វិស័យថាមពល

មីយ៉ាន់ម៉ាបើកដំណើរការឡើងវិញនូវរោងចក្រចម្រាញ់ប្រេងដ៏ធំមួយ និងអំពាវនាវឱ្យ​ប្រជាជន​ប្រើប្រាស់ប្រេងឥន្ធនៈសន្សំសំចៃ


លោក មីន អ៊ុងឡាំង (Min Aung Hlaing) មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា បានចូលរួមដោយផ្ទាល់​បើកសម្ពោធដាក់ឱ្យដំណើរការឡើងវិញ នូវរោងចក្រចម្រាញ់ប្រេង ថាញ់លីន នៅក្នុងទីក្រុងយ៉ាំងហ្គោន កាលពីថ្ងៃទី១៤ ខែតុលា បន្ទាប់ពីរោងចក្រនេះ ត្រូវបានផ្អាកដំណើរការជិត១០ឆ្នាំកន្លងមកនេះ ដោយសារតែ​បញ្ហាកង្វះប្រេងឆៅសម្រាប់ការចម្រាញ់ ហេដ្ឋារចនាសម្ព័ន្ធ​ចាស់​ទ្រុឌទ្រោម និង​ក្តី​បារម្ភ​អំពី​គុណភាព​ផលិតផល។
មីយ៉ាន់ម៉ាបើកដំណើរការឡើងវិញsssss
ដោយ

ការបើកដំណើរការឡើងវិញនូវរោងចក្រចម្រាញ់ប្រេងដែលមានអាយុកាលប្រមាណ ១០០ ឆ្នាំនេះ បានធ្វើឡើងក្នុងពេលដែលប្រទេសមីយ៉ាន់ម៉ាកំពុងប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទូទាំងប្រទេសកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ ដើម្បីសន្សំសំចៃរូបិយប័ណ្ណបរទេស។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់របបយោធាមីយ៉ាន់ម៉ា រោងចក្រចម្រាញ់ប្រេងនេះមានសមត្ថភាពកែច្នៃប្រេងចំនួន ៥០ ម៉ឺនតោនក្នុងមួយឆ្នាំ ក្នុងដំណាក់កាលទី១។ ចំណែកឯការសាងសង់ដំណាក់កាលទី២ កំពុងបន្ត ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៨។

តាមការរាយការណ៍របស់សារព័ត៌មាន DVB របស់មីយ៉ាន់ម៉ា រោងចក្រនេះអាចដំណើរការឡើងវិញបាន ដោយមានជំនួយពីក្រុមហ៊ុនចិន ក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែករបស់របបយោធាមីយ៉ាន់ម៉ាលើការនាំចូលប្រេងឥន្ធនៈសម្រាប់យន្តហោះ។ ការនាំចូលនេះងាយរងផលប៉ះពាល់ពីទណ្ឌកម្មអន្តរជាតិ កង្វះរូបិយប័ណ្ណបរទេស និងការប្រែប្រួលតម្លៃនៅក្នុងទីផ្សារប្រេងឥន្ធនៈពិភពលោក។

លោក មីន អ៊ុងឡាំង បានលើកឡើងថា រោងចក្រចម្រាញ់ប្រេងនេះមិនអាចពឹងផ្អែកទាំងស្រុងលើប្រេងឆៅក្នុងស្រុកបានឡើយ។ ដូច្នេះ រោងចក្រនេះចាំបាច់ត្រូវការការផ្គត់ផ្គង់វត្ថុធាតុដើមពីបរទេសជាប្រចាំ ដើម្បីធានាដល់ដំណើរការផលិតកម្ម។

ជាមួយគ្នានេះ លោក កូ កូ ល្វីន (Ko Ko Lwin) រដ្ឋមន្ត្រីក្រសួងថាមពលមីយ៉ាន់ម៉ា បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីកាលពីខែមេសា ដោយសង្ឃឹមថានឹងប្រើប្រាស់ទំនាក់ទំនងមិត្តភាពរវាងរបបយោធាមីយ៉ាន់ម៉ា និងទីក្រុងមូស្គូ ដើម្បីចរចាទទួលបានតម្លៃសមរម្យ ព្រមទាំងរៀបចំប្រព័ន្ធដឹកជញ្ជូន និងការផ្គត់ផ្គង់ប្រេងឆៅ និងផលិតផលប្រេងឥន្ធនៈក្នុងរយៈពេលវែង។




អត្ថបទបន្ទាប់


ក្រុមហ៊ុន Metfone តភ្ជាប់អ្នកជំនាញបច្ចេកវិទ្យា ដើម្បីជំរុញការយក AI មកប្រើប្រាស់ទូលំទូលាយក្នុងសហគមន៍អាជីវកម្មកម្ពុជា

ក្នុងក្របខ័ណ្ឌនៃពិព័រណ៍ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផល វៀតណាម-កម្ពុជា ឆ្នាំ ២០២៦ (VIDEX CAMBODIA 2026) ក្រុមហ៊ុន Metfone បានរៀបចំកិច្ចព…

លោក Marcos គ្រោងកោះហៅឯកអគ្គរដ្ឋទូតចិនមកបំភ្លឺ ជុំវិញសម្ដីដែលលោកចាត់ទុកថា ជាការគំរាមកំហែង​ដល់​ហ្វីលីពីន

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានចាត់ទុកសម្ដីរបស់ឯកអគ្គរដ្ឋទូតចិន​ប្រចាំនៅ​ហ្វីលីពីន ដែលលើកឡើងថា ចិនអាចយកឈ្នះបានយ៉ា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ