អត្ថបទ​ក្រុមហ៊ុន

វិស័យផ្លូវថ្នល់នឹងកាន់តែមានគុណភាពខ្ពស់ជាងមុន ជាមួយ រ៉ូឡូកិនបង្ហាប់ថ្នល់ DYNAPAC ពីប្រទេសស៊ុយអែត


(ភ្នំពេញ)៖ នាថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២២ ក្រុមហ៊ុន ខេអិន ស៊ីជី បានបើកសម្ពោធ រ៉ូឡូកិនបង្ហាប់ដីម៉ាក DYNAPAC (ដាយណាផាក) ម៉ូដែល DRS120D ជាផ្លូវការ និងចាប់ទទួលការកក់ជាលើកដំបូងរបស់ខ្លួន។
វិស័យផ្លូវថ្នល់នឹងកាន់តែមានគុណភាពខ្ពស់ជាងមុន ជាមួយ រ៉ូឡូកិនបង្ហាប់ថ្នល់ DYNAPAC ពីប្រទេសស៊ុយអ៊ែត
ដោយ
អំពី dynapac

ព្រោះតែគុណភាព និងបច្ចេកវិទ្យាដ៏ពិសេសទៅលើសមត្ថភាពកិនបង្ហាប់ខ្លាំងក្លាបំផុត និងស៊ីប្រេងតិចបំផុត ទើបធ្វើរ៉ូឡូកិនបង្ហាប់ដីម៉ាក DYNAPAC (ដាយណាផាក) ត្រូវបានអ្នកប្រើប្រាស់ទទួលស្គាល់ និងល្បីតគ្នាខ្លាំងមិនដាច់ពីមាត់ ហើយក្នុងថ្ងៃនេះ ដែរ DYNAPAC (ដាយណាផាក) បានសម្រេចបោះជំហ៊ាន និងផ្តល់សិទ្ធិចែកចាយផ្តាច់មុខផលិតផលខ្លួន មកក្រុមហ៊ុន ខេ អិន ស៊ីជី ដើម្បីចែកចាយ និងផ្តល់សេវាកម្មដល់អតិថិជនក្នុងប្រទេសកម្ពុជា។  

ឆ្លៀតក្នុងឱកាសនេះដែល តំណាងក្រុមហ៊ុន ខេអិន ស៊ីជីមានប្រសាសន៍ថា៖ ក្រុមហ៊ុនបានសិក្សាយ៉ាងស៊ីជំរៅ មុននឹងសំរេចចិត្ត នាំចូលផ្តាច់មុខ ផលិតផល DYNAPAC មកប្រទេសកម្ពុជា ដោយផ្អែកលើ៣កត្តា៖ 

  1. រ៉ូឡូ DYNAPAC ជាប្រភេទរ៉ូឡូ មានគុណភាពខ្ពស់ លំដាប់ពិភពលោក ISO 7000 ដែលទទួលស្គាល់ពីសំណាក់បណ្តាលប្រទេសធំៗនៅអាស៊ី និងអ៊ឺរ៉ុប យ៉ាងល្បីល្បាញ ដែលអាចជួយលើកកម្ពស់គុណភាពសាងសង់ផ្លូវថ្នល់កម្ពុជាយើង 
  2. រ៉ូឡូ DYNAPAC មានសមត្ថភាពខ្ពស់ខ្លាំងលើការកិនបង្ហាប់ និងស៊ីប្រេងតិចបំផុតសក្តិសមនឹងបរិបទនិងតម្រូវការនៃការប្រើប្រាស់សព្វថ្ងៃ ហើយជួយអោយម្ចាស់អាជីវកម្ម ចំណេញកាន់តែខ្ពស់។
  3. រ៉ូឡូ DYNAPAC មានងាយស្រួលក្នុងការថែទាំ ប្រើប្រាស់បានយូរមិនងាយសឹករីករិល ជាពិសេសគឺយើងមានផ្នែកបច្ចេកទេសដែលពូកែខ្លាំង ផ្តល់សេវាកម្មរហ័ស និងមានគ្រឿងបន្លាស់សំបូរបែប ងាយស្រួលដោះដូរ ឬជួសជុល។

រ៉ូឡូកិនបង្ហាប់ថ្នល់ DYNAPAC នាំចូល​ពីប្រទេសស៊ុយអែត

ដើម្បីផ្តល់ភាពងាយស្រួល និងជំរុញទីផ្សារបន្ថែម ក្រុមហ៊ុនមានកម្មវិធី ប្រូម៉ូសិនពិសេស គឺ ការបង់រំលស់គ្រឿងចក្ររហូតដល់ ៥ឆ្នាំ ជាមួយហ្នឹងការបង់ប្រាក់ប្រចាំខែទាបបំផុតមិនធ្លាប់មានពីមុនមកត្រឹមតែ 612$/ខែ តែប៉ុណ្ណោះ។

ជាចុងក្រោយតំណាងក្រុមហ៊ុនបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ អតិថិជនដែលតែងតែគាំទ្រ និងផ្តល់ទំនុកចិត្តមកលើក្រុមហ៊ុន ជាពិសេស គ្រាន់តែបើកលក់ភ្លាម ក៏មានអ្នកកក់ជាច្រើនតែម្តង។ សូមបញ្ចាក់ថា ក្រុមហ៊ុន ខេ អិន ស៊ី ជី មានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ៦អា ៕




អត្ថបទបន្ទាប់


សហគ្រិនបច្ចេកវិទ្យា កែវ រស្មី មានមហិច្ឆតាធ្វើឌីជីថលភាវូបនីយកម្មសហគមន៍នៅកម្ពុជា

ព័ត៌មាន
ការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជានឹងមានសក្ដានុពលដ៏អស្ចារ្យសម្រាប់ភាពជោគជ័យ ខណៈដែលវិស័យភស្តុភារ (Logistics) នៅក្នុងប្រទេសកម្ពុជា…

អាផាតមិន ល្អៗនៅតែមានទីផ្សារ ទោះវិស័យខុនដូមានការរីកដុះដាលខ្លាំងក្ដី

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យអះអាងថា អាផាតមិនលំដាប់ A និង B មិនសូវរងផលប៉ះពាល់ដោយសារការរីកចម្រើននៃវិស័យខុនដូនោះទេ ពោលគឺអាផាតមិន ដែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ