វិស័យពាណិជ្ជកម្ម

ប្រធានអាស៊ាន ឆ្នាំ២០២៧ ប្តេជ្ញាជំរុញសមាហរណកម្មសេដ្ឋកិច្ច និងពង្រឹងទីផ្សារប្លុកឱ្យកាន់តែរឹងមាំ


ក្នុងនាមជាប្រធានអាស៊ានប្តូរវេនសម្រាប់ឆ្នាំ២០២៧ ខាងមុខ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរ៉េន វង្ស (Lawrence Wong) បានបង្ហាញជំហរយ៉ាងមុតមាំថា សិង្ហបុរីនឹងផ្តោតអាទិភាពខ្ពស់លើការប្រែក្លាយអាស៊ាន​ឱ្យទៅជាទីផ្សារតែមួយពិតប្រាកដ ទន្ទឹមនឹងការពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធថាមពល និងបច្ចេកវិទ្យាឌីជីថលឱ្យកាន់តែស៊ីជម្រៅ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA មេដឹកនាំសិង្ហបុរី រូបនេះ ចង់ឃើញប្លុកអាស៊ានពន្លឿនយន្តការទាំងនេះឱ្យចេញជាផ្លែផ្កា និងមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីទប់ទល់នឹងភាពមិនប្រាកដប្រជា នៃសេដ្ឋកិច្ចពិភពល
វិស័យពាណិជ្ជកម្ម
ដោយ

នាពិធីបិទកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរ៉េន វង្ស បានទទួលញញួរប្រធានអាស៊ានជាផ្លូវការពីប្រទេសហ្វីលីពីន ដើម្បីបន្តវេនដឹកនាំប្លុកតំបន់នេះនៅឆ្នាំ២០២៧។ ភ្លាមៗក្រោយទទួលបានតំណែង លោកបានអំពាវនាវឱ្យប្រទេសសមាជិកទាំងអស់ រួមគ្នាចាត់វិធានការជាក់ស្តែងបន្ថែមទៀតឆ្ពោះទៅរកការបង្កើតទីផ្សារតែមួយ និងពន្លឿនអន្តរកាលថាមពលស្អាតប្រកបដោយនិរន្តរភាព។
លោក ឡរ៉េន វង្ស បានគូសបញ្ជាក់ថា ការសម្រេចបាននូវទីផ្សារតែមួយរបស់អាស៊ាននឹងបើកផ្លូវឱ្យវិស័យឯកជន និងអាជីវកម្មនានាអាចពង្រីកប្រតិបត្តិការឆ្លងព្រំដែនបានយ៉ាងរលូន ដែលជាកត្តាចម្បងក្នុងការបង្កើតឱកាសការងារ ទាក់ទាញការវិនិយោគ និងនាំមកនូវវិបុលភាពរួមជូនប្រជាជនក្នុងតំបន់។ លើសពីនេះ លោក ក៏បានជំរុញឱ្យអាស៊ានចាប់យកសក្តានុពលពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ព្រមទាំងពង្រឹងការតភ្ជាប់ប្រព័ន្ធហិរញ្ញវត្ថុ និងសេដ្ឋកិច្ចឌីជីថលឱ្យកាន់តែទំនើប និងរឹងមាំ។
សម្រាប់អាណត្តិដឹកនាំឆ្នាំ២០២៧ សិង្ហបុរីបានកំណត់យកមូលបទដ៏មានអត្ថន័យគឺ សមាហរណកម្មកាន់តែស៊ីជម្រៅ ភាពជាដៃគូកាន់តែទូលំទូលាយ»។ នាយករដ្ឋមន្ត្រីសិង្ហបុរីរូបនេះបានគូសបញ្ចាក់ថា ការជ្រើសរើសយកមូលបត្រនេះ គឺដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែងដ៏ស្រួចស្រាល់រវាងមហាអំណាច និងការបែកបាក់ នៃសណ្តាប់ធ្នាប់សេដ្ឋកិច្ចសកល ហើយអាស៊ានត្រូវពង្រឹងភាពរឹងមាំផ្ទៃក្នុង។ លោកជឿជាក់ថា អាស៊ាននៅមានសក្តានុពលដ៏ធំធេង ដែលមិនទាន់បានទាញយកមកប្រើប្រាស់អស់លទ្ធភាព ជាពិសេសតាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ បច្ចេកវិទ្យាឌីជីថល និងថាមពលស្អាត។
ក្នុងនាមជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងនោះលោក ឡរ៉េន វង្ស បានសង្កត់ធ្ងន់ថា អាស៊ានត្រូវតែរក្សាជំហរបើកចំហ និងតម្រង់ទិសទៅរកពិភពលោកខាងក្រៅជានិច្ច។ លោកបានបន្ថែមថា នៅក្នុងគ្រាដែលពិភពលោកកំពុងប្រឈមនឹងការបែងចែកបក្សពួក ជម្រើសដ៏ល្អបំផុតរបស់អាស៊ាន គឺការបន្តកសាងស្ពានតភ្ជាប់ពង្រឹងទំនាក់ទំនងជាមួយដៃគូអន្តរជាតិ និងធានាថា អាស៊ីអាគ្នេយ៍នៅតែជាតំបន់បើកទូលាយ ដែលគ្រប់ប្រទេសទាំងអស់អាចចូលរួមសហការ និងរីកចម្រើនជាមួយគ្នា៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាម៉េរិក ប្រាប់ពលរដ្ឋខ្លួននៅអឺរ៉ុប ឱ្យបង្កើនការប្រុងប្រយ័ត្នពីការវាយប្រហារភេវរកម្ម ក្រោយសង្គ្រាមអាម៉េរិក-អ៊ីរ៉ង់ ផ្ទុះឡើងជាថ្មី

ស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំទីក្រុងឡុងដ៍ រួមជាមួយបណ្តាស្ថានទូតអាម៉េរិក នៅទូទាំងទ្វីបអឺរ៉ុប បានចេញសេចក្តីប្រកាសអាសន្នផ្នែកសន្តិសុខរួមគ្នា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ