អត្ថបទពាណិជ្ជកម្ម

VET Charger រាប់រយគ្រឿង នឹងមកដល់ឆាប់ៗនេះ ដើម្បីគាំទ្រកំណើនយានយន្តអគ្គិសនីនៅកម្ពុជា


នៅក្នុងបរិបទដែលការប្រើប្រាស់រថយន្តអគ្គិសនី (EV) កំពុងកើនឡើងយ៉ាងលឿននៅក្នុងប្រទេសកម្ពុជា VET Charging Station បានប្រកាសពីការនាំចូល និងដំឡើងឧបករណ៍សាកថ្ម EV រាប់រយគ្រឿងបន្ថែម ក្នុងគោលបំណងពង្រីកបណ្ដាញស្ថានីយសាកថ្មឲ្យទូលំទូលាយ និងងាយស្រួលប្រើប្រាស់ជាងមុន
VET Charger រាប់រយគ្រឿង នឹងមកដល់ឆាប់ៗនេះ ដើម្បីគាំទ្រកំណើនយានយន្តអគ្គិសនីនៅកម្ពុជា
ដោយ
អំពី Vireakbuntham

គម្រោងពង្រីកនេះនឹងផ្ដោតលើទាំងតំបន់ទីក្រុង និងតាមបណ្ដាខេត្តសំខាន់ៗទូទាំងប្រទេស ដើម្បីធានាថាអ្នកបើកបរ EV អាចធ្វើដំណើរបានដោយភាពទុកចិត្ត និងមានភាពងាយស្រួលក្នុងការសាកថ្មគ្រប់ទីកន្លែង

VET Charger ត្រូវបានរចនាឡើងដោយផ្អែកលើបច្ចេកវិទ្យាទំនើប ដែលផ្តល់នូវល្បឿនសាកលឿន កម្រិតសុវត្ថិភាពខ្ពស់ និងភាពងាយស្រួលក្នុងការប្រើប្រាស់ សមស្របសម្រាប់តម្រូវការរបស់អ្នកប្រើប្រាស់សម័យថ្មី

ក្រៅពីការផ្តល់សេវាកម្មដល់អ្នកប្រើប្រាស់ឡានអគ្គិសនី ការពង្រីកស្ថានីយ VET Charging Station ក៏ជាឱកាសសំខាន់សម្រាប់ម្ចាស់អាជីវកម្ម និងដៃគូរពាណិជ្ជកម្ម ដើម្បីចូលរួមក្នុងវិស័យថាមពលស្អាតដែលកំពុងមានសក្ដានុពលខ្ពស់ តាមរយៈការដំឡើងស្ថានីយសាកថ្ម EV នៅតាមទីតាំងអាជីវកម្ម ដូចជា ផ្សារទំនើប សណ្ឋាគារ ភោជនីយដ្ឋាន និងស្ថានីយ៍ប្រេងឥន្ធនៈ ម្ចាស់អាជីវកម្មអាចបង្កើនចំណូលបន្ថែម និងទាក់ទាញអតិថិជនថ្មីៗបានយ៉ាងមានប្រសិទ្ធភាព

ជាមួយនឹងចក្ខុវិស័យក្នុងការចូលរួមអភិវឌ្ឍន៍បរិស្ថាន និងលើកកម្ពស់ការប្រើប្រាស់ថាមពលស្អាត VET Charging Station ប្តេជ្ញាចិត្តក្នុងការផ្តល់បទពិសោធន៍សាកថ្មដែលមានគុណភាព និងទំនើបបំផុតសម្រាប់អ្នកប្រើប្រាស់ឡានអគ្គិសនីនៅកម្ពុជា




អត្ថបទបន្ទាប់


តូចតែខ្លឹម! សិង្ហបុរី មានសេដ្ឋី ដែលមានទ្រព្យសម្បត្តិចាប់ពី៣០លានដុល្លារច្រើនជាងគេនៅតំបន់អាស៊ាន

​ក្នុងចំណោម១១ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ សិង្ហបុរី ដែលជាប្រទេសដែនកោះតូចច្រឡឹងបានបង្ហាញឥទ្ធិពលសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា ដោយឈរនៅលំដាប់ថ្នាក់ល…

ក្រុមហ៊ុនប្រេងឥន្ធនៈធំៗកំពុងប្រមូលប្រាក់ចំណេញ៣,០០០ដុល្លារក្នុង១វិនាទី ដោយសារវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា

​​របាយការណ៍ថ្មីមួយបានទម្លាយឱ្យដឹងថា ក្រុមហ៊ុនប្រេងឥន្ធនៈហ្វូស៊ីលធំៗចំនួន៦របស់ពិភពលោក ទទួលបានប្រាក់ចំណេញជិត៣,០០០ដុល្លារក្នុង១វិនាទីនៅប៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ