ពាណិជ្ជកម្ម អត្ថបទ

ការចាក់បញ្ចាំងភាពយន្តអ៊ីស្រាអែលលើកដំបូងនៅរាជធានីភ្នំពេញ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយមានភ្ញៀវចូលរួមជិត ២០០ នាក់


CICC ស្ថានទូតអ៊ីស្រាអែល និងស្ថានកុងស៊ុលកិត្តិយសអ៊ីស្រាអែលប្រចាំកម្ពុជា បានចាក់បញ្ចាំងភាពយន្តដែលទទួលបានពានរង្វាន់ រឿង Here We Are នៅរោងភាពយន្ត Sabay Cinema ផ្សារទំនើប AEON Mall 1។ ភ្ញៀវចូលរួមជិត ២០០ នាក់ នៅក្នុងរាត្រីភាពយន្តអ៊ីស្រាអែលលើកដំបូងបំផុត កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរោងភាពយន្ត Sabay Cinema ផ្សារទំនើប AEON Mall 1។ ព្រឹត្តិការណ៍នេះរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល (CICC) ស្ថានទូតអ៊ីស្រាអែលប្រចាំកម្ពុជា និងស្ថានកុងស៊ុលកិត្តិយសអ៊ីស្រាអែលប្រចាំកម្ពុជា។
ពាណិជ្ជកម្ម អត្ថបទ
ដោយ និង

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំភ្ញៀវមកពីគ្រប់មជ្ឈដ្ឋាន គ្រប់វ័យ និងគ្រប់វិស័យ ដែលចង់ស្វែងយល់ពីសិល្បៈភាពយន្តរបស់អ៊ីស្រាអែល និងឈ្វេងយល់ពីទិដ្ឋភាពនៃការពិតរបស់អ៊ីស្រាអែលដែលមិនសូវមានអ្នកដឹង។
កម្មវិធីរាត្រីនេះត្រូវបានបើកដោយមានការទទួលបដិសណ្ឋារកិច្ចនៅបរិវេណរោងភាពយន្ត ដែលភ្ញៀវបានភ្លក់មុខម្ហូបអ៊ីស្រាអែល រួមមាន នំប៉័ង (Pita bread) ដុតថ្មីៗ និងនំ Falafel និង Hummus ដែលល្បីល្បាញទូទាំងពិភពលោក។ នៅក្នុងពិធីបើក លោក Rami Teplitskiy អនុប្រធានបេសកកម្មការបរទេសអ៊ីស្រាអែលប្រចាំកម្ពុជា បានថ្លែងសុន្ទរកថាស្វាគមន៍ បន្ទាប់មកសុន្ទរកថារបស់ ឯកឧត្តម ឯក ប៊ុនថា។

លោក Moran Hadad ប្រធាន CICC បានមានប្រសាសន៍ថា៖ “ភាពយន្តគឺជាស្ពានរវាងវប្បធម៌ ជាស្ពានរវាងប្រជាជាតិ និងប្រជាជន វាផ្តល់ឱ្យទស្សនិកជននូវការមើលឃើញទិដ្ឋភាពពិតដែលមិនធ្លាប់ដឹងនៅផ្នែកផ្សេងទៀតនៃពិភពលោក និងបង្ហាញយ៉ាងច្បាស់អំពីខ្លឹមសារនៃមនុស្សជាតិរួមរបស់យើង”។
កម្មវិធីនេះបានចាក់បញ្ចាំងភាពយន្តរឿង Here We Are (ជាភាសាហេប្រ៊ូ៖ Hineh Anachnu) ដែលជាភាពយន្តបែបមនោសញ្ចេតនារបស់អ៊ីស្រាអែលឆ្នាំ២០២០ ដឹកនាំរឿងដោយ Nir Bergman និងនិពន្ធដោយ Dana Idisis។ ខ្សែភាពយន្តនេះរៀបរាប់ពី Aharon ដែលជាឪពុកម្នាក់បានលះបង់ជីវិតរបស់គាត់ដើម្បីកូនប្រុសមានជំងឺអូទីស្សឹមឈ្មោះ Uri។ នៅពេលដែលម្តាយរបស់ Uri សម្រេចចិត្តថាគេគួរតែផ្លាស់ទៅកន្លែងថែទាំឯកទេស Aharon បានចាកចេញជាមួយគេក្នុងដំណើរឆ្លងកាត់ប្រទេសអ៊ីស្រាអែល។ ខ្សែភាពយន្តនេះគឺជារឿងរ៉ាវអំពីក្តីស្រឡាញ់របស់ឪពុកម្តាយ និងការលំបាកក្នុងការលះបង់ ហើយវាទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។

ឯកឧត្តម ឯក ប៊ុនថា បានមានប្រសាសន៍ថា៖ “ប្រទេសកម្ពុជា និងអ៊ីស្រាអែល បានធ្វើការជាមួយគ្នារួចហើយលើវិស័យកសិកម្ម ការបណ្តុះបណ្តាល និងពាណិជ្ជកម្ម។ វប្បធម៌គឺជាមធ្យោបាយដែលមនុស្សកាន់តែច្រើនស្គាល់គ្នាទៅវិញទៅមក ហើយនោះគឺជាចំណុចចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការរយៈពេលវែង”។ ការលើកឡើងនេះជាការអះអាងជាថ្មីនូវការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងឆន្ទៈក្នុងការបន្ត និងបង្កើនកិច្ចសហការជាបន្តបន្ទាប់ក្នុងស្មារតីនៃកិច្ចព្រមព្រៀងទ្វេភាគីដែលបានចុះហត្ថលេខានៅខែកុម្ភៈ ឆ្នាំ២០២៥ រវាង ឯកឧត្តម បណ្ឌិត ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និ

អតីតឯកអគ្គរដ្ឋទូតរដ្ឋអ៊ីស្រាអែលប្រចាំកម្ពុជា លោកជំទាវ Orna Sagiv។
លោក Rami Teplitskiy អនុប្រធានបេសកកម្មការបរទេសអ៊ីស្រាអែលប្រចាំកម្ពុជា ក្នុងសុន្ទរកថាបើករបស់លោក បានគូសបញ្ជាក់ពីភាពពិសេសនៃភាពយន្តអ៊ីស្រាអែល ដែលស្វែងរកការនាំទស្សនិកជនចូលទៅក្នុងដំណើរកម្សាន្តប្រកបដោយមនោសញ្ចេតនា ដោយអនុញ្ញាតឱ្យពួកគេកាត់ផ្តាច់អារម្មណ៍មួយរយៈពេលខ្លី ហើយចូលទៅក្នុងការពិតមួយផ្សេងទៀត។
ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃកម្មវិធីសកម្មភាពវប្បធម៌ដ៏ទូលំទូលាយដែលបានគ្រោងទុកនៅកម្ពុជា ទន្ទឹមនឹងការងារបន្តរបស់ CICC លើវិស័យពាណិជ្ជកម្ម បច្ចេកវិទ្យា កសិកម្ម និងការអភិវឌ្ឍជំនាញ។
អ្នករៀបចំកម្មវិធីបានថ្លែងអំណរគុណដល់អ្នកឧបត្ថម្ភកម្មវិធី រួមមាន Plumpi, True Khmer, Sabay Cinema និង VET Group ដែលបានធ្វើឱ្យរាត្រីនេះលេចជារូបរាងឡើង។




អត្ថបទបន្ទាប់


ប្រទេសជាច្រើនណែនាំឱ្យពលរដ្ឋ​ស្តុកស្បៀងអាហារ ខណៈវៀតណាម កំពុងថ្លឹងថ្លែងលើបញ្ហានេះ

ប្រទេសជាច្រើននៅជុំវិញពិភពលោក បានដាក់ចេញការណែនាំជាបន្តបន្ទាប់ឱ្យប្រជាពលរដ្ឋរបស់ខ្លួន ស្តុកទុកអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ សម្រាប់ទ្រទ្រ…

នៃសហព័ន្ធអតីតជនជាតិខ្មែរនៅអ៊ីស្រាអែល (ACI) និងក្លឹបសន្តិភាព (Shalom Club) ត្រូវបានបើកសម្ពោធជាផ្លូវការនៅកម្ពុជា

សហព័ន្ធអតីតជនជាតិខ្មែរនៅអ៊ីស្រាអែល (ACI) និងក្លឹបសន្តិភាពនៅ  កម្ពុជា ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃនេះ នៅសណ្ឋាគារ Himawari ក្នុងរាជធានីភ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ