សន្ទុះនៃកម្មវិធីនេះ បានកំពុងធ្វើឱ្យមានការបង្កើតនិន្នាការយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គមតិកតុក ។
ភាគច្រើននៃការបង្ហោះ Hashtag ជាង ៦,០០០ នាក់នេះដោយប្រើសញ្ញា #MetfoneStars គឺជាវីដេអូដែលមានគុណភាពខ្ពស់ដែលគ្របដណ្តប់លើប្រធានបទគួរឱ្យចាប់អារម្មណ៍ជាច្រើនជុំវិញជីវិតប្រចាំថ្ងៃ។ ព្យុះក្រោមសញ្ញា “MetfoneStars” សន្យានឹងបន្តសន្ទុះគាំទ្រកើនឡើងក្នុងពេលខាងមុខនេះ ដោយផ្សព្វផ្សាយវីដេអូដែលគួរឱ្យចាប់អារម្មណ៍ និងផ្សារភ្ជាប់ជាមួយសារវិជ្ជមានទៅកាន់សហគមន៍ប្រព័ន្ធផ្សព្វផ្សាយសង្គម។
កម្មវិធី Metfone Stars នាំមកជូនដោយ TikTok គឺជាការប្រកួតប្រជែងមាតិកាបែបច្នៃប្រឌិតនៅលើតិកតុកដែលរៀបចំឡើងដោយក្រុមហ៊ុនមិត្តហ្វូន។ មិត្តហ្វូន គឺជាដៃគូដំបូងគេក្នុងប្រទេសកម្ពុជាដែលសហការជាមួយក្រុមហ៊ុន តិកតុក ដើម្បីរៀបចំការប្រកួតប្រជែងមាតិកាច្នៃប្រឌិតនៅលើវេទិកាមួយនេះ។ ការប្រកួតប្រជែងនេះមានគោលបំណងគាំទ្រ និងស្វែងរកអ្នកបង្កើតមាតិកាដែលមានសក្តានុពលនៅលើតិកតុក ដោយជួយលើកកម្ពស់អ្នកបង្កើតមាតិកាឱ្យក្លាយជាតារាតិកតុកផងដែរ។
កិច្ចសហការជាមួយក្រុមហ៊ុន តិកតុក ដើម្បីរៀបចំការប្រកួតប្រជែងនេះ គឺជាព្រឹត្តិការណ៍បន្ទាប់ដែលបង្ហាញពីជំហររបស់ ក្រុមហ៊ុន មិត្តហ្វូន ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ និងព័ត៌មានវិទ្យាឈានមុខគេនៅកម្ពុជា ។
មួយវិញទៀត ដើម្បីកសាងមុខមាត់ក្រុមហ៊ុនមិត្តហ្វូន ជាដៃគូឈានមុខគេនៃសាជីវកម្មបច្ចេកវិទ្យាធំៗ ដែលមានបំណងចូលទីផ្សារកម្ពុជា និងរួមចំណែកបន្ថែមទៀតដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យា។ ជាពិសេស កត្តាយុវវ័យ និងក្រុមអតិថិជនវ័យក្មេង ដែលជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ចនៅកម្ពុជា។
ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែមអំពីកម្មវិធី និងច្បាប់នៃការប្រកួត សូមចូលទៅកាន់ ឆាណែល តិកតុកផ្លូវការរបស់ក្រុមហ៊ុនមិត្តហ្វូន តាមតំណភ្ជាប់ខាងក្រោម៖ https://www.tiktok.com/@metfone.closer ៕