អាមេរិក-កូរ៉េខាងជើង

កូរ៉េខាងជើងថា នឹងមិនអត់ឱនឲ្យអាមេរិកនោះឡើយ ជុំវិញការចោទប្រកាន់រឿងកម្មវិធីអាវុធរបស់ខ្លួន


ប្រទេសកូរ៉េខាងជើង ដែលជារឿយៗបានសាកល្បងអាវុធមីស៊ីលរបស់ខ្លួនបង្ហាញសាច់ដុំទៅកាន់ពិភពលោកនោះ ថ្មីៗនេះ បានប្រកាសប្រាប់ទៅកាន់អាមេរិកថា ទីក្រុងព្យុងយ៉ាងនឹងមិនអត់ឱនឲ្យអាមេរិកនោះឡើយ ជុំវិញរឿងដែលអាមេរិក បានចោទប្រកាន់លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួននាពេលកន្លងមក។
កូរ៉េខាងជើងបានសាកល្បងគ្រឿងផ្ទុះនៅកន្លែងសាកល្បងអាវុធនុយក្លេអ៊ែរ
ដោយ

ទោះជាបែបនេះក្ដី បើយោងតាមសេចក្តីព្រាងនៃរបាយការណ៍របស់អង្គការសហប្រជាជាតិបានបង្ហាញថា កូរ៉េខាងជើងពិតជា​បានសាកល្បងឧបករណ៍​បំផ្ទុះអាវុធនុយក្លេអ៊ែរ និងចាប់ផ្តើមជីករូងក្រោមដីថ្មីបន្ថែមទៀត នៅកន្លែងសាកល្បងនុយក្លេអ៊ែរពុងយីរី (Punggye-ri) របស់ខ្លួន ដែលវា គឺជាការ «ត្រួសត្រាយផ្លូវសម្រាប់ការសាកល្បងនុយក្លេអ៊ែរ​បន្ថែម​នៅពេលខាង​មុខណាមួយ។ នេះបើតាមការចុះផ្សាយដោយសាព័ត៌មាន Nikkei Asia។

នៅថ្ងៃទី ៤ ខែសីហា រដ្ឋផ្តាច់ការកូរ៉េខាងជើងបានចេញមុខព្រមានថា ខ្លួននឹងមិនអត់ឱនឲ្យជាដាច់ខាត​ ចំពោះការរិះគន់របស់សហរដ្ឋអាមេរិកម្តងហើយម្តងទៀត មកលើ​កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសខ្លួន ដោយបានហៅទីក្រុងវ៉ាស៊ីនតោនថាជា «ស្តេចនៃការរីកសាយអាវុធនុយក្លេអ៊ែរ» តែម្តង ហើយទីក្រុងព្យុងយ៉ាង​នឹងមិនអនុញ្ញាតឱ្យមានការរំលោភបំពានលើសិទ្ធិ​អធិបតេយ្យភាព​របស់ខ្លួនឡើយ។

កូរ៉េខាងជើងក៏បាននិយាយផងដែរថា ខ្លួនបានដកចេញពីសន្ធិសញ្ញាមិនរីកសាយភាយតាំងពីយូរយារណាស់មកហើយ ដូច្នេះគ្មាននរណាម្នាក់មានសិទ្ធិក្នុងការប៉ះពាល់ដល់សិទ្ធិការពារខ្លួនរបស់ប្រទេសកូរ៉េខាងជើងឡើយ។

កាលពីសប្តាហ៍មុន មេដឹកនាំផ្តាច់ការកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសរបស់លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់អាវុធនុយក្លេអ៊ែរ ដើម្បីវាយប្រហារតបត ប្រសិនបើមានការប៉ះទង្គិចផ្នែកយោធាណាមួយ​ជាមួយសហរដ្ឋអាមេរិកផងដែរ។

យ៉ាងណាមិញ បើតាមរបាយ​ការណ៍​ស៊ើបការណ៍​​រយៈ​ពេល​ប្រាំពីរ​ខែ​ដំបូង​នៃ​ឆ្នាំ​នេះរបស់ UN ​បាន​រៀប​រាប់​លម្អិត​អំពី​យុទ្ធសាស្ត្រ​ដែល​ក្រុង​ព្យុងយ៉ាង​ប្រើ​​ដើម្បី​គេច​ពី​ទណ្ឌកម្មអន្តរជាតិ ហើយរបាយការណ៍នេះត្រូវបានគេដាក់កាលពីថ្ងៃពុធទៅកាន់គណៈកម្មាធិការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខរបស់កូរ៉េខាងជើង។​

តាមរបាយស៊ើបអង្កេតនេះ រដ្ឋផ្តាច់ការកូរ៉េខាងជើងបានពង្រីកសមត្ថភាពរបស់ខ្លួនក្នុងការផលិតសម្ភារៈបង្កើមថាមពលនុយក្លេអ៊ែរ ដែលជាសមាសធាតុសំខាន់នៃអាវុធនុយក្លេអ៊ែរ និងឧបករណ៍បំផ្ទុះនុយក្លេអ៊ែរផ្សេងទៀត នៅឯរោងចក្រនុយក្លេអ៊ែរយុងយ៉ូន (Yongbyon) របស់ខ្លួន ហើយក៏កំពុងជីករូងក្រោមដីពុងយីរី (Punggye-ri) សាជាថ្មី ដែលរូងនោះត្រូវបានបំផ្លាញម្តងរួចទៅហើយ ក្រោយកិច្ចពិភាក្សាស្តីពីការរំសាយ​អាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៨​ កន្លងទៅ។

យោងតាមការវិភាគដោយសមាជិកក្រុមប្រឹក្សាសន្តិសុខ​ពីររូបនៃអង្គការសហប្រជាជាតិបាននិយាយថា ឧបករណ៍បំផ្ទុះដែលអាចត្រូវបានប្រើក្នុងការសាកល្បង​នុយក្លេអ៊ែរកំពុង​ត្រូវបានសាកល្បងនៅរូងពុងយីរី (Punggye-ri) ។ ហើយការរៀបចំណាមួយក្នុងការសាកល្បងនុយក្លេអ៊ែរបានឈានចូលដល់ដំណាក់កាលចុងក្រោយរបស់ពួកគេ គិតត្រឹមដើមខែមិថុនាកន្លងមក។

មួយវិញទៀត យោងតាមរបាយការណ៍ដដែលបានឲ្យទៀតថា ក្រុមឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតឈ្មោះ លាហ្សារូស (Lazarus Group) និងអ្នកផ្សេងទៀតដែលគ្រប់គ្រងដោយកូរ៉េខាងជើង បាននឹងកំពុងបន្តធ្វើការវាយប្រហារតាមលំហរអ៊ីនធឺណិត ដោយបានលួចលុយរាប់រយលានដុល្លារអាមេរិកជារូបិយបណ្ណគ្រីបតូ ព្រមទាំងកាក់ដុល្លារអាមេរិកផងដែរ។

មិនតែប៉ុណ្ណោះ កូរ៉េ​ខាង​ជើង​ក៏​បាន​រក្សា​ការ​នាំ​ចេញ​ធ្យូង​ថ្ម​ផង​ដែរ ដោយ​ផ្គើនមិនគោរពតាម​បម្រាម​របស់​ក្រុម​ប្រឹក្សា​សន្តិសុខនៃអង្គការសហប្រជាជាតិនោះឡើយ។ ការសិក្សាមួយដោយក្រុមអ្នកជំនាញ និងសមាជិកអង្គការសហប្រជាជាតិបានរកឃើញថា ទីក្រុងព្យុងយ៉ាងបានបន្តដឹកជញ្ជូនធ្យូងថ្មទៅក្នុងដែនទឹករបស់ប្រទេសចិន ដោយមិនត្រូវបានបញ្ជាក់អំពីបរិមាណជាក់លាក់នោះទេ៕




អត្ថបទបន្ទាប់


ភាគខាងកើតអ៊ុយក្រែននៅតែជាសមរភូមិក្តៅ ខណៈមេណាតូស្បថមិនឱ្យរុស្ស៊ីឈ្នះសង្គ្រាមនេះឡើយ

កងទ័ពអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា ពួកគេត្រូវបង្ខំចិត្តបោះបង់ចោលទឹកដី និងគោលដៅមួយចំនួននៅភាគខាងកើតនៃប្រទេស ក្រោយពីប្រឈមមុខនឹងក…

អាមេរិកប្រកាសអាសន្នផ្នែកសុខភាពសារណៈ ចំពោះករណីឆ្លងរាលដាលនៃជំងឺអុតស្វា

ក្រសួងសុខាភិបាលអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី ៤ សីហាថា សហរដ្ឋអាមេរិកបានប្រកាសអាសន្នសុខភាពសាធារណៈ ចំពោះការឆ្លងរីករាលដាលនៃជំងឺអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ