អត្ថបទពាណិជ្ជកម្ម

កម្មវិធីមគ្គទេសក៍ធុរកិច្ចខ្មែរ បន្តការគាំទ្រដល់ធុរកិច្ចថ្មីរបស់ខ្លួន៖ សហគ្រិនខ្មែរ និង ក្រុមហ៊ុន 2080 Ventures ប្រកាសពីការវិនិយោគលើ PharmKulen


រាជធានីភ្នំពេញ ខែកក្កដា ឆ្នាំ២០២៦៖ សហគ្រិនខ្មែរ (Khmer Enterprise) និងក្រុមហ៊ុន 2080 Ventures នៅថ្ងៃនេះបានប្រកាសថា ក្រុមហ៊ុន PharmKulen ដែលជាធុរកិច្ចបង្កើតថ្មីមួយ ទទួលបានការបណ្តុះបណ្តាលពីកម្មវិធី «មគ្គទេសក៍ធុរកិច្ចខ្មែរ» (Cambodia Startup Launchpad) បានទទួលការវិនិយោគជុំទី១ពីក្រុមហ៊ុន 2080 Ventures។ នេះ គឺជាសមិទ្ធផលមួយ នៃកម្មវិធី «មគ្គទេសក៍ធុរកិច្ចខ្មែរ» ដែលគាំទ្រដោយរាជរដ្ឋាភិបាល នឹងត្រូវបានបង្កើតឡើង ដើម្បីជួយជ្រុំជ្រែងធុរកិច្ចខ្មែរ តាំងពីការសំរួចគំនិត រហូតទៅដល់មានវឌ្ឍនភាពជាក់ស្តែង។
សហគ្រិនខ្មែរ និង ក្រុមហ៊ុន 2080 Ventures ប្រកាសពីការវិនិយោគលើ PharmKulen
ដោយ
អំពី Khmer Enterprise

PharmKulen​ ​កំពុង​បង្កើត​ប្រព័ន្ធ​ទិន្នន័យ​ឱសថ ​និង​ប្រព័ន្ធ​ប្រតិបត្តិការ​ឱសថស្ថាន​ សម្រាប់​ទីផ្សារ​កំពុង​អភិវឌ្ឍ ​ដោយ​ចាប់ផ្តើម​ដំបូង​នៅក្នុង​ប្រទេស​កម្ពុជា​។ ​នៅក្នុង​ប្រទេស​មួយ​ដែល​ប្រជាជន​ជាង​ ​៧​លាន​នាក់ ​ជ្រើសរើស​ទៅ​ឱសថស្ថាន​មុន​គេ​នៅពេល​ពួកគេ​មាន​ជំងឺ​ ​ការ​ស្វែងរក​ថ្នាំ​ដែល​ត្រឹមត្រូវ​​នៅតែ​ទាមទារ​ឱ្យ​ពួកគេ​ដើរ​ពី​ហាង​មួយ​ទៅ​ហាង​មួយ​។​ ​PharmKulen​ ​អនុញ្ញាតឱ្យ​អ្នកជំងឺ​ស្វែងរក​ឱសថ ​និង​មើលឃើញ​ភ្លាម​ៗ​ថា​ឱសថស្ថាន​ណាមួយ​នៅជិត​ពួកគេ​មាន​ឱសថ​នោះ​ ​ហើយ​ថែមទាំង​ផ្តល់ឱ្យ​ឱសថស្ថានភាគ​ច្រើន​ ​(​ដែល​ភាគច្រើន​នៅ​ប្រើប្រាស់​ក្រដាស​ស្នាម​) ​នូវ​ប្រព័ន្ធ​ដ៏​សាមញ្ញ​មួយ​ដើម្បី​គ្រប់គ្រង​ស្តុក ​និង​ការ​លក់​ក្នុង​ពេល​ជាក់ស្តែង​ ​(​Real​-​time​)​។​ បច្ចុប្បន្ន​ ​ប្រព័ន្ធ​នេះ​កំពុង​ដំណើរការ​ជា​ ​Web​ ​App​ ​និង​កម្មវិធី​ ​Telegram​ ​Bot​។

​ភាព​លេចធ្លោ​ខុសពី​គេរបស់ក្រុមហ៊ុន​នេះ​​ ​គឺ​ប្រព័ន្ធ​បណ្ដុំទិន្នន័យ​។ ​ដើម្បី​ធ្វើឱ្យ​ការ​ស្វែងរក​ឱសថ​មាន​ប្រសិទ្ធភាព​ ​PharmKulen​ ​បាន​បង្កើត​នូវ​បណ្តុំ​ទិន្នន័យ​ឱសថ​ដែល​មាន​រចនាសម្ព័ន្ធ​ពេញលេញ​បំផុត​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ ​រួមមាន​ឱសថ​ជាង​ ​១៨,០០០​ ​ប្រភេទ​ ​ដែល​ត្រូវបាន​ថត​រូប​ និង​ចង​ក្រង​ជា​ប្រព័ន្ធ​រហូតដល់​ ​៦​ ​ភាសា ​រួមទាំង​ភាសា​ខ្មែរ​ផងដែរ​ ​ដោយ​ប្រមូលពី​ទិន្នន័យរបស់​ឱសថស្ថាន​នានា​ទូទាំង​រាជធានី​ភ្នំពេញ​។ លើសពីនេះ ក្រុមការងារកំពុងអភិវឌ្ឍ PK-Genesis ដែលជាប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ផ្នែកឱសថ ដែលត្រូវបានបណ្តុះបណ្តាល និងកែសម្រួលជាពិសេសដោយក្រុមការងារផ្ទាល់។​ វា​គឺជា​ប្រព័ន្ធ​ការពារ​ទិន្នន័យ​ និង​ ​AI​ ​(​Data​ ​and​ ​AI​ ​moat​) ​ដែល​កាន់តែ​មាន​សក្តានុពល​ខ្លាំង​ឡើង​រាល់​ពេល​មាន​ការ​ចូលរួម​ពី​ឱសថស្ថាន ​និង​រាល់ការស្វែងរករបស់អ្នកប្រើប្រាស់​។

លោក​ ​Khidayotullo​ ​Salakhitdinov​ ​ស្ថាបនិក ​និង​ជា​នាយក​ប្រតិបត្តិ ​(​CEO​) ​នៃ​ ​PharmKulen​ ​បាន​មានប្រសាសន៍​ថា​៖​ «​ឱសថស្ថាន​​គឺជា​ច្រក​ចូល​ដំបូង​បង្អស់​ក្នុង​ការ​ថែទាំ​សុខភាព​នៅក្នុង​ប្រទេស​កម្ពុជា​ ​និង​នៅ​ទូទាំង​ទីផ្សារ​កំពុង​អភិវឌ្ឍរួចទៅហើយ​។ ​យើង​គ្រាន់តែ​ធ្វើឱ្យ​ច្រកទ្វារ​នោះ​មាន​ភាព​ឆ្លាតវៃ​ជាង​មុន​ប៉ុណ្ណោះ​។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា «ការវិនិយោគនេះបានឆ្លុះបញ្ចាំងពីសក្តានុពលដ៏រីកចម្រើននៃធុរកិច្ចថ្មី ក្នុងការទាក់ទាញទុនវិនិយោគឯកជនក្នុងតំបន់ និងការពង្រីកដំណោះស្រាយប្រកបដោយនវានុវត្តន៍។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសហគ្រិនខ្មែរ នៅតែបន្តប្តេជ្ញាចិត្តក្នុងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពស្ថាបនិក ឱ្យកាន់តែមានភាពទាក់ទាញ ដល់ការវិនិយោគ ព្រមទាំងកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពមួយដែលមាន អំណោយផល។»

លោក​ ​Timur​ ​Daudpota​ ​និង​ ​Sun​ ​Choi​ ​ដៃគូ​ស្ថាបនិក​នៃ​ក្រុមហ៊ុន ​2080​ ​Ventures​ ​បាន​លើកឡើង​ថា​៖​ «​PharmKulen​ ​គឺជា​មូលហេតុ​ចម្បង​ដែល​កម្មវិធី​ មគ្គទេសក៍​ធុរកិច្ច​ខ្មែរ​ ត្រូវបាន​បង្កើតឡើង​៖ ​គឺ​ក្រុមការងារ​ក្នុង​ស្រុក​ដ៏​រឹងមាំ​មួយ​ដែល​បាន​ផ្លាស់ប្តូរ​បញ្ហា​ជាក់ស្តែង​ ​ឱ្យ​ទៅជា​ក្រុមហ៊ុន​ទិន្នន័យ​ និង​ ​AI​ ​ដ៏​មាន​សុវត្ថិភាព​ ​ដែល​អាច​ពង្រីក​វិសាលភាព​ទូទាំង​តំបន់​។ ​យើង​មាន​មោទនភាព​ក្នុង​ការ​គាំទ្រ​លោក​ ​Khidayotullo​ ​លោក​ និមិត្ត​ ​និង​ក្រុមការងារ​របស់​ពួកគេ​ ​រួម​ជាមួយ​សហគ្រិន​ខ្មែរ​។​»

កម្មវិធី​មគ្គទេសក៍​ធុរកិច្ច​ខ្មែរ​ ​គឺជា​កម្មវិធី​ពន្លឿន​អាជីវកម្ម​រយៈពេល​ ​១២​ ​សប្តាហ៍​ ​ដែល​ដំណើរការ​ដោយ​ ​2080​ ​Ventures​ ​ក្រោម​កិច្ចសហការ​ជាមួយ​សហគ្រិន​ខ្មែរ​ ​ដើម្បី​ជួយ​ដល់​ធុរកិច្ច​បង្កើត​ថ្មី​ ​(​Startups​) ​ក្នុង​ដំណាក់កាល​ដំបូង​នៅ​កម្ពុជា​ ​ឱ្យ​សម្រេចបាន​នូវ​ភាព​ស្រប​គ្នា​នៃ​ផលិតផល​និង​តម្រូវការ​ទីផ្សារ​ ​(​Product​-​market​ ​fit​) ​ទទួលបាន​អតិថិជន​ដំបូង​ ​និង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ទទួលបាន​ការ​វិនិយោគ​។

អំពី​ PharmKulen​៖

​PharmKulen​ ​គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​សុខាភិបាល​ ​(​Healthtech​) ​របស់​កម្ពុជា​ ​ដែល​បង្កើត​ប្រព័ន្ធ​ស្វែងរក​ឱសថ​វៃ​ឆ្លាត​ ​និង​ប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការឱសថស្ថាន។ ​ផ្លែ​តហ្វម​ពីរ​ជម្រើស​ ​(​Two​-​sided​ ​platform​) ​របស់​ខ្លួន​ ​អនុញ្ញាតឱ្យអ្នកជំងឺស្វែងរកបានភ្លាមៗថា ឱសថស្ថានណាដែលនៅជិតបំផុតមានឱសថដែល ពួកគេត្រូវការ ខណៈដែលផ្តល់ឱ្យឱសថស្ថាននូវប្រព័ន្ធដ៏សាមញ្ញមួយសម្រាប់គ្រប់គ្រងស្តុក និងការលក់ក្នុងពេលជាក់ ស្តែង (real-time)។ ​អ្វី​ដែល​ជា​គ្រឹះ​ទ្រទ្រង់​ប្រព័ន្ធ​នេះ​ ​គឺ​ទ្រព្យ​សកម្ម​ទិន្នន័យ​ឱសថ​ដែល​មាន​កម្មសិទ្ធិ​ ​មាន​រចនាសម្ព័ន្ធ​ ​មាន​រូបថត​ ​និង​មាន​ច្រើន​ភាសា ​រួម​ជាមួយនឹង​ ​PK​-​Genesis​ ​ដែល​ជា​ ​AI​ ​ផ្នែក​ឱសថ​សាស្ត្រ​ដែល​ត្រូវបាន​កែសម្រួល​យ៉ាង​សម្រិត​សម្រាំង​របស់​ក្រុមហ៊ុន​។​ ក្រុមហ៊ុន​ ​PharmKulen​ ​Pte​.​ ​Ltd​. ​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ប្រទេស​សិង្ហបុរី​ ​និង​មាន​ប្រតិបត្តិការ​នៅក្នុង​រាជធានី​ភ្នំពេញ​ ​ប្រទេស​កម្ពុជា​។

អំពី​ ​2080​ ​Ventures​៖

​2080​ ​Ventures​ ​គឺជា​ក្រុមហ៊ុន​ពន្លឿន​ប្រព័ន្ធ​អេកូឡូស៊ី​ធុរកិច្ច​បង្កើត​ថ្មី​ជា​សកល ​ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​សហរដ្ឋ​អាមេរិក​ ​និង​កំពុង​មាន​សកម្មភាព​នៅក្នុង​ប្រទេស​ជាង​ ​១០​ ​រួមទាំង​ប្រទេស​កូរ៉េ​ខាងត្បូង​ផងដែរ​។​ ក្រុមហ៊ុន​គាំទ្រ​ដល់​ធុរកិច្ច​បង្កើត​ថ្មី​ក្នុង​ដំណាក់កាល​ដំបូង​ ​ចាប់តាំងពី​ការ​ចូលកាន់​ទីផ្សារ​ រហូតដល់​ការ​ពង្រីក​វិសាលភាព​អាជីវកម្ម​ ​ដោយ​ធ្វើ​ការ​រួមគ្នា​ជាមួយ​រដ្ឋាភិបាល​ ក្រុមហ៊ុន​សាជីវកម្ម​ ​និង​វិនិយោគិន ​ដើម្បី​កសាង​ប្រព័ន្ធ​អេកូឡូស៊ីន​វានុវត្តន៍​ប្រកបដោយ​ចីរភាព​។​ ​https​:​/​/​www​.2080.​ventures​/

អំពី​ ​សហគ្រិន​ខ្មែរ​៖

សហគ្រិន​ខ្មែរ​ (​Khmer​ ​Enterprise​ ​-​ ​KE​) ​ត្រូវបាន​បង្កើតឡើង​ដោយ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​កៀរគរ ​និង​គ្រប់គ្រង​ធនធាន​នានា​ដែល​គាំទ្រ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិន​ភាព​ដ៏​រស់រវើក ​ដោយ​ផ្តល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​មិន​មែន​ហិរញ្ញវត្ថុ​ដល់​ធុរកិច្ច​បង្កើត​ថ្មី​ ​(​Startups​) ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ​(​SMEs​) ​និង​អ្នក​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។​ ​https​:​/​/​khmerenterprise​.​info​

​ព័ត៌មាន​ទំនាក់ទំនង​ប្រព័ន្ធ​ផ្សព្វផ្សាយ​៖​ ​ក្រុមការងារ​ទំនាក់ទំនង​នៃ​ ​2080​ ​Ventures​។​ ​info​@​2080.​ventures​




អត្ថបទបន្ទាប់


អ្នកជំនាញសន្តិសុខថៃ ដាស់តឿនរដ្ឋាភិបាលថៃ ឱ្យឈប់បំភាន់ការពិតរឿងប្រាសាទព្រះវិហារ បើមិនចង់ឱ្យថៃ បាក់មុខជាលើកទី៣

នៅក្នុងចំណោមស្ថានភាពជម្លោះព្រំដែននាពេលបច្ចុប្បន្ន ជនជាតិថៃ ភាគច្រើនហាក់បីដូចជាបានបំភ្លេចចោលនូវការពិតផ្នែកគតិយុត្ត នៃសាលក្រមតុលាការយុត្តិធ…

ប្រធានធនាគារកណ្តាលអឺរ៉ុបបដិសេធថា លោកស្រីមិនមែនជាបេក្ខជនប្រធានាធិបតីបារាំងនោះទេ

ក្នុងនាមជាអ្នកជំនាញការជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុដ៏មានឥទ្ធិពលបំផុតមួយរូបរបស់បារាំងលោកស្រី គ្រីស្ទីន ឡាហ្គាត (Christine Lagard…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ