កិច្ចប្រជុំកម្រិតខ្ពស់

ហ្វីលីពីនត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកម្រិតខ្ពស់អាស៊ានធំៗចំនួន៧ពាក់ព័ន្ធគ្រោះមហន្តរាយ ឧក្រិដ្ឋកម្មឆ្លងដែន និងថាមពល


ចាប់ពីពាក់កណ្ដាលខែកញ្ញារហូតដល់ចុងខែតុលា ប្រទេសហ្វីលីពីនក្នុងនាមជាប្រធានប្តូរវេនអាស៊ាន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកម្រិតខ្ពស់សំខាន់ៗចំនួន១០ ដើម្បីកសាងផ្លូវឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានានៅក្នុងខែវិច្ឆិកា។ កិច្ចប្រជុំទាំងនោះរួមមានសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីភាពធន់នឹងគ្រោះមហន្តរាយឆ្នាំ២០២៦ នៅថ្ងៃទី១៥ និង១៦ ខែកញ្ញា។
កិច្ចប្រជុំកម្រិតខ្ពស់
ដោយ

ខណៈដែលការិយាល័យទីប្រឹក្សាប្រធានាធិបតីហ្វីលីពីន ទទួលបន្ទុកសន្តិភាព នឹងដឹកនាំសន្និសីទកម្រិតខ្ពស់អាស៊ានស្តីពីការអប់រំសន្តិភាពនៅថ្ងៃទី២២ និង២៣ ខែកញ្ញា ឆ្នាំ២០២៦។

ទន្ទឹមនឹងនេះគណៈកម្មាធិការហ្វីលីពីនដើម្បីស្ត្រីក្រោមអាណត្តិជាប្រធានគណៈកម្មាធិការអាស៊ានទទួលបន្ទុកកិច្ចការស្ត្រី នឹងដឹកនាំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ថ្នាក់តំបន់សំខាន់ៗចំនួន៣ចាប់ពីខែកញ្ញា ដល់ខែតុលា នៅទីក្រុង Metro Manila ដោយផ្តោតសំខាន់លើភាពជាអ្នកដឹកនាំរបស់ស្ត្រី សន្តិភាព សន្តិសុខ និងសេដ្ឋកិច្ចថែទាំ។ ដោយឡែក ក្រសួងទេសចរណ៍ហ្វីលីពីន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាននៅថ្ងៃទី២៩ ខែកញ្ញា នាទីក្រុងម៉ានីល។

ឈានចូលដល់ខែតុលា ក្រសួងថាមពលហ្វីលីពីន នឹងដឹកនាំកិច្ចប្រជុំថាមពលអាស៊ានចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែតុលា។ បន្ទាប់មកក្រសួងមហាផ្ទៃ និងរដ្ឋាភិបាលមូលដ្ឋាននឹងដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានស្តីពីឧក្រិដ្ឋកម្មឆ្លងដែនលើកទី២០ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា នាទីក្រុងម៉ានីល ហើយក្រសួងការពារជាតិហ្វីលីពីន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធនៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែតុលា នាទីក្រុង Cebu៕

អត្ថបទៈ សួន ឡង់ទី. រូបភាពឯកសារបរទេស




អត្ថបទបន្ទាប់


កម្ពុជាគ្រោងដាក់ឱ្យដំណើរការខ្សែកាបអ៊ីនធឺណិតក្រោមបាតសមុទ្រតភ្ជាប់ពីហុងកុងមកខេត្តព្រះសីហនុនៅឆ្នាំក្រោយ

មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានគូសបញ្ជាក់ថា គម្រោងអូសខ្សែកាបអ៊ីនធឺណិតក្រោមបាតសមុទ្រប្រវត្តិសាស្ត្រតភ្ជាប់ពីទីក្រុងហុងកុង ម…

តើក្រុមប្រទេស BRICS អាចឈានទៅដល់«ទសវត្សរ៍មាស»ដូចការរំពឹងទុករបស់មេដឹកនាំចិនដែរឬទេ?

បន្ទាប់ពីកិច្ចប្រជុំកំពូល BRICS លើកទី១៨នៅប្រទេសឥណ្ឌា បានបិទបញ្ចប់ជាស្ថាពរកាលពីថ្ងៃអាទិត្យ កន្លងទៅ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានសម្តែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ