកមួយនៃ «ជម្លោះយុទ្ធសាស្ត្រ» ដើម្បីដណ្ដើមមកុដមហាអំណាចលេខ១ ពីសហរដ្ឋអាម៉េរិក។ អ្នកនយោបាយអាម៉េរិកមួយចំនួនបានសង្កត់ធ្ងន់ថា បើទោះបីជាវ៉ាស៊ីនតោនចាត់ទុកការរុករកអវកាសជារឿងធម្មតាក៏ដោយ ប៉ុន្តែសម្រាប់ចិន វាអាចជាសមរភូមិថ្មីមួយដែលអាម៉េរិកមិនអាចមើលស្រាលបានឡើយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ទំនងក្លាយជារបៀបវារៈដ៏សំខាន់នៃជំនួបកំពូលខែនៅឧសភា រវាងលោក ត្រាំ និងលោក ស៊ី

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនភីង នឹងជួបគ្នានៅទីក្រុងប៉េកាំង ប្រទេសចិន នៅខែឧសភា នេះ ក្នុងជំនួ…

លោក ត្រាំ អស់ចិត្តនឹង NATO កាន់តែខ្លាំង និងគ្រោងកាត់បន្ថយចំនួនកងទ័ពឈរជើងនៅអាល្លឺម៉ង់

ការប្រេះឆារវាងសហរដ្ឋអាម៉េរិក និងអង្គការបក្សសម្ព័ន្ធយោធា NATO ដោយសារសង្គ្រាមអ៊ីរ៉ង់ បានលេចចេញរូបរាងកាន់តែច្បាស់ ក្រោយប្រធានាធិបតី ដូណាល់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ