អត្ថបទពាណិជ្ជកម្ម

Danone កម្ពុជា ចូលរួមវេទិកាធុរកិច្ចអមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី បេ្តជ្ញាបន្តលើកកម្ពស់ អាហារូបត្ថម្ភ និងសុខភាពផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ


រាជធានីភ្នំពេញ ប្រទេសកម្ពុជា – ក្រុមហ៊ុន Danone កម្ពុជា ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភឈានមុខគេ និងបានចូលរួមចំណែកចិញ្ចឹមបីចាច់កុមារកម្ពុជាអស់រយៈពេលជាង ៣០ឆ្នាំមកហើយនោះ បានចូលរួម វេទិកាធុរកិច្ច អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ (20th Francophonie Summit) រួមជាមួយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំធុរកិច្ច និងតំណាងមកពីរដ្ឋ និងរដ្ឋាភិបាលជាសមាជិកចំនួនជាង ៩០ប្រទេស។
អត្ថបទពាណិជ្ជកម្ម
ដោយ
អំពី Danone

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ Éléonore Caroit រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី ភាពជាដៃគូអន្តរជាតិ និងជនជាតិបារាំងនៅបរទេស អមក្រសួងអឺរ៉ុប និងការបរទេសបារាំង ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាអន្តរជាតិ ក្នុងការចូលរួមចំណែក អភិវឌ្ឍប្រកបដោយចីរភាព សុខភាព និងការលើកកម្ពស់មូលធនមនុស្ស។

វេទិកាធុរកិច្ចអមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី បានគូសបញ្ជាក់អំពីភាពជាដៃគូដ៏យូរអង្វែងរវាងប្រទេសបារាំង និងប្រទេស កម្ពុជា ក៏ដូចជាមហិច្ឆតារួមគ្នាក្នុងការកសាងអនាគតដែលមានសុខភាពល្អ និងវិបុលភាពជាងមុន តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល អប់រំ អាហារូបត្ថម្ភ និងការអភិវឌ្ឍសេដ្ឋកិច្ច។

ក្រុមហ៊ុន Danone កម្ពុជា គឺជាក្រុមហ៊ុនអាហារូបត្ថម្ភតែមួយគត់ ដែលបាននាំយកទស្សនៈវិស័យផ្អែកលើសុខភាព និង
វិទ្យាសាស្ត្រមកកាន់វេទិកាធុរកិច្ចនេះ ដោយរំលេចអំពីតួនាទីដ៏សំខាន់នៃចំណីអាហារ និងអាហារូបត្ថម្ភ ក្នុងការបង្ការជំងឺ ការអភិវឌ្ឍប្រកបដោយសុខភាពល្អ និងការកសាងអនាគតដ៏រឹងមាំសម្រាប់ប្រទេសកម្ពុជា។

កន្លងមក Danone កម្ពុជា បានធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នរដ្ឋាភិបាល រួមមាន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងពាណិជ្ជកម្ម អ្នកជំនាញ
សុខាភិបាល សាលារៀន និងសហគមន៍នានា ដើម្បីគាំទ្រដល់សុខភាព និង អាហារូបត្ថម្ភកុមារនៅកម្ពុជា។

ក្រុមហ៊ុនបានរួមចំណែកក្នុងការអប់រំផ្នែកអាហារូបត្ថម្ភ គំនិតផ្តួចផ្តើមតាមសហគមន៍ ការគាំទ្រដល់មជ្ឈមណ្ឌលថែទាំកុមារតូចតាមសហគមន៍ និងកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃអាហារូបត្ថម្ភល្អ នៃជីវិតកុមារ។ ដោយផ្អែកលើជំនាញ និងបទពិសោធន៍ជាង ១៣០ ឆ្នាំក្នុងវិស័យអាហារូបត្ថម្ភកុមារ ក្រុមហ៊ុន Danone បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការដោះស្រាយបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈ ដូចជា ភាពស្លេកស្លាំងដោយសារកង្វះជាតិដែក (IDA) និងភាពក្រិសក្រិន ដែលអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ការលូតលាស់ លទ្ធផលនៃការសិក្សា និងផលិតភាពនាពេលអនាគតរបស់កុមារ។ អាទិភាពទាំងនេះ បានគាំទ្រយ៉ាងជិតស្និទ្ធដល់របៀបវារៈអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ការអភិវឌ្ឍ
មូលធនមនុស្សជាស្នូលនៃវឌ្ឍនភាពសេដ្ឋកិច្ច និងសង្គមរយៈពេលវែងរបស់ប្រទេសជាតិ។

លោក Maarten Van Leeuwen នាយកគ្រប់គ្រងក្រុមហ៊ុន Danone ប្រចាំប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា បានមានប្រសាសន៍ថា៖ «អាហារូបត្ថម្ភល្អ គឺជាគ្រឹះដ៏សំខាន់ក្នុងការផ្តល់ឱ្យកុមារនូវការចាប់ផ្តើមជីវិតដែលមានសុខភាពល្អបំផុត។ អស់រយៈពេលជាង ៣០ឆ្នាំមកហើយ ដែលក្រុមហ៊ុនបានធ្វើការរួមគ្នាជាមួយដៃគូនានានៅកម្ពុជា ដើម្បីគាំទ្រដល់អាហារូបត្ថម្ភ និងការអភិវឌ្ឍប្រកបដោយសុខភាពល្អរបស់កុមារ។ តាមរយៈការប្រើប្រាស់ភាពជាដៃគូរវាងបារាំង និងកម្ពុជា និងការប្រមូលផ្តុំកិច្ចសហការរវាងរដ្ឋាភិបាល អ្នកជំនាញសុខាភិបាល សហគមន៍ និងវិស័យធុរកិច្ច យើងអាចរួមគ្នាកសាងមនុស្សជំនាន់ក្រោយដែលមានសុខភាពល្អប្រសើរ និងមូលធនមនុស្សកាន់តែរឹងមាំសម្រាប់ប្រទេសកម្ពុជា»។

បច្ចុប្បន្ន ៩៧% នៃបុគ្គលិករបស់ក្រុមហ៊ុន Danone Cambodia គឺជាជនជាតិខ្មែរ ដែលឆ្លុះបញ្ចាំងពីការចាក់ឫសយ៉ាងជ្រៅនៅក្នុងមូលដ្ឋាន និងការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុនចំពោះប្រទេសកម្ពុជា។ តាមរយៈការបន្តកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធទាំងក្នុងវិស័យសាធារណៈ និងឯកជន ក្រុមហ៊ុន Danone នៅតែបន្តប្តេជ្ញាចិត្តក្នុងការគាំទ្រដល់អនាគតដែលមានសុខភាពល្អ និងមូលធនមនុស្សកាន់តែរឹងមាំសម្រាប់ប្រទេសកម្ពុជា។




អត្ថបទបន្ទាប់


ថៃ បញ្ចេញវីដេអូយន្តហោះចម្បាំង F-16 បាញ់គ្រាប់ពិត នៅមួយថ្ងៃក្រោយសម្តេចធិបតី ប្រើវេទិកាកិច្ចប្រជុំ ហ្វ្រង់កូហ្វូនី បកអាក្រាតទង្វើឈ្លានពានរបស់ថៃ

នៅប៉ុន្មានថ្ងៃបន្ទាប់ពីយោធាថៃ បានផ្ទុះប្រតិកម្ម និងចេញមុខព្រមានកម្ពុជា ជាបន្តបន្ទាប់ ជុំវិញការតាំងបង្ហាញប្រាសាទបុរាណខ្មែរនៅ «ភូមិហ្វ្រង់កូហ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ