វិបត្តិថាមពលសកល

វិបត្តិថាមពលសកលបានជំរុញឱ្យការនាំចេញបន្ទះសូឡារបស់ចិនកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន


ស្របពេលអណ្តាតភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងដុតកម្ដៅតម្លៃប្រេងនិងហ្គាសឱ្យហក់ឡើងកប់ពពក ពិភពលោកកំពុងងាកមកពឹងផ្អែកលើឧបករណ៍ថាមពលពន្លឺព្រះអាទិត្យរបស់ចិន។ កាលពីខែមីនា កន្លងទៅការនាំចេញឧបករណ៍ថាមពលពន្លឺព្រះអាទិត្យរបស់ចិន បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ដែលនេះជាសញ្ញា នៃការផ្លាស់ប្តូរទម្រង់ថាមពលសកលពីហ្វូស៊ីលមកជាថាមពលកកើតឡើងវិញ ដើម្បីការពារស្ថិរភាពសេដ្ឋកិច្ច។
វិបត្តិថាមពលសកល
ដោយ

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២នៅលើពិភពលោកបាននាំចេញឧបករណ៍ថាមពលពន្លឺព្រះអាទិត្យរួមមានបន្ទះសូឡា និងបន្ទះសៀគ្វីក្នុងបរិមាណសរុបរហូតដល់៦៨ ជីហ្គាវ៉ាត់ (GW) កាលពីខែមីនា កន្លងទៅមានការកើនឡើងទ្វេដង បើធៀបនឹងខែកុម្ភៈ។ បើតាមការវាយតម្លៃរបស់ស្ថាប័នស្រាវជ្រាវថាមពល Ember ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសាតួលេខនេះមានកម្លាំងស្មើនឹងការផលិតថាមពលពន្លឺព្រះអាទិត្យរបស់ប្រទេសអេស្ប៉ាញទាំងមូលបូកបញ្ចូលគ្នា។

ក្រៅពីបន្ទះសូឡា ទិន្នន័យគយចិន ក៏បានបង្ហាញពីការនាំចេញថ្មផ្ទុកថាមពលមានការកើនឡើងខ្ពស់ផងដែរ ព្រោះឧបករណ៍នេះ គឺជាសោរដ៏សំខាន់សម្រាប់ដោះស្រាយបញ្ហាភាពមិនទៀងទាត់ នៃពន្លឺព្រះអាទិត្យ។ទន្ទឹមនឹងនេះការនាំចេញយានយន្តអគ្គិសនីរបស់ចិន ក៏នៅតែរក្សាបានកំណើនក្នុងកម្រិតខ្ពស់ ដែលបង្ហាញឱ្យឃើញថា ចិន កំពុងក្ដោបក្ដាប់ខ្សែច្រវាក់ផ្គត់ផ្គង់ថាមពលបៃតងពិភពលោកស្ទើរតែទាំងស្រុង។

លោក យូអ៊ែន ហ្គ្រេហ៊ែម (Euan Graham) អ្នកវិភាគជាន់ខ្ពស់របស់Ember បានលើកឡើងថា វិបត្តិថាមពលហ្វូស៊ីល កំពុងជំរុញការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យឱ្យកើនឡើងខ្លាំង។ ថាមពលពន្លឺព្រះអាទិត្យបានក្លាយជាគ្រឿងចក្រ នៃសេដ្ឋកិច្ចពិភពលោករួចទៅហើយ ហើយឥឡូវនេះវិបត្តិតម្លៃឥន្ធនៈនាពេលបច្ចុប្បន្ន កំពុងជំរុញវាឱ្យកាន់តែឡើងខ្ពស់មួយកម្រិតទៀត។

បើយោងតាមរបាយការណ៍ស្រាវជ្រាវរបស់ Ember ការនាំចេញឧបករណ៍ថាមពលពន្លឺព្រះអាទិត្យរបស់ចិន ទៅកាន់តំបន់អាស៊ី បានកើនឡើងទ្វេដងឈានដល់៣៩ ជីហ្គាវ៉ាត់ ក្រោយការនាំចេញទៅកាន់ប្រទេសឥណ្ឌា ម៉ាឡេស៊ី ឡាវ និងជប៉ុន មានការកើនឡើងខ្លាំង។ ការហក់ឡើងនៃតួលេខនាំចេញនេះបានឆ្លុះបញ្ចាំងឱ្យឃើញថា ទោះបីជាមានសម្ពាធពាណិជ្ជកម្មពីបស្ចិមលោកយ៉ាងណាក៏ដោយ ក៏ពិភពលោកមិនអាចប្រកែកបាននូវតួនាទីដ៏សំខាន់របស់ចិន ក្នុងការផ្ដល់ដំណោះស្រាយថាមពលតម្លៃថោក និងមានប្រសិទ្ធភាពក្នុងគ្រាអាសន្ន។ បន្ទះសូឡារបស់ចិនមិនត្រឹមតែបំភ្លឺផ្ទះសម្បែងនោះទេ ប៉ុន្តែកំពុងក្លាយជាខ្នងបង្អែកនៃសន្តិសុខថាមពលសកលនាពេលបច្ចុប្បន្ន៕




អត្ថបទបន្ទាប់


អន្តរជាតិស្ងើចសរសើរ «ពីរបៀបដឹកនាំរបស់ខ្មែរ»! សារព័ត៌មានពិភពលោកចុះផ្សាយព្រាតពីភាពឆ្លាតវៃនៃយុទ្ធសាស្ត្រដោះស្រាយវិបត្តិព្រំដែនកម្ពុជា-ថៃ តាមរយៈសៀវភៅ "The Father"

ក្នុងមួយរយៈពេលចុងក្រោយនេះ កិត្តិនាមរបស់កម្ពុជាបានជះពន្លឺយ៉ាងត្រចះត្រចង់នៅលើឆាកអន្តរជាតិ បន្ទាប់ពីបណ្ដាញសារព័ត៌មានល្បីៗលំដាប់ពិភពលោកជាច្រ…

វៀតណាម ជាប់ចំណាត់ថ្នាក់លេខ១៨ ជាអ្នកនាំចេញកំពូលលើពិភពលោកជាមួយទំហំទឹកប្រាក់ជាង៤៧០ពាន់លានដុល្លារ

សេដ្ឋកិច្ចវៀតណាម កំពុងបង្ហាញសន្ទុះយ៉ាងខ្លាំងក្លានៅលើឆាកអន្តរជាតិដោយទិន្នន័យពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានបង្ហាញថាបច្ចុប្បន្នវៀតណាម ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ