វិស័យពាណិជ្ជកម្ម

វៀតណាម ជាប់ចំណាត់ថ្នាក់លេខ១៨ ជាអ្នកនាំចេញកំពូលលើពិភពលោកជាមួយទំហំទឹកប្រាក់ជាង៤៧០ពាន់លានដុល្លារ


សេដ្ឋកិច្ចវៀតណាម កំពុងបង្ហាញសន្ទុះយ៉ាងខ្លាំងក្លានៅលើឆាកអន្តរជាតិដោយទិន្នន័យពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានបង្ហាញថាបច្ចុប្បន្នវៀតណាម បានហក់ឡើងមកជាប់ចំណាត់ថ្នាក់លេខ១៨ក្នុងចំណោមប្រទេសអ្នកនាំចេញកំពូលៗលើពិភពលោក។ នៅឆ្នាំ២០២៥កន្លងទៅ ទំហំនាំចេញរបស់ប្រទេសនេះសម្រេចបានរហូតដល់ជិត៤៧៣ពាន់លានដុល្លារអាម៉េរិក ខណៈពាណិជ្ជកម្មសរុបមានទំហំជិត៩៣០ពាន់លានដុល្លារ។ ជាមួយល្បឿនដ៏លឿននេះ វៀតណាម ត្រូវបានគេរំពឹងថា នឹងអាចសម្រេចបាននូវទំហំពាណិជ្ជកម្មសរុប១ទ្រីលានដុល្លារក្នុងពេលឆាប់ៗខាងមុខ។
វិស័យពាណិជ្ជកម្ម
ដោយ

ប្រទេសវៀតណាម ដែលនៅជាប់ភូមិផងរបងជាមួយកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១៨ ក្នុងចំណោមប្រទេសអ្នកនាំចេញកំពូលៗរបស់ពិភពលោក ដោយការនាំចេញរបស់ប្រទេសនេះសម្រេចបានកំណើនជាង១៦% ក្នុងឆ្នាំ២០២៥ ជាមួយនឹងអតិរេកពាណិជ្ជកម្មជាង២០ពាន់លានដុល្លារអាម៉េរិក ដែលបានជួយគាំទ្រដល់ស្ថិរភាពសេដ្ឋកិច្ចប្រទេសនេះយ៉ាងរឹងមាំ។ ទិន្នន័យបានបង្ហាញថា ការនាំចេញសំខាន់ៗរបស់វៀតណាមរួមមានគ្រឿងអេឡិចត្រូនិក ទូរសព្ទ គ្រឿងចក្រ និងផលិតផលកសិកម្មដូចជាគ្រឿងសមុទ្រ កាហ្វេ និងឈើសម្រាប់សាងសង់ផ្ទះ និងគ្រឿងសង្ហារិមជាដើម។

នៅអាស៊ីប្រទេសចំនួន១១ បានជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសកំពូលទាំង៣០ រួមមានសិង្ហបុរី ជាប់ចំណាត់លេខ១៤, ម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់លេខ២៣, ថៃ ជាប់ចំណាត់ថ្នាក់លេខ២៥ និងឥណ្ឌូនេស៊ី ជាប់ចំណាត់ថ្នាក់លេខ៣០។ នៅទូទាំងពិភពលោក ចិន នៅតែជាអ្នកនាំចេញកំពូល ដែលការនាំចេញរបស់ប្រទេសនេះមានទំហំរហូតដល់ទៅ៣,៨ទ្រីលានដុល្លារអាម៉េរិក បន្ទាប់មកគឺសហរដ្ឋអាម៉រិក ជាប់ចំណាត់ថ្នាក់លេខ២ហើយប្រទេសអាល្លឺម៉ង់ ដែលជាបងធំរបស់អឺរ៉ុបជាប់ចំណាត់ថ្នាក់លេខ៣។

ទន្ទឹមនេះ ពាណិជ្ជកម្មសរុបរបស់វៀតណាម សម្រេចបានកំណើនយ៉ាងឆាប់រហ័សស្ទើរមិនគួរឱ្យជឿពីប្រមាណ១០០ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០០៩ ឈានរហូតដល់ជិត៩៣០ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥ហើយត្រូវបានព្យាករថា នឹងអាចឈានដល់១ទ្រីលានដុល្លារអាម៉េរិកក្នុងពេលឆាប់ៗខាងមុខ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


វិបត្តិថាមពលសកលបានជំរុញឱ្យការនាំចេញបន្ទះសូឡារបស់ចិនកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន

ស្របពេលអណ្តាតភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងដុតកម្ដៅតម្លៃប្រេងនិងហ្គាសឱ្យហក់ឡើងកប់ពពក ពិភពលោកកំពុងងាកមកពឹងផ្អែកលើឧបករណ៍ថាមពលពន្លឺព្រះអាទិត្…

អតិផរណាកំពុងវាយលុកតំបន់អាស៊ាន ខណៈវៀតណាម និងហ្វីលីនពីន ហក់ឡើងខ្ពស់ជាងគេដោយសារសង្គ្រាមអ៊ីរ៉ង់

អតិផរណាកំពុងហក់ឡើងខ្ពស់ពាសពេញតំបន់អាស៊ាន ដោយសារសង្រ្គាមអ៊ីរ៉ង់ ធ្វើឱ្យរាំងស្ទះការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងជំរុញប្រេងឥន្ធនៈហក់ឡើងថ្លៃខ្ពស់ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ