​វិស័យការពារជាតិ

ជប៉ុន រុះរើយុទ្ធសាស្ត្រការពារជាតិ ដើម្បីទប់ទល់នឹងការគំរាមពីចិន រុស្ស៊ី និងកូរ៉េខាងជើង


នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ិឈិ ដែលមាននិន្នាការអភិរក្សនិយមខ្លាំងបំផុតរបស់ជប៉ុន កំពុងជំរុញយ៉ាងខ្លាំងក្លានូវការរុះរើគោលនយោបាយការពារជាតិរបស់ជប៉ុន ខណៈដែលស្ថានការណ៍សន្តិសុខក្នុងតំបន់កាន់តែមានភាពតានតឹង។ យោងតាមទីភ្នាក់ងារព័ត៌មាន AP លោកស្រី បានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃចន្ទ ដើម្បីត្រួតពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រសន្តិសុខ ក្រោយជប៉ុន រងសម្ពាធយោធាកាន់តែខ្លាំងពីសំណាក់ប្រទេសជិតខាងដូចជាចិន កូរ៉េខាងជើង និងរុស្ស៊ី។
​វិស័យការពារជាតិ
ដោយ

នៅក្នុងកិច្ចប្រជុំដែលមានសមាជិកជាន់ខ្ពស់ចំនួន១៥រូបចូលរួមកាលពីថ្ងៃទី២៧ ខែមេសា លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន សាណាអិ តាកាអិឈិ បានសង្កត់ធ្ងន់ថា ជប៉ុន ត្រូវតែផ្តល់អាទិភាពខ្ពស់បំផុតដល់ការកែសម្រួលយុទ្ធសាស្ត្រការពារជាតិ ដើម្បីធានាការរស់រាន និងឆ្លើយតបទៅនឹងទម្រង់សង្គ្រាមសម័យថ្មី។ ចាប់តាំងពីឡើងកាន់តំណែងកាលពីខែតុលា ឆ្នាំមុន លោកស្រី បានពន្លឿនផែនការកសាងសមត្ថភាពយោធាជប៉ុនឡើងវិញ ដែលជាការផ្លាស់ប្តូរដ៏ធំបំផុតមិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទី២មក ដើម្បីឆ្លើយតបនឹងការគំរាមកំហែងក្នុងតំបន់។

ចំណុចគួរឱ្យកត់សម្គាល់កាលពីសប្តាហ៍មុន រដ្ឋាភិបាលរបស់លោកស្រី បានសម្រេចលុបចោលការរឹតបន្តឹងលើការនាំចេញអាវុធ ដែលជាការបើកផ្លូវឱ្យមានកិច្ចសហប្រតិបត្តិការឧស្សាហកម្មយោធាកាន់តែស៊ីជម្រៅជាមួយសហរដ្ឋអាម៉េរិក និងបណ្តាដៃគូការពារជាតិ ដទៃទៀត។

នាយករដ្ឋមន្ត្រីស្ត្រីទី១របស់ជប៉ុនរូបនេះបានសង្កត់ថា សណ្តាប់ធ្នាប់អន្តរជាតិ ក្រោយសង្គ្រាមត្រជាក់បានក្លាយជាអតីតកាលទៅហើយ។ លោកស្រីបានបន្ថែមថា ជប៉ុន ត្រូវតែដកស្រង់មេរៀនពីការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន និងជម្លោះនៅមជ្ឈិមបូព៌ា ដើម្បីត្រៀមខ្លួនសម្រាប់សង្គ្រាមបច្ចេកវិទ្យាថ្មីៗ ដូចជាការប្រើប្រាស់ដ្រូន និងការត្រៀមលក្ខណៈសម្រាប់ជម្លោះរយៈពេលវែង។ ដើម្បីសម្រេចបាននូវមហិច្ឆតានេះ ជប៉ុន ​កំពុងបង្កើនកញ្ចប់ថវិកាការពារជាតិជាបន្តបន្ទាប់ ដោយគ្រោងនឹងចំណាយរហូតដល់២៧០ពាន់លានដុល្លារក្នុងមួយឆ្នាំនៅត្រឹមឆ្នាំ២០២៧ ខាងមុខនេះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើការចរចាបញ្ចប់សង្គ្រាមផ្នែកការទូតរវាងអាម៉េរិក និងអ៊ីរ៉ង់ បានឈានដល់ចំណុចទាល់ច្រកមែនឬ?

​​ភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ បានឈានដល់ចំណុចរបត់ថ្មីមួយទៀត ខណៈដែលបទឈប់បាញ់ដ៏ផុយស្រួយមានរយៈពេលជិត៣សប្តាហ៍មកនេះ ហាក់មិន…

កម្ពុជាពង្រឹងធនធានមនុស្សក្នុងវិស័យផ្កាយរណប និងលំហអាកាស តាមរយៈការផ្ដល់អាហារូបករណ៍សិក្សានៅក្រៅប្រទេស

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ២៥ កន្លែង សម្រាប់និស្សិតកម្ពុជា ទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតលើជំនាញ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ