អ្នកចិញ្ចឹមត្រី

ការចិញ្ចឹមត្រីនៅកម្ពុជា អាចប្រឈមនឹងការអូសបន្លាយពេលចិញ្ចឹម ដោយសារបាតុភូតអែលនីណូ


បញ្ហាអាកាសធាតុក្ដៅហួតហែង និងពុំទាន់មានធ្លាក់ភ្លៀងគ្រប់គ្រាន់ កំពុងបង្កក្ដីបារម្ភដល់កសិករជាអ្នកចិញ្ចឹមត្រីក្នុងស្រះ ដ្បិតបញ្ហានេះនឹងធ្វើឱ្យការដាក់កូនត្រីចិញ្ចឹមត្រូវអូសបន្លាយរយៈពេលតទៅមុខថែមទៀត។ មន្ត្រីជាន់ខ្ពស់នៃសមាគមវារីវប្បករកម្ពុជា បានគូសបញ្ជាក់ថា បញ្ហាអាកាសធាតុក្ដៅនៅមួយរយៈចុងក្រោយនេះ ពុំបានបង្កការខូចខាតធ្ងន់ធ្ងរណាមួយដល់ការចិញ្ចឹមត្រីនៅកម្ពុជានោះទេ ដ្បិតថា ត្រីភាគច្រើនត្រូវបានកសិករលក់ចេញអស់ហើយ។
អ្នកចិញ្ចឹមត្រី
ដោយ

លោក ឡែមផូរ សុថាវរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមវារីវប្បករកម្ពុជា បានគូសបញ្ជាក់ថា ភាគច្រើនត្រីនៅក្នុងស្រះត្រូវបានកសិករលក់ចេញអស់តាំងពីខែមីនា មកម្ល៉េះ ហើយនៅក្នុងខែមេសា និងខែឧសភា នេះ ក៏ពុំមានត្រីនៅក្នុងស្រះច្រើននោះដែរ។ បើតាមអ្នកជំនាញរូបនេះ មកទល់ពេលនេះ សមាគមពុំទាន់ឃើញមានរបាយការណ៍ណាមួយបង្ហាញពីបញ្ហាត្រីងាប់ ដោយសារតែអាកាសធាតុឡើងកម្តៅខ្លាំងនៅឡើយទេ។ យ៉ាងណាក៏ដោយបញ្ហាអាកាសធាតុឡើងកម្តៅខ្លាំងនេះធ្វើឱ្យលោក ឡែមផូរ សុថាវរិទ្ធិ បារម្ភថា អាចនឹងធ្វើឱ្យការដាក់កូនត្រីចិញ្ចឹមត្រូវបានអូសបន្លាយពេល ដោយសារតែបច្ចុប្បន្ននៅក្នុងស្រះពុំមានទឹកគ្រប់គ្រាន់នោះឡើយ។

​មន្ត្រីជាន់ខ្ពស់រូបនេះជឿជាក់ថា ការពន្យារពេលដាក់កូនត្រីចិញ្ចឹមនេះ ចង់ ឬមិនចង់វានឹងធ្វើឱ្យការប្រមូលផលត្រីនៅឆ្នាំនេះមានភាពយឺតយ៉ាវទៅតាមនឹងដែរ តែយ៉ាងណា លោក ពុំទាន់អាចព្យាករបាននៅឡើយទេ ខណៈបញ្ហានេះក៏បានកើតមានឡើងនៅបណ្ដាប្រទេសជិតខាងកម្ពុជាផងដែរ។ តែយ៉ាងណា កម្ពុជាមានត្រីទន្លេ ដែលអាចផ្គត់ផ្គង់ជីវភាពដល់ពលរដ្ឋនៅអំឡុងខែកញ្ញា ដល់ខែវិច្ឆិកា ខាងមុខ។

​ពាក់ព័ន្ធនឹងអាកាសធាតុក្ដៅនេះ នៅក្នុងប្រទេសវៀតណាម មានត្រីរាប់សែនក្បាលបានងាប់នៅក្នុងអាងស្តុកទឹកមួយកន្លែងស្ថិតក្នុងខេត្ត Dong Nai ភាគខាងត្បូងប្រទេសវៀតណាម។ បើតាមសេចក្ដីរាយការណ៍បានឱ្យដឹងថា នៅក្នុងតំបន់ដែលមានត្រីងាប់នេះ មិនមានភ្លៀងធ្លាក់អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ហើយទឹកនៅក្នុងអាងមានកម្រិតទាបពេកជាហេតុធ្វើឱ្យត្រីក្នុងទឹកមិនអាចរស់បាន៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចុះសួរសុខទុក្ខយោធិន នៃកងពលធំអន្តរាគមន៍លេខ៣ នៅខេត្តព្រះវិហារ

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ បានចុះសួរសុខទុក្ខ…

តើកំពង់ផែទេសចរណ៍ខេត្តកំពត អាចដាក់ឱ្យដំណើរការនៅចុងឆមាសទី១ឆ្នាំនេះបានដែរទេ?

ព័ត៌មាន
បន្ទាប់ពីមានការបញ្ជាពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យស្ថាប័នពាក់ព័ន្ធចេញមកពន្យល់ជុំវិញករណីកំពង់ផែទេសចរណ៍ ខេត្តកំពត …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ