ក្រុមប្រទេស BRICS

តើក្រុមប្រទេស BRICS អាចឈានទៅដល់«ទសវត្សរ៍មាស»ដូចការរំពឹងទុករបស់មេដឹកនាំចិនដែរឬទេ?


បន្ទាប់ពីកិច្ចប្រជុំកំពូល BRICS លើកទី១៨នៅប្រទេសឥណ្ឌា បានបិទបញ្ចប់ជាស្ថាពរកាលពីថ្ងៃអាទិត្យ កន្លងទៅ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានសម្តែងក្តីរំពឹងយ៉ាងមុតមាំថា ផ្អែកលើសមិទ្ធផលជាប្រវត្តិសាស្ត្រដែលសម្រេចបានកន្លងមក ក្រុមប្រទេស BRICS នឹងអាចបោះជំហាន​ចូលទៅកាន់​«ទសវត្សរ៍មាស» ថ្មីមួយទៀត។ តើ«ទសវត្សរ៍មាស»ដែលប្រធានាធិបតីចិនកំពុងស្រមៃគិតនោះមានខ្លឹមសារ និងយុទ្ធសាស្ត្រសំខាន់ៗអ្វីខ្លះ?
ក្រុមប្រទេស BRICS
ដោយ
អំពី BRICS

យោងតាមការចុះផ្សាយរបស់បណ្តាញសម្ព័ន្ធសារព័ត៌មានអាស៊ី (ANN) បានឱ្យដឹងថា ឆ្នាំ២០២៦ គឺជាខួបលើកទី២០ នៃកិច្ចសហប្រតិបត្តិការ BRICS ដែលបានចាប់កំណើតឡើង ចំពេលមានការហក់ឡើងរួមគ្នា នៃទីផ្សារកំពុងលេចធ្លោ និងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ មហិច្ឆិតារបស់មេដឹកនាំចិនលោក ស៊ីជីនពីង មិនបញ្ឈប់ត្រឹមនេះទេ ដោយ លោក បានអំពាវនាវឱ្យបណ្តាប្រទេសសមាជិក រួមគ្នាកសាងការឯកភាព និងរុញច្រាន BRICS ឱ្យឈានចូល«ទសវត្សរ៍មាស» តាមរយៈការខិតខំប្រឹងប្រែងជំរុញការច្នៃប្រឌិត ការពារសន្តិភាព និងស្ថិរភាព ព្រមទាំងលើកកម្ពស់ការរៀនសូត្រពីគ្នាទៅវិញទៅមក។
មេដឹកដឹកនាំចិនរូបនេះ រំពឹងថា BRICS នឹងបង្កើតទីផ្សាររួមគ្នាឲ្យកាន់តែស៊ីជម្រៅ បង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគផ្ទៃក្នុង ព្រមទាំងពង្រឹងស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ឱ្យកាន់តែរឹងមាំ។ លោក ស៊ី បានជំរុញឱ្យកាត់បន្ថយការពឹងផ្អែកលើប្រព័ន្ធហិរញ្ញវត្ថុដែលគ្រប់គ្រងដោយលោកខាងលិច ហើយយកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI)និងបច្ចេកវិទ្យាទំនើបៗធ្វើជាសសរស្តម្ភនៃកំណើនសេដ្ឋកិច្ចថ្មី។
បន្ថែមលើនេះ ប្រធានាធិបតីចិន ក៏បានលើកទឹកចិត្តឱ្យ BRICS បង្កើនកិច្ចសហការជិតស្និទ្ធជាមួយក្រុមប្រទេសដែលមានប្រាក់ចំណូលមធ្យម និងទាបនៅលើពិភពលោក ដើម្បីធានានិរន្តរភាពនៃពិភពលោក ពហុប៉ូល និងពង្រីក BRICS ឱ្យក្លាយជាបណ្តាញសេដ្ឋកិច្ចដ៏រស់រវើក និងមានឥទ្ធិពលកាន់តែធំជាងមុន។
លោក ស៊ី ជីនពីង បានគូសបញ្ជាក់ថា សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនៅតែជាគ្រឹះដ៏រឹងមាំសម្រាប់ BRICS ក្នុងដំណើររយៈពេល២០ឆ្នាំមកនេះ។ ទន្ទឹមនឹងនេះ លោកបានជំរុញឱ្យសមាជិកទាំងអស់ធ្វើការជាមួយគ្នាដោយស្មោះត្រង់ ស្វែងរកចំណុចរួម រក្សាភាពខុសគ្នា និងគោរពចំពោះកង្វល់ស្នូលរបស់គ្នាទៅវិញទៅមក។ លោកបានសង្កត់ធ្ងន់ថា BRICS ត្រូវតែពង្រឹងការយល់ដឹង និងគ្រប់គ្រងភាពខុសគ្នាតាមរយៈការប្រាស័យទាក់ទង និងកិច្ចសន្ទនាដោយបើកចំហ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយស្ថិរភាព និងចីរភាពរយៈពេលវែង៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ហ្វីលីពីនត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកម្រិតខ្ពស់អាស៊ានធំៗចំនួន៧ពាក់ព័ន្ធគ្រោះមហន្តរាយ ឧក្រិដ្ឋកម្មឆ្លងដែន និងថាមពល

ចាប់ពីពាក់កណ្ដាលខែកញ្ញារហូតដល់ចុងខែតុលា ប្រទេសហ្វីលីពីនក្នុងនាមជាប្រធានប្តូរវេនអាស៊ាន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកម្រិតខ្ពស់សំខាន់…

ចិនគ្រោង​បើកវេទិកាការពារជាតិប្រចាំឆ្នាំ ដើម្បីបង្ហាញចក្ខុវិស័យសម្រាប់សន្តិសុខពិភពលោក ចំពេលភាពតានតឹងក្នុងតំបន់កំពុងឡើងកម្ដៅ

ចិនកំពុង​ត្រៀមបង្ហាញចក្ខុវិស័យរបស់ខ្លួនលើបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ពិភពលោក ខណៈភាព​តានតឹងនៅអាស៊ីកំពុងឡើងកម្ដៅរាប់ចាប់ពីបញ្ហាកោះតៃវ៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ