ថៃចេញមកទាត់ចោលការរាយការណ៍របស់ UN

អ្នកជំនាញចាត់ទុកការចេញមកទាត់ចោលការរាយការណ៍របស់ UN ទាំងស្លន់ស្លោរបស់ថៃ ជាចេតនាចង់គេចវេះពីការទទួលខុសត្រូវ


ការប្រកាសទាត់ចោលការលើកឡើងរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិម​នុស្សកម្ពុជាលោក ថម អ៊ែនឌ្រូ (Tom Andrews) ពាក់ព័ន្ធនឹងជនភៀសសឹងកម្ពុជា ពីសំណាក់រដ្ឋាភិបាលថៃ ត្រូវបានក្រុមអ្នកវិភាគមើលឃើញថា មិនមែនត្រឹមជាការឆ្លើយតបផ្នែកការទូតធម្មតានោះទេ ប៉ុន្តែជាចេតនាយ៉ាងច្បាស់ក្រឡែតក្នុងការគេចវេះពីការទទួលខុសត្រូវចំពោះការរំលោភច្បាប់អន្តរជាតិ និងការរំលោភសិទ្ធិមនុស្សនៅតាមព្រំដែន។
ថៃចេញមកទាត់ចោលការរាយការណ៍របស់ UN
ដោយ

 យ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញបានគូសបញ្ជាក់ថា នេះគឺជាឱកាសយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់កម្ពុជាក្នុងការវាយបកតាមផ្លូវការទូតព័ត៌មាន និងប្រមូលភស្តុតាងឱ្យបានរឹងមាំ ដើម្បីទាមទារសំណង និងការទទួលខុសត្រូវពីភាគីថៃស្របតាមច្បាប់អន្តរជាតិ។
លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយ និងជាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិបានលើកឡើងថា ការបដិសេធយ៉ាងប្រញាប់ប្រញាល់របស់ភាគីថៃ ចំពោះរបាយការណ៍របស់លោក ថម អ៊ែនឌ្រូ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា គឺជាភស្តុតាងស្តែងឱ្យឃើញពីការចង់គេចវេះការទទួលខុសត្រូវចំពោះទង្វើខុសច្បាប់របស់ខ្លួន ដែលបានប្រព្រឹត្តមកលើកម្ពុជា។ លោកបណ្ឌិត បានសង្កត់ធ្ងន់ថា យន្តការអង្គការសហប្រជាជាតិ គឺជាវេទិការដ៏រឹងមាំសម្រាប់កម្ពុជាក្នុងការបន្លឺសំឡេងការពិតនៅលើឆាកអន្តរជាតិ ពីព្រោះទោះបីជាថៃព្យាយាមបិទបាំង និងប្រកែកយ៉ាងណាក៏ដោយ ក៏ទង្វើបំពានរបស់ថៃត្រូវបានលាតត្រដាងចំពោះមុខអន្តរជាតិរួចស្រេចទៅហើយ។ ដើម្បីបង្ខំឱ្យថៃចូលតុចរចាកម្ពុជាត្រូវតែប្រកាន់ខ្ជាប់នូវអំណាច នៃច្បាប់អន្តរជាតិ និងបង្កើនការទូតសាធារណៈឱ្យកាន់តែខ្លាំងក្លា។
ជាមួយគ្នានេះលោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានកត់សម្គាល់ថា ប្រទេសថៃបានរៀបចំសេណារីយ៉ូជាមុនយ៉ាងលម្អិតសម្រាប់ការឈ្លានពានលើទឹកដីកម្ពុជា និងបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីឆ្លើយតបទៅនឹងការថ្កោសទោសពីសហគមន៍អន្តរជាតិ។ លោកបណ្ឌិតបានបន្តថា ថៃកំពុងយល់ច្រឡំថា ពិភពលោកកំពុងជួបវិបត្តិសន្តិសុខចលាចល ដែលជាឱកាសឱ្យខ្លួនអាចប្រកែកមិនទទួលស្គាល់ទង្វើឈ្លានពានរបស់ខ្លួនបាន រាប់ចាប់តាំងពីសាលដីកាតុលាការយុត្តិធម៌អន្តរជាតិ (ICJ) រហូតដល់របាយការណ៍របស់អ្នករាយការណ៍ពិសេសរបស់ UN។ ហេតុនេះទាមទារឱ្យរដ្ឋាភិបាលកម្ពុជាត្រូវតែពង្រីកការទូតព័ត៌មានឱ្យមានវិសាលភាពកាន់តែទូលំទូលាយ និងជ្រៅជ្រះនៅលើឆាកអន្តរជាតិ។
ដោយឡែកលោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិបានលើកឡើងថា ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងជាច្រើនត្រូវរងការបំផ្លិចបំផ្លាញដោយយោធាថៃ រដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវតែកត់ត្រា និងចងក្រងទិន្នន័យខូចខាតទាំងនោះឱ្យបានច្បាស់លាស់បំផុត ដើម្បីប្រើប្រាស់ជាទឡ្ហីករផ្លូវច្បាប់ក្នុងការទាមទារសំណងពីភាគីថៃ។ លោកបណ្ឌិត បានសង្កត់ធ្ងន់ថា ប្រសិនបើថៃនៅតែបន្តរឹងរូសគេចវេះមិនទទួលខុសត្រូវ ថៃខ្លួនឯងនឹងត្រូវប្រឈមមុខនឹងសម្ពាធការទូតយ៉ាងធ្ងន់ធ្ងរពីមជ្ឈដ្ឋានអន្តរជាតិ ខណៈកម្ពុជាត្រូវតែបន្តឈរជើងយ៉ាងម៉ឺងម៉ាត់លើគោលការណ៍ច្បាប់អន្តរជាតិ និងយុទ្ធសាស្ត្រការទូតពហុភាគី៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ធនាគារអាម៉េរិកដ៏ធំមួយអះអាងថា ការបិទគណនីរបស់ក្រុមហ៊ុនកូនប្រុសលោក ត្រាំ ពាក់ព័ន្ធនឹងការលាងលុយកខ្វក់ធ្វើឱ្យកក្រើកសហរដ្ឋអាម៉េរិក

ធនាគារដ៏ធំមួយនៅសហរដ្ឋអាម៉េរិក Capital One Financial បានតតាំងប្រឆាំងនឹងពាក្យបណ្តឹងរបស់កូនប្រុសលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងការបិទគណន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ