អត្ថបទពាណិជ្ជកម្ម

Kirirom Paradise Fun Run 2026 «រត់ជាមួយអេនណា រត់ផ្សព្វផ្សាយរដូវកាលបៃតង រត់ដើម្បីកុមារកម្ពុជា»


ក្រុមហ៊ុន Elite Hospitality & Management (EHM) នឹងរៀបចំព្រឹត្តិការណ៍ Kirirom Paradise Fun Run 2026 នៅថ្ងៃទី 28 ខែមិថុនា ឆ្នាំ 2026 នៅលើកំពូលភ្នំឋានសួគ៌គិរីរម្យ (Kirirom Paradise) ដោយមានការចូលរួមជំរុញការផ្សព្វផ្សាយពី កញ្ញា កុយ អេនណា (Koy Anna) ក៏ដូចជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ហួតហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៏ និង ភ្ញៀវកត្តិយសជាច្រើនទៀត។
«រត់ជាមួយអេនណា រត់ផ្សព្វផ្សាយរដូវកាលបៃតង រត់ដើម្បីកុមារកម្ពុជា»
ដោយ
អំពី Vireakbuntham

ព្រឹត្តិការណ៍នេះត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយរដូវកាលបៃតង ទេសចរណ៍ធម្មជាតិ (Eco-Tourism) នៅតំបន់គិរីរម្យ និង លើកកម្ពស់វិស័យអប់រំកុមារ ព្រមទាំងជំរុញការយល់ដឹងអំពីសុខភាពផ្លូវកាយ និងផ្លូវចិត្ត តាមរយៈសកម្មភាព​រត់កម្សាន្តចម្ងាយ 5 គីឡូម៉ែត្រ នៅក្រោម ធម្មជាតិព្រៃស្រស់ដ៏ស្រស់ស្អាត។

ក្នុងនោះដែរ ប្រាក់ចំណេញដែលទទួលបានពីការលក់សំបុត្រនឹងត្រូវយកទៅគាំទ្រសាលារៀន សហគមន៍ ដែលតែងតែផ្តល់ការអប់រំដល់កុមារ និង កុមារ អូទីហ្សឹម ក្នុងប្រទេសកម្ពុជា។

អ្នកចូលរួមនឹងទទួលបានបទពិសោធន៍ពិសេសក្នុងការរត់តាមដងផ្លូវលើភ្នំ អមដោយទេសភាពព្រៃឈើបៃតង ខ្យល់អាកាសបរិសុទ្ធ និងសកម្មភាពកម្សាន្តជាច្រើន។ កញ្ចប់ចូលរួមរួមមានអាវយឺតរត់ ស្លាកលេខ មេដាយ អាហារសម្រន់ ភេសជ្ជៈ និងឱកាសឈ្នះរង្វាន់ជាច្រើនពីដៃគូឧបត្ថម្ភ។

លោក ផល សំបូរ តំណាងក្រុមហ៊ុន EHM បានមានប្រសាសន៍ថា៖

«Kirirom Paradise Fun Run 2026 មិនមែនគ្រាន់តែជាព្រឹត្តិការណ៍កីឡាប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាមួយសម្រាប់ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ធម្មជាតិរបស់កម្ពុជា និងរួមចំណែកដល់ការអប់រំ និងអនាគតរបស់កុមារកម្ពុជា។ យើងសូមអញ្ជើញសាធារណជនទាំងអស់ចូលរួមជាមួយយើងក្នុងដំណើរដ៏មានអត្ថន័យនេះ»។

EHM រំពឹងថាព្រឹត្តិការណ៍នេះនឹងទាក់ទាញអ្នកចូលរួមពីគ្រប់មជ្ឈដ្ឋាន រួមមានអ្នកស្រលាញ់ការរត់ អ្នកស្រលាញ់ធម្មជាតិ ក្រុមគ្រួសារ សហគមន៍ធុរកិច្ច និងភ្ញៀវទេសចរ ដើម្បីរួមគ្នាបង្កើតផលវិជ្ជមានសម្រាប់សង្គម និងវិស័យទេសចរណ៍កម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះ៖

-Booking: https://www.bookme.plus/t/events/Kiriron_FunRun

-Telegram: https://t.me/KiriromFunRun2026




អត្ថបទបន្ទាប់


ក្រសួងមហាផ្ទៃ អះអាងថា កម្ពុជា មិនបានបរាជ័យក្នុងការបង្ក្រាប Scam Online ដូចការចោទប្រកាន់នោះទេ ខណៈអ្នកជំនាញជំរុញឱ្យកាត់ឫសគល់មេកាងនៅពីក្រោយ

បណ្តាញសារព័ត៌មានអន្តរជាតិធំៗ រួមមាន Reuters, Bloomberg និង South China Morning Post បានចុះផ្សាយដោយដកស្រង់របាយការណ៍របស់អង្គការលើកល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ