សង្គ្រាមពន្ធគយ

ប្រទេសនៅអាស៊ានចំនួន៨រួមទាំងកម្ពុជាត្រូវបានអាម៉េរិកចោទថា បានជួយចិនគេចពន្ធគយអាម៉េរិក


សង្គ្រាមពន្ធគយរវាងអាម៉េរិក និងចិនកំពុងបើកសមរភូមិថ្មី ខណៈសេតវិមានចោទប្រកាន់​ប្រទេសជាង៤០ថា អាចកំពុងក្លាយជាផ្លូវឆ្លងកាត់សម្រាប់ទំនិញចិន ដើម្បីគេចពីពន្ធគយរបស់អាម៉េរិក ដែលធ្វើឱ្យអាម៉េរិកបាត់ចំណូលចន្លោះពី១៩ទៅ២៦ពាន់​លានដុល្លារក្នុង​មួយឆ្នាំ។ ក្នុងចំណោមប្រទេស ដែលត្រូវបានអាម៉េរិកចោទប្រកាន់ និងដាក់ក្រោមការត្រួតពិនិត្យមានប្រទេសជាច្រើននៅក្នុងតំបន់អាស៊ាន រួមទាំងកម្ពុជាផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
អាម៉េរិកចោទប្រកាន់
ដោយ

អាម៉េរិកបានហៅការជួយចិនគេចពន្ធអាម៉េរិករបស់ប្រទេសទាំងនោះថា ជាការដឹកជញ្ជូនឆ្លងកាត់ប្រទេសទី៣ដោយខុសច្បាប់ ដែលអាចធ្វើឡើងតាមរយៈការប្តូរស្លាកវេចខ្ចប់ឡើងវិញ ឬផ្គុំទំនិញតិចតួចនៅប្រទេសមួយផ្សេងទៀតមុននាំចូលទៅកាន់សហរដ្ឋអាម៉េរិក។ នៅក្នុងរបាយការណ៍របស់សេតវិមានស្ដីពីការដឹកជញ្ជូនឆ្លងកាត់ប្រទេសទី៣ដោយខុសច្បាប់បានលាតត្រដាងថា ប្រទេសជាង៤០ ដែលជួយចិនគេចពន្ធគយអាម៉េរិករួមមានវៀតណាម ថៃ ឡាវ មីយ៉ាន់ម៉ា កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អេមីរ៉ាតអារ៉ាប់រួម និងសហភាពអឺរ៉ុបជាដើម។
រដ្ឋបាលលោក ដូណាល់ ត្រាំ បានប៉ាន់ប្រមាណថា ការដឹកជញ្ជូនឆ្លងកាត់ប្រទេសទី៣ដោយខុសច្បាប់នេះអាចធ្វើឱ្យអាម៉េរិកបាត់បង់ចំណូលចន្លោះពី១៩ទៅ២៦ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មអាម៉េរិកបានប៉ាន់ប្រមាណថា កាលពីឆ្នាំមុនទំនិញចិនរហូតដល់ទៅប្រមាណ៦៧ ពាន់លានដុល្លារត្រូវបានបញ្ជូនឆ្លងកាត់ម៉ិកស៊ិក ឥណ្ឌា និងវៀតណាម មុនចូលទីផ្សារអាម៉េរិក។
ដើម្បីបិទចន្លោះប្រហោងដ៏ធំនេះ ទីក្រុងវ៉ាស៊ីនតោន កំពុងអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត Detective Border ដើម្បីវិភាគផ្លូវដឹកជញ្ជូន ព័ត៌មានទំនិញ ម្ចាស់កម្មសិទ្ធិ និងទិន្នន័យពាក់ព័ន្ធ ដើម្បីរកការដឹកជញ្ជូនដែលគួរឱ្យសង្ស័យ។ ចំណាត់ការនេះបានបង្ហាញថា សង្គ្រាមពន្ធគយរបស់លោក ដូណាល់ ត្រាំ ជាមួយចិនកំពុងឈានចូលដំណាក់កាលថ្មីគួរឱ្យព្រួយបារម្ភ ដោយក្រុងវ៉ាស៊ីនតោនមិនត្រឹមតែចង់ដាក់ពន្ធលើទំនិញចិនប៉ុណ្ណោះទេ ប៉ុន្តែកំពុងព្យាយាមបិទរាល់ផ្លូវ ដែលអាចឱ្យទំនិញចិនបង្វែរតាមប្រទេសទី៣ ដើម្បីគេចពីពន្ធអាម៉េរិកផងដែរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


VET Charging Station បើកដំណើរការជាផ្លូវការ បន្ថែម ២ ទីតាំងថ្មី ដើម្បីពង្រីកភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់រថយន្តអគ្គិសនី

VET Charging Station មានសេចក្តីសោមនស្សរីករាយប្រកាសពីការបើកដំណើរការជាផ្លូវការនៃ ស្ថានីយសាករថយន្តអគ្គិសនីចំនួន ២ ទីតាំងបន្ថែមទៀត ដើម្បី…

ឥណ្ឌូនេស៊ីអន្ទងចង់បានក្រុមហ៊ុន Toyota តែថៃប្រកាសថា ខ្លួននឹងមិនឱ្យបាត់បង់ក្រុមហ៊ុននេះជាដាច់ខាត

លោក វ៉ារ៉ាវុត ស៊ីឡាប៉ៈអាឆា (Warawut Silpa-archa) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរបស់ប្រទេសថៃបានទទួលស្គាល់ថា លោកមានអារម្មណ៍មិនសប្បាយចិត្តសោះ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ