អត្ថបទពាណិជ្ជកម្ម

បើកទំព័រដំណើរកម្សាន្តរដូវក្តៅឆ្នាំ២០២៦ ជាមួយ Vietjet៖ សំបុត្រយន្តហោះ ១១លានសន្លឹក បញ្ចុះតម្លៃរហូតដល់ ១០០% ព្រមទាំងឈ្នះមាសនិងរង្វាន់ផ្សេងៗជាច្រើនទៀត


ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងដំណើរការប្រូម៉ូសិនធំប្រចាំរដូវក្តៅឆ្នាំ២០២៦ ដោយផ្ដល់ដល់អ្នកដំណើរទាំងចេញ និងចូលប្រទេសកម្ពុជា នូវការបញ្ចុះតម្លៃរហូតដល់ ១០០% លើសំបុត្រយន្តហោះ ចំនួន ១១លានសន្លឹក ។ តម្លៃប្រូម៉ូសិននេះ មានផ្ដល់ជូនសម្រាប់ការកក់សំបុត្រចាប់ពីពេលនេះ រហូតដល់ម៉ោង ២៣:៥៩នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ (ម៉ោងនៅកម្ពុជា) តាមរយៈគេហទំព័រ www.vietjetair.com និងកម្មវិធីទូរស័ព្ទដៃ “Vietjet Air”។
បើកទំព័រដំណើរកម្សាន្តរដូវក្តៅឆ្នាំ២០២៦ ជាមួយ Vietjet៖ សំបុត្រយន្តហោះ ១១លានសន្លឹក បញ្ចុះតម្លៃរហូតដល់ ១០០% ព្រមទាំងឈ្នះមាសនិងរង្វាន់ផ្សេងៗជាច្រើនទៀត
ដោយ
អំពី VietJet Air

ក្រុមហ៊ុនអាកាសចរណ៍ Vietjet បញ្ចុះតម្លៃពិសេសរហូតដល់​ ៣០% (មិនរាប់បញ្ចូលពន្ធ និងកម្រៃសេវាផ្សេងៗ) ចំពោះសំបុត្រប្រភេទ Deluxe ចំនួន ១០លានសន្លឹក សម្រាប់​បណ្ដាញហោះហើររបស់ខ្លួនទាំងមូល​ រួមទាំងផ្លូវហោះហើរ សៀមរាប-ហាណូយផងដែរ ដែលការ​បញ្ចុះតម្លៃនេះគឺសម្រាប់ការធ្វើដំណើរពីពេលនេះ​រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ (*)។ អ្នកដំណើរអាចទទួលបានការបញ្ចុះតម្លៃនេះ ដោយប្រើកូដប្រូម៉ូសិន "SALE55DLX" ក្នុងកំឡុងពេលកក់សំបុត្រ។ ប្រភេទសំបុត្រ Deluxe មានផ្ដល់​ទាំងបញ្ញើអីវ៉ាន់​បានរហូតដល់ទៅ ២០ គីឡូក្រាម ការជ្រើសរើសកៅអីអង្គុយដោយឥតគិតថ្លៃ ព្រមទាំងការផ្លាស់ប្តូរកាលវិភាគធ្វើដំណើរដោយភាពបត់បែន។

ជាងនេះទៅទៀត សម្រាប់សំបុត្រប្រភេទ Eco ចំនួន ១លានសន្លឹក ក៏ត្រូវបានបញ្ចុះតម្លៃ ១០០% (មិនរាប់បញ្ចូលពន្ធ និងកម្រៃសេវាផ្សេងៗ) ដោយប្រើកូដប្រូម៉ូសិន "SALE55" ដែលមានសុពលភាពចំពោះគ្រប់ផ្លូវហោះហើរទាំងអស់របស់ Vietjet សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៧ (*)។ អ្នកដំណើរដែលកក់សំបុត្រប្រភេទ Eco ក្នុងអំឡុងពេលប្រូម៉ូសិននេះ ក៏នឹងទទួលបានការថែមជូនបញ្ញើអីវ៉ាន់ទម្ងន់ ២០គីឡូក្រាម ដោយឥតគិតថ្លៃផងដែរ។

ដើម្បីបង្កើនភាពរំភើបរីករាយ​​ក្នុងប្រូម៉ូសិនរដូវក្តៅនេះ អ្នកដំណើរដែលបានកក់សំបុត្ររួចរាល់​ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ (ម៉ោងនៅកម្ពុជា ) នឹងទទួលបានលេខកូដចូលរួមកម្មវិធីចាប់ឆ្នោតផ្សងសំណាង « “Fly Vietjet, Strike Gold” (**)។ រង្វាន់រួមមាន មាសសុទ្ធទម្ងន់ ១តម្លឹង (ប្រភេទមាស ៩៩៩.៩) រង្វាន់ប្រាក់ និងប័ណ្ណទឹកប្រាក់អេឡិចត្រូនិច (e-vouchers) ដែលមានតម្លៃរហូតដល់ ១៥លានដុង (ប្រហែល ៥៧០ដុល្លារអាមេរិក) ព្រមទាំងរង្វាន់ផ្សេងៗជាច្រើនទៀត។

ជាមួយនឹងបណ្តាញហោះហើរទូលំទូលាយគ្របដណ្តប់ទូទាំងប្រទេសវៀតណាម និងគោលដៅអន្តរជាតិសំខាន់ៗ ក្រុមហ៊ុនអាកាសចរណ៍ Vietjet នៅតែបន្តតភ្ជាប់អ្នកដំណើរទៅកាន់បណ្តាទីក្រុងធំៗក្នុងប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាប្រទេសអូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងបណ្តាប្រទេសជាច្រើនទៀត។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ជំរុញលើកទឹកចិត្ត​​ឱ្យ​អ្នកដំណើរ​ទៅលេង​គោលដៅទេសចរណ៍ថ្មីៗ និង​ទទួលយកបទពិសោធន៍វប្បធម៌ថ្មីៗ​នៅរដូវក្ដៅនេះ ។

អំឡុងពេលធ្វើដំណើរនៅលើយន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet មានផ្ដល់ជូននូវជម្រើសអាហារស្រស់ៗ និងក្តៅៗ រួមទាំងមុខម្ហូបល្បីល្បាញរបស់វៀតណាម ដូចជា ហ្វឺ (Pho) នំបុ័ងសាច់ (Banh mi) និងកាហ្វេទឹកដោះគោទឹកកក ព្រមទាំងមុខម្ហូបអន្តរជាតិដ៏សម្បូរបែបជាច្រើនមុខទៀត។ រាល់ជើងហោះហើរទាំងអស់សុទ្ធតែ​ប្រើប្រាស់យន្តហោះទំនើបៗ ដែលមានសមត្ថភាពសន្សំសំចៃប្រេងខ្ពស់ ប្រតិបត្តិការ​ដោយបុគ្គលិកបម្រើការលើយន្តហោះមានវិជ្ជាជីវៈ ដើម្បីផ្ដល់ជូននូវបទពិសោធន៍ធ្វើដំណើរប្រកបដោយផាសុកភាព និងក្តីសោមនស្សរីករាយបំផុត។

(*) រយៈពេលនៃការធ្វើដំណើរ និងលក្ខខណ្ឌផ្សេងៗអាចខុសគ្នាទៅតាមផ្លូវហោះហើរនីមួយៗ។ កាលបរិច្ឆេទផ្អាកការផ្តល់ជូនពិសេសនេះ​អាចនឹងត្រូវអនុវត្ត។ ដើម្បី​ពិនិត្យមើលព័ត៌មាន​លម្អិត សូមចុច​ត្រង់នេះ

(**) សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធី “Fly Vietjet, Strike Gold” សូមចុច​ត្រង់នេះ




អត្ថបទបន្ទាប់


អ្នកជំនាញជំរុញឱ្យរដ្ឋាភិបាល វះកាត់មន្ត្រីនៅច្រកព្រំដែន ដែលបណ្តោយឱ្យទុរេនថៃ ហូរចូលទីផ្សារកម្ពុជា ដើម្បីស្តារទំនុកចិត្តពលរដ្ឋ

​​សញ្ញាអាសន្ន នៃវិបត្តិទំនុកចិត្តកំពុងផ្ទុះឡើង ក្រោយមានការលេចធ្លាយការលួចនាំទុរេន​ខុសច្បាប់ពីប្រទេសថៃ មកកាន់ទីផ្សារកម្ពុជា ដែលឆ្លុះបញ្ចាំង…

អ្នកដាំទុរេននៅថៃ កំពុងខ្នះខ្នែងរកច្រកបញ្ចេញ ក្រោយវិបត្តិជន់ជោរទីផ្សារវាយលុកខ្លាំង

ទុរេនរបស់ថៃ កំពុងជួបវិបត្តិទីផ្សារ ដែលបង្ខំឱ្យអ្នកដាំលក់បញ្ចុះតម្លៃទាបបំផុត និងខិតខំស្វែងរកទីផ្សារបង្ហូរចេញ ដើម្បីដោះស្រាយបញ្ហា ដែលកំពុងម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ