ផ្សារទំនើប ឡាក់គី

ផ្សារទំនើប ឡាក់គី បន្តលើកកម្ពស់ការប្តេជ្ញាចិត្តចំពោះនិរន្តរភាព តាមរយៈការដាំកូនឈើ និងការគាំទ្រសហគមន៍នៅខេត្តកំពង់ស្ពឺ


ជាផ្នែកមួយនៃខែនិរន្តរភាពឆ្នាំ២០២៦ ផ្សារទំនើបឡាក់គី នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ បានចូលរួមដាំដើមក្ងោកចំនួន ២,០០០ ដើម និងបានចែករំលែកនំចំណីជូនសហគមន៍ក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ។ សកម្មភាពនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ ផ្សារទំនើបឡាក់គី ក្នុងការអភិរក្សបរិស្ថាន បង្កើនតំបន់បៃតង និងរួមចំណែកដល់ការពង្រឹងប្រព័ន្ធអេកូឡូស៊ីក្នុងរយៈពេលវែងសម្រាប់សហគមន៍ដែលក្រុមហ៊ុនបម្រើ។
ផ្សារទំនើប ឡាក់គី
ដោយ

ការដាំដើមឈើបានប្រារព្ធឡើងនៅតំបន់ដំណាក់ដំរី ដែលស្ថិតនៅតំបន់ជើងភ្នំខ្នងផ្សារ ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនោះសមាជិកក្រុមការងារបានចូលរួមដាំដើមឈើជាង ១,០០០ ដើម តាមបណ្តោយផ្លូវប្រវែងប្រមាណ ៧ គីឡូម៉ែត្រ និងជិត ១០០០ ដើមបន្ថែមទៀតនៅតាមជើងភ្នំ។

នៅពេលដែលដើមឈើទាំងនេះលូតលាស់ វានឹងផ្តល់អត្ថប្រយោជន៍ជាបន្តបន្ទាប់ដល់បរិស្ថាន និងសហគមន៍ ដោយជួយកែលម្អគុណភាពខ្យល់ ផ្តល់ម្លប់ កាត់បន្ថយការហូរច្រោះដី លើកកម្ពស់ទេសភាពជុំវិញ រួមចំណែកបង្កើតបរិស្ថានឱ្យកាន់តែបៃតង ល្អប្រសើរសម្រាប់ការរស់នៅ និងអ្នកធ្វើដំណើរ។

ក្រសួងបរិស្ថានបានការគាំទ្រកម្មវិធីនេះដោយផ្តល់កូនឈើចំនួន ២,០០០ ដើម។ ការរួមចំណែកដ៏មានតម្លៃនេះបានអនុញ្ញាតឱ្យ ផ្សារទំនើបឡាក់គី បែងចែកធនធានទៅសហគមន៍ដើម្បីរៀបចំទីតាំងដាំដើមឈើ និងដំឡើងរបងការពារកូនឈើ ដើម្បីធានាថាសកម្មភាពនេះនឹងផ្តល់នូវអត្ថប្រយោជន៍ដល់បរិស្ថាន និងសង្គម។

សមាជិកក្រុមការងារផ្សារទំនើបឡាក់គី ក៏បានចុះទៅសាលាបឋមសិក្សាតាំងបំពង់ ដោយបានចែករំលែកនំចំណីជូនដល់សិស្សានុសិស្សចំនួន ១៧៨ នាក់ និងលោកគ្រូ អ្នកគ្រូចំនួន ៨ នាក់។ ហើយក្រុមហ៊ុនក៏បានចែកទឹកដោះគោ ជូនដល់ក្រុមគ្រួសារក្នុងមូលដ្ឋានជាង ១០០ គ្រួសារផងដែរ។ ការចែករំលែកផលិតផលទាំងនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ផ្សារទំនើបឡាក់គី ក្នុងការនាំយកអាហារ និងផលិតផលដែលនៅមានគុណភាពល្អ ទៅចែករំលែកជូនសហគមន៍ដែលមានតម្រូវការ ខណៈរួមចំណែកកាត់បន្ថយការខ្ជះខ្ជាយអាហារផងដែរ។

ក្រៅពីផលប្រយោជន៍ផ្នែកបរិស្ថាន សកម្មភាពនេះក៏បានផ្តល់ឱកាសឱ្យសមាជិកក្រុមការងារផ្សារទំនើបឡាក់គី បានចូលរួមដោយផ្ទាល់ជាមួយសហគមន៍ និងសកម្មភាពអភិរក្សបរិស្ថាន។ កម្មវិធីនេះបានពង្រឹងស្មារតីសាមគ្គីភាព និងស្មារតីការងារជាក្រុម លើកទឹកចិត្តឱ្យមានការចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្ត បណ្តុះស្មារតីនៃការរួមចំណែកដល់សហគមន៍ និងបរិស្ថាន ក្រៅពីតួនាទីការងារប្រចាំថ្ងៃរបស់ពួកគេ។

អ្នកតំណាងរបស់ផ្សារទំនើបឡាក់គី បានមានប្រសាសន៍ថា «និរន្តរភាពមិនមែនគ្រាន់តែជាការប្តេជ្ញាចិត្តទេ ប៉ុន្តែជាទំនួលខុសត្រូវដែលយើងចែករំលែកជាមួយសហគមន៍ និងមនុស្សជំនាន់ក្រោយ» «តាមរយៈសកម្មភាពនេះ យើងមានមោទនភាពក្នុងការចូលរួមអបអរ ខែនិរន្តរភាព ដោយរួមគ្នាដាំដើមឈើ ចូលរួមជាមួយសាលារៀន និងគ្រួសារក្នុងសហគមន៍ និងចូលរួមអនុវត្តសកម្មភាពជាក់ស្តែងដែលរួមចំណែកកសាងអនាគតឱ្យកាន់តែបៃតង ល្អប្រសើរសម្រាប់ការរស់នៅ និងនិរន្តរភាព»។

គំនិតផ្តួចផ្តើមនេះឆ្លុះបញ្ចាំងពីការទស្សនវិស័យរបស់ផ្សារទំនើបឡាក់គី ដែលបានផ្សារភ្ជាប់ការថែរក្សាបរិស្ថានជាមួយនឹងការគាំទ្រសហគមន៍ ដោយជឿជាក់ថា កត្តាទាំងពីរនេះគឺជាមូលដ្ឋានសំខាន់ក្នុងការកសាងអនាគតដែលកាន់តែប្រសើរ និងប្រកបដោយនិរន្តរភាព។

ផ្សារទំនើបឡាក់គី ប្តេជ្ញាបម្រើអតិថិជន និងសហគមន៍តាមរយៈការធ្វើប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវ ព្រមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ តាមរយៈគំនិតផ្តួចផ្តើមដែលផ្តោតលើការថែរក្សាបរិស្ថាន ការចូលរួមជាមួយសហគមន៍ ការគ្រប់គ្រងធនធានប្រកបដោយការទទួលខុសត្រូវ និងការចូលរួមរបស់សមាជិកក្រុមការងារ ផ្សារទំនើបឡាក់គីមានគោលបំណងបង្កើតគុណតម្លៃវិជ្ជមាន និងយូរអង្វែងសម្រាប់សហគមន៍ដែលខ្លួនបម្រើសេវាកម្ម។




អត្ថបទបន្ទាប់


ប្រទេសជាង២០ និងអង្គការអន្តរជាតិធំៗជាច្រើនរួមទាំង UN, FBI, INTERPOL នឹងមកជួបប្រជុំគ្នានៅភ្នំពេញ ដើម្បីរកវិធីរួមគ្នាកាត់ផ្ដាច់ខ្សែច្រវាក់ការឆបោកតាមប្រព័ន្ធអនឡាញ

តំណាងប្រទេសជាង ២០ និង អង្គការអន្តរជាតិធំៗជាច្រើន រួមទាំង ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBIអាមេរិក, អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿនញៀន …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ