ព្រំដែនកម្ពុជា-ថៃ

អ្នកវិភាគមើលឃើញថា ថៃកំពុងសម្តែងល្ខោននយោបាយដើម្បីបង្វែរដាន និងលុបលាងអំពើឈ្លានពានលើកម្ពុជា


ថ្មីៗនេះកងទ័ពអាកាសថៃបានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចូលមកកាន់តំបន់អូរស្មាច់ក្នុងទឹកដីកម្ពុជា ដើម្បីពិនិត្យមើលទីតាំងដែលថៃបានចោទថាជាមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញក្នុងចេតនាលុបលាងរូបភាពឈ្លានពាន និងពន្យល់បំភ័ន្តកុំឱ្យមានការយល់ច្រឡំមកលើខ្លួន។
ព្រំដែនកម្ពុជា-ថៃ
ដោយ

ទោះជាយ៉ាងណាតំណាង AOT បានលើកឡើងថា ខ្លួនមិនទាន់អាចជឿលើអ្វីដែលថៃបានបកស្រាយនោះទេ ព្រោះវាផ្ទុយស្រឡះពីការប្រកាសលើបណ្តាញសារព័ត៌មាន ហើយពួកគេរង់ចាំការផ្ទៀងផ្ទាត់ការពិតជាមួយភាគីកម្ពុជា។ ក្រុមអ្នកវិភាគកិច្ចការនយោបាយ និងអន្តរជាតិយល់ឃើញថា សកម្មភាពរបស់ថៃនេះគ្រាន់តែជាឆាកល្ខោននយោបាយ ដែលរៀបចំឡើង ដើម្បីបង្វែរការចាប់អារម្មណ៍របស់អន្តរជាតិពីការរំលោភបំពានរបស់យោធាថៃមកទឹកដីកម្ពុជាតែប៉ុណ្ណោះ។ តើយុទ្ធសាស្ត្របំភ័ន្តរបស់ថៃនេះអាចបិទបាំងភ្នែកសហគមន៍អន្តរជាតិបាន ឬរឹតតែបង្កើតមន្ទិលសង្ស័យលើចេតនាពិតប្រាកដរបស់ខ្លួន?

លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយ និងជាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិបានសង្កេតឃើញថា ថៃកំពុងប្រើយុទ្ធសាស្ត្របង្កើតភាពភ័ន្តច្រឡំ ខណៈកន្លងមកថៃបានយកលេសបង្រ្កាបបទល្មើសឆបោកអនឡាញ ដើម្បីវាយលុកចូលឈ្លានពានកម្ពុជាយ៉ាងកម្រោល ប៉ុន្តែនៅពេលចូលកាន់កាប់ទឹកដីខ្មែរដោយខុសច្បាប់រួច ថៃបែរជាប្រកាសថា តំបន់នោះជាដែនអធិបតេយ្យភាពរបស់ខ្លួនទៅវិញ។ លោកបណ្ឌិតបានបន្ថែមថា ការនាំក្រុម AOT មកបកស្រាយក្នុងទឹកដីកម្ពុជានេះ គឺជាល្បិចលាងជម្រះកំហុស ខណៈដែលនៅពីក្រោយខ្នង យោធាថៃនៅតែបន្តបញ្ជូនកងកម្លាំង និងសព្វាវុធធុនធ្ងន់មកកាន់ព្រំដែន ដើម្បីគំរាមកំហែងដល់បូរណភាពទឹកដីកម្ពុជា។ ស្ថិតក្នុងស្ថានភាពចំពោះមុខនេះ លោកបណ្ឌិត ស៊ឺន សំ យល់ថា កម្ពុជាត្រូវតែប្រកាន់ជំហរយុទ្ធសាស្ត្រការទូត និងការទូតព័ត៌មានឱ្យបានសកម្មបំផុត។

ស្រដៀងគ្នានេះ​លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយយល់ឃើញថា ការដែលថៃនាំអ្នកការទូត និងអ្នកសារព័ត៌មានទៅតំបន់អូស្មាច់ស្ថិតក្នុងទឹកដីកម្ពុជាគ្រាន់តែជាឆាកល្ខោនបន្លំភ្នែកអន្តរជាតិ ក្នុងគោលបំណងលុបលាងទង្វើឈ្លានពានលើកម្ពុជាតែប៉ុណ្ណោះ​។ អ្នកជំនាញរូបនេះបានបន្ថែមថា ថៃបានប្រើល្បិចចោទប្រកាន់ថា កម្ពុជាជាអ្នកឈ្លានពានមុនទាំងដែលថៃមានទំហំទឹកដី និងកម្លាំងយោធាធំជាងកម្ពុជាឆ្ងាយ ហើយថែមទាំងប្រើយុទ្ធសាស្ត្រគូសផែនទីឯកតោភាគីមកកំណត់ព្រំសីមាទៀតផង។ ទោះជាយ៉ាងណាប្រតិកម្មរបស់ក្រុម AOT ដែលសម្តែងការមិនជឿលើការបកស្រាយរបស់ថៃ បានក្លាយជាចលករយ៉ាងសំខាន់ក្នុងការវាយបំបែកការភូតកុហកជិត១០០ឆ្នាំរបស់ថៃ ដែលតែងតែបិទបាំងចេតនាឈ្លានពានលើកម្ពុជា។ សម្រាប់អ្នកជំនាញរូបនេះ កម្ពុជាចាំបាច់ត្រូវបង្កើនល្បឿន និងប្រសិទ្ធភាពនៃការទូតព័ត៌មានឱ្យកាន់តែខ្លាំងក្លា ដើម្បីនាំការពិតជូនដល់ពិភពលោក។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែកញ្ញា ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិបានចេញលិខិតតវ៉ាយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពរបស់ទាហានថៃ ដែលបានវាយបំផ្លាញផ្ទះប្រជាពលរដ្ឋ២ខ្នងនៅតំបន់បឹងត្រកួន បំផ្លាញសំណង់ស៊ីវិលក្នុងភូមិព្រៃចាន់ និងបានលួចសង់លេណដ្ឋានក្នុងបរិវេណវត្តអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ខេត្តបន្ទាយមានជ័យ។ កម្ពុជាបានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះទង្វើរបស់យោធាថៃ ដែលបានបន្តរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


កំពូលរថយន្តឆ្លាតវៃជំនាន់ថ្មី JETOUR Dashing i-DM បង្ហាញខ្លួនជាផ្លូវការក្នុងតម្លៃពិសេសត្រឹមតែ ២៨,៩៩៩ ដុល្លារបើកបរបានរហូតដល់ ១,៤០០ គីឡូម៉ែត្រ

JETOUR Cambodia ដែលនាំចូល និងចែកចាយផ្តាច់មុខដោយ KNN Group បានដាក់សម្ពោធជាផ្លូវការនូវកំពូលរថយន្តម៉ូឌែលថ្មី JETOUR Dashing i-DM ជាល…

ថៃកំពុងខ្នះខ្នែងរើសពលករពីស្រីលង្កា ក្រោយជួបបញ្ហាខ្វះកម្លាំងពលកម្មធ្ងន់ធ្ងរបន្ទាប់ពីការចាកចេញរបស់ពលករខ្មែរ

រដ្ឋាភិបាលថៃបានសម្រេចបង្វែរទិសដៅជ្រើសរើសពលករចំណាកស្រុកប្រមាណ១០,០០០នាក់ពីប្រទេសស្រីលង្កា ដែលជាជំហានប្រវត្តិសាស្ត្រដំបូងបង្អស់ក្នុងការស្វែងរកក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ