អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុន វិរៈ ប៊ុនថាំ ជួយអាជីវកម្មកម្ពុជាពង្រីកវត្តមានទៅទីផ្សារពិភពលោក តាមរយៈសេវាកម្មដឹកជញ្ជូនសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក


ក្រុមហ៊ុន វិរៈ ប៊ុនថាំ (VET) ដែលជាប្រតិបត្តិករដឹកជញ្ជូន ឈានមុខគេមួយនៅកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសតែងតាំងក្រុមហ៊ុន Asendia Singapore ជាអ្នកផ្ដល់សេវាដឹកជញ្ជូនឆ្លងដែនរបស់ខ្លួន ក្រោមកិច្ចសហការពាណិជ្ជកម្ម សំដៅពង្រឹងសមត្ថភាពដឹកជញ្ជូនទៅអន្តរជាតិរបស់កម្ពុជា។
ក្រុមហ៊ុន វិរៈ ប៊ុនថាំ ជួយអាជីវកម្មកម្ពុជាពង្រីកវត្តមានទៅទីផ្សារពិភពលោក តាមរយៈសេវាកម្មដឹកជញ្ជូនសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក
ដោយ
អំពី Vireakbuntham

កិច្ចសហការនេះ មានគោលបំណងជួយគាំទ្រដល់សមត្ថភាពដឹកជញ្ជូនអន្តរជាតិថ្មីរបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ ព្រមទាំងជួយបើកផ្លូវ​ឱ្យមានលំហូរខ្សែដឹកជញ្ជូនថ្មីៗជាបន្តបន្ទាប់ តាមរយៈការបំពេញបន្ថែមសមត្ថភាព ប្រតិបត្តិការឱ្យគ្នា ទៅវិញទៅមក ដើម្បីភ្ជាប់ផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗ រួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អឺរ៉ុប និងបណ្តាប្រទេសគោលដៅជាច្រើនទៀត។

ស្របតាមទិសដៅនៃកិច្ចសហការនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ នឹងគ្រប់គ្រងលើការទទួលបញ្ញើទំនិញ និងការដឹកជញ្ជូនក្នុងស្រុក ដោយប្រើប្រាស់បណ្តាញសាខាដ៏ទូលំទូលាយនៅកម្ពុជា ខណៈដែលក្រុមហ៊ុន Asendia Singapore នឹងទទួលបន្ទុក​លើខ្សែដឹកជញ្ជូនពីកម្ពុជាទៅកាន់ប្រទេសគោលដៅ តាមរយៈហេដ្ឋារចនាសម្ព័ន្ធឡូជីស្ទីកជុំវិញពិភពលោក ជំនាញ​បែបបទគយ និងប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនរបស់ខ្លួន។

បំពេញចក្ខុវិស័យពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា តាមរយៈដំណោះស្រាយឡូជីស្ទិកដ៏គួរឱ្យទុកចិត្ត

យោងតាមទិន្នន័យពីព្រឹត្តិបត្រពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា បានសម្រេចទំហំទីផ្សារប្រមាណ ១,៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៤ នឹងកំពុងបោះជំហានទៅមុខយ៉ាងមុតស្រួច ។ ស្របនឹងនិន្នាការនេះ អាជីវកម្មក្នុងស្រុកកាន់តែច្រើនក៏កំពុងស្វែងរកឱកាសពង្រីកខ្លួនទៅកាន់ទីផ្សារអន្តរជាតិ និងក្នុងវិស័យ​ពាណិជ្ជកម្ម​ឌីជីថលផងដែរ។​ ឆ្លើយតបនឹងសន្ទុះនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ បានបន្តពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្ម​ដឹកជញ្ជូន ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលាចំពោះតម្រូវការកើនឡើងរបស់ពាណិជ្ជករ និងសហគ្រាសកម្ពុជា ក្នុងការនាំយក​ផលិតផលក្នុងស្រុកទៅកាន់ពិភពលោក។

ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សួរ វីរ: ប្រធាន និងជានាយកប្រតិបត្តិនៃ ក្រុមហ៊ុន វិរៈ ប៊ុនថាំ បានមានប្រសាសន៍ថា «ប្រតិបត្តិការដឹកជញ្ជូនក្នុងស្រុករបស់ ក្រុមហ៊ុន វិរៈ ប៊ុនថាំ គឺមានគ្រឹះយ៉ាងរឹងមាំរួចទៅហើយ ប៉ុន្តែដើម្បីបំពេញតម្រូវការ ជាក់ស្តែងក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនាពេលបច្ចុប្បន្ន អ្វីដែលយើងត្រូវបំពេញបន្ថែម គឺដំណោះស្រាយដឹកជញ្ជូន​ទំនិញពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិគួរឱ្យទុកចិត្តមួយ»។ ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត បានបន្ថែមថា «ការបូកផ្សំ​រវាងចំណុចខ្លាំងរបស់ ក្រុមហ៊ុន វិរៈ ប៊ុនថាំ ជាមួយនឹងបណ្តាញដឹកជញ្ជូនទូទាំងពិភពលោក ព្រមទាំងជំនាញផ្នែកបែបបទគយ និងប្រតិបត្តិការប្រកបដោយបទពិសោធន៍របស់ Asendia នឹងជួយពង្រឹងជំហររបស់យើងឱ្យក្លាយជាកម្លាំងចលករដ៏សំខាន់ ដើម្បីជួយអាជីវកម្មកម្ពុជាឱ្យចូលរួមប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិប្រកបដោយភាពជឿជាក់»។ គំនិតផ្ដួចផ្ដើមនេះដែរ មិនត្រឹមតែឆ្លុះបញ្ចាំងពីគោលដៅជាតិក្នុងការពង្រឹងខ្លួនក្នុងពាណិជ្ជកម្មសកល និងសេដ្ឋកិច្ចឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទំព័រថ្មីមួយ ដែលបើកឱកាសឱ្យអាជីវកម្មក្នុងស្រុក អាចបង្ហាញវត្តមាននៅក្រៅប្រទេសផងដែរ។

Asendia នាំយកសមត្ថភាពដឹកជញ្ជូនលំដាប់ពិភពលោកមកកាន់កម្ពុជា

លោក Senthil Kumar នាយកប្រតិបត្តិក្រុមហ៊ុន Asendia សិង្ហបុរី និងអាស៊ីខាងត្បូង បានមានប្រសាសន៍ថា «ក្រុមហ៊ុន Asendia បានប្រតិបត្តិការនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ យើងមើលឃើញ​យ៉ាងច្បាស់ថា ប្រទេសកម្ពុជាគឺជាទីផ្សារមួយដែលកំពុងមានការរីកចម្រើនយ៉ាងរហ័ស ជាពិសេសលើតម្រូវការដឹកជញ្ជូន​ទំនិញទៅក្រៅប្រទេស សម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក»។ លោកបានបន្ថែមទៀតថា «កិច្ចសហការនេះនឹងផ្សារ​ភ្ជាប់ឧត្តមភាព​នៃប្រព័ន្ធដឹកជញ្ជូនក្នុងស្រុករបស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ ទៅនឹងបណ្តាញសកលដ៏ទូលំទូលាយ និងជំនាញដឹកជញ្ជូនឆ្លងដែនរបស់ Asendia ដើម្បីបង្កើតបានជាបង្អែកដ៏រឹងមាំមួយ រុញច្រានឱ្យអាជីវកម្មនៅ​កម្ពុជាអាចបង្ហាញខ្លួនទៅកាន់ឆាកអន្តរជាតិបានយ៉ាងងាយស្រួល»។

កិច្ចសហការនេះ ក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ Asendia ក្នុងការពង្រីកវិសាលភាពអាជីវកម្ម​ទៅកាន់ទីផ្សារកំពុងអភិវឌ្ឍទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។

កាតាលីករជំរុញកម្ពុជាឆ្ពោះទៅកាន់ទីផ្សារសកល និងពន្លឿនកំណើនសេដ្ឋកិច្ចឌីជីថល

គួរបញ្ជាក់ផងដែរថា កិច្ចសហការដ៏សំខាន់នេះអាចសម្រេចទៅបាន ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមហ៊ុន Confluences ដែលបានដើរតួនាទីរៀបចំផ្សារភ្ជាប់ទំនាក់ទំនងរវាងដៃគូពាក់ព័ន្ធសំខាន់ៗនៅក្នុងវិស័យ ដែលជាផ្នែកមួយនៃបេសកកម្មស្នូលរបស់ក្រុមហ៊ុន Confluences ក្នុងការលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូនអន្តរជាតិ និងគាំទ្រដល់ការចូលមកវិនិយោគ​ ក៏ដូចជាពង្រីកប្រតិបត្តិការនៅក្នុងទីផ្សារកម្ពុជារបស់ក្រុមហ៊ុនអន្តរជាតិផងដែរ។

លោក Soreasmey Ke Bin នាយកប្រតិបត្តិក្រុមហ៊ុន Confluences បានលើកឡើងថា «កិច្ចសហការពាណិជ្ជកម្មនេះ ប្រៀបបានជាស្ពានយុទ្ធសាស្ត្រដ៏សំខាន់មួយ ដែលនាំកម្ពុជាឆ្ពោះទៅកាន់ការពង្រឹងជំហររបស់ខ្លួន​នៅលើឆាកពាណិជ្ជកម្ម​អន្តរជាតិ និងពាណិជ្ជកម្មអេឡិចត្រូនិក» ។
កិច្ចសហការនេះ ស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីនៃវិស័យដឹកជញ្ជូន និងឡូជីស្ទីក ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការធ្វើអន្តរជាតូបនីយកម្មសហគ្រាសធុនតូច និងមធ្យម និងការសម្របសម្រួលពាណិជ្ជកម្មផងដែរ។

ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយសំខាន់ៗ ដើម្បីគាំទ្រការអភិវឌ្ឍពាណិជ្ជកម្មឌីជីថល រួមមាន ច្បាប់ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិក និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១–២០៣៥ សំដៅជំរុញការធ្វើសមាហរណកម្មរបស់កម្ពុជាក្នុងផ្សារឌីជីថល ទាំងក្នុងតំបន់ និងលើសកលលោក។

បច្ចុប្បន្ន ក្រុមហ៊ុន វិរៈ ប៊ុនថាំ និង Asendia កំពុងស្ថិតក្នុងដំណាក់កាលអនុវត្តគម្រោង និងសាកល្បងប្រតិបត្តិការ​លើផ្លូវដឹកជញ្ជូនទៅកាន់គោលដៅនានាជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ មុននឹងឈានទៅដល់ការដាក់ឱ្យ​ដំណើរការ​ពេញលេញ និងជាផ្លូវការនៃសេវាកម្មដឹកជញ្ជូនអន្តរជាតិទាំងស្រុង៕




អត្ថបទបន្ទាប់


ការបើកច្រកសមុទ្រហ័រម៉ូសឡើងវិញជួយសម្រាលបន្ទុកតំបន់អាស៊ី តែស្នាមរបួសសេដ្ឋកិច្ចមិនងាយជាសះស្បើយនោះទេ

កិច្ចព្រមព្រៀង ដែលអាចកើតមានរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ នៅថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីបើកច្រកសមុទ្រហ័រម៉ូសឡើងវិញ អាចផ្តល់ភ…

ដុំទឹកកកដ៏អាថ៌កំបាំងបង្ហាញវត្តមាននៅមហាសមុទ្រអាត្លង់ទិច! អ្នកវិទ្យាសាស្ត្រស្រឡាំងកាំង និងព្រមានពីសញ្ញាអាសន្ន នៃមហន្តរាយអាកាសធាតុសកល

ស្របពេលដែលពិភពលោកកំពុងរងការគំរាមកំហែងពីបាតុភូតអែលនីណូ ស្រាប់តែមានវត្តមានផ្ទាំងទឹកកក និងតំបន់ទឹកត្រជាក់ដ៏អាថ៌កំបាំងមួយកន្លែងផុសឡើងន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ