បន្ទះសូឡា

ថៃដាក់ចេញកម្មវិធីឧបត្ថម្ភថវិកា ១,៥ពាន់លានដុល្លារ ដើម្បីជំរុញការដំឡើងបន្ទះសូឡាតាមផ្ទះ


រដ្ឋាភិបាលថៃបានប្រកាសនឹងផ្តល់ប្រាក់ឧបត្ថម្ភក្នុងទំហំរហូតដល់ ១,៥ពាន់លានដុល្លារអាម៉េរិក ដើម្បីជួយប្រជាពលរដ្ឋដំឡើងបន្ទះសូឡាសម្រាប់ផលិតអគ្គិសនីប្រើប្រាស់តាមផ្ទះ ក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពលដែលមានតម្លៃថ្លៃ និងជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ។
បន្ទះសូឡា
ដោយ

យោងតាមសារព័ត៌មាន The Straits Times ចុះផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ កម្មវិធីនេះមានគោលដៅជួយដល់គ្រួសាររហូតដល់ ១លានគ្រួសារ ដោយរដ្ឋាភិបាលគ្រោងផ្តល់ប្រាក់ឧបត្ថម្ភជិត ៥ម៉ឺនបាត ឬប្រមាណ ១.៥០០ដុល្លារអាម៉េរិក ក្នុងមួយគ្រួសារ សម្រាប់ចំណាយលើការដំឡើងប្រព័ន្ធសូឡា ដោយសន្យាផ្ដល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាប និងអត្ថប្រយោជន៍ពន្ធសម្រាប់អ្នកដែលដំឡើងសូឡាតាមផ្ទះនេះផងដែរ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក អេកនីទី នីទីថាន់ប្រាផាស (Ekniti Nitithanprapas) បានលើកឡើងថា ប្រទេសថៃនៅតែពឹងផ្អែកខ្លាំងលើការនាំចូលថាមពលពីបរទេស ដែលមិនមែនជាដំណោះស្រាយប្រកបដោយចីរភាពនោះទេ។ ដូច្នេះ ការជំរុញឱ្យប្រជាពលរដ្ឋផលិតអគ្គិសនីដោយខ្លួនឯងតាមរយៈប្រព័ន្ធសូឡា នឹងជួយកាត់បន្ថយបន្ទុកចំណាយលើថាមពល និងកាត់បន្ថយហានិភ័យពីការប្រែប្រួលតម្លៃថាមពលនៅលើទីផ្សារអន្តរជាតិ។
បើតាមរដ្ឋមន្ត្រីរូបនេះ កម្មវិធីនេះរំពឹងថានឹងត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៧ ខែតុលា ហើយការចុះឈ្មោះចូលរួមនឹងចាប់ផ្តើមក្នុងពេលឆាប់ៗបន្ទាប់ពីនោះ។
ការជំរុញការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនេះ កើតឡើងនៅពេលដែលប្រទេសថៃកំពុងស្វែងរកមធ្យោបាយកាត់បន្ថយការពឹងផ្អែកលើឧស្ម័នធម្មជាតិ និងការនាំចូលឧស្ម័នធម្មជាតិរាវ (LNG)។
ទិន្នន័យរបស់រដ្ឋាភិបាលថៃបង្ហាញថា ក្នុងរយៈពេលពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៦ ប្រមាណ ៦០% នៃការផលិតអគ្គិសនីរបស់ប្រទេសនេះពឹងផ្អែកលើឧស្ម័នធម្មជាតិ ខណៈថាមពលកកើតឡើងវិញមានចំណែកជិត ១១% ប៉ុណ្ណោះ។
ដោយសារការផលិតឧស្ម័នធម្មជាតិរាវក្នុងស្រុកមានការថយចុះ ប្រទេសថៃត្រូវបង្កើនការនាំចូលឧស្ម័នធម្មជាតិរវាពីក្រៅប្រទេស ដើម្បីបំពេញតម្រូវការថាមពល។ តួយ៉ាង នៅ៧ខែឆ្នាំ២០២៦ ឧស្ម័នធម្មជាតិ ដែលនាំចូលមានចំណែកប្រមាណ ៣២% នៃការផ្គត់ផ្គង់ឧស្ម័នធម្មជាតិសរុបរបស់ប្រទេសថៃ។
យ៉ាងណាមិញ តាមរយៈកម្មវិធីឧបត្ថម្ភធនលើការប្រើប្រាស់សូឡានេះ ប្រទេសថៃមានគោលដៅបង្កើនចំណែកនៃការផលិតអគ្គិសនីពីប្រភពថាមពលកកើតឡើងវិញឱ្យដល់ ៥១% នៃការផលិតអគ្គិសនីសរុបនៅឆ្នាំ២០៣៧។




អត្ថបទបន្ទាប់


ទីភ្នាក់ងារថាមពលអន្តរជាតិ ព្រមានថា តម្លៃប្រេងឥន្ធនៈនឹងបន្តស្ថិតក្នុងកម្រិតខ្ពស់រហូតដល់ឆ្នាំក្រោយ

ទីផ្សារថាមពលពិភពលោកត្រូវបានព្យាករណ៍ថា នឹងបន្តស្ថិតក្នុងស្ថានភាពតឹងតែង និងប្រឈមមុខនឹងហានិភ័យខ្ពស់រហូតដល់ឆ្នាំ២០២៧ ខណៈមកទល់ពេលនេះគ្មានសញ្ញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ