អង្គការអុកស្វាមអន្តរជាតិ

អង្គការអុកស្វាមអន្តរជាតិ អំពាវនាវឱ្យធ្វើសកម្មភាពជាបន្ទាន់ ដើម្បីជួយពលរដ្ឋភៀសសឹកកម្ពុជា ជាង២ម៉ឺននាក់អាចវិលត្រឡប់ទៅផ្ទះវិញ


នាយកប្រតិបត្តិអង្គការអុកស្វាមអន្តរជាតិ បានអំពាវនាវយ៉ាងទទូចឱ្យមានសកម្មភាពឆ្លើយតបជាបន្ទាន់ និងប្រកបដោយនិរន្តរភាព ដើម្បីជួយប្រជាពលរដ្ឋខ្មែរភៀសសឹករាប់ពាន់គ្រួសារឱ្យវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីលោក បានធ្វើដំណើរទៅសួរសុខទុក្ខ និងស្វែងយល់ពីទុក្ខលំបាករបស់គ្រួសារភៀសសឹកខ្មែរនៅឯភូមិរង់ចាំ ក្នុងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២២ ខែតុលា។
ពលរដ្ឋភៀសសឹកកម្ពុជា
ដោយ

លោកបានគូសបញ្ជាក់ថា ការវិលត្រឡប់ទៅវិញរបស់ពលរដ្ឋមិនមែនតម្រូវតែលើជំនួយសង្គ្រោះបន្ទាន់មួយគ្រានោះទេ ប៉ុន្តែចាំបាច់ត្រូវមានការវិនិយោគរយៈពេលវែងលើការស្តារជីវភាព លទ្ធភាពទទួលបានដីធ្លី ការងារ និងការស្តារឡើងវិញនៃសេដ្ឋកិច្ចសហគមន៍ ដើម្បីធានាថា ពួកគេអាចកសាងជីវិតថ្មីឡើងវិញដោយរឹងមាំ។
ផ្អែកតាមការវាយតម្លៃតម្រូវការជាក់ស្តែង ដែលធ្វើឡើងដោយអង្គការអុកស្វាម និងដៃគូអភិវឌ្ឍន៍ ទៅលើគ្រួសារដែលបានបាត់បង់លំនៅឋានក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ នាខែតុលា ឆ្នាំ២០២៦ បានបង្ហាញថា គ្រួសាររាប់ពាន់នៅតែប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរដូចជាការបាត់បង់ផ្ទះសំបែង សត្វពាហនៈ ឧបករណ៍កសិកម្ម និងប្រភពចំណូលបាត់បង់ទាំងស្រុង ព្រមទាំងកំពុងរងសម្ពាធបំណុល និងការខ្វះខាតឱកាសការងារ។ ក្នុងនោះស្ត្រី កុមារ មនុស្សចាស់ ជនមានពិការភាព និងគ្រួសារក្រីក្រ គឺជាក្រុមងាយរងគ្រោះបំផុត ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ជុំវិញបញ្ហានេះ អង្គការអុកស្វាមបានអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍អន្តរជាតិ ឱ្យបន្តផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ ព្រមទាំងបង្កើនការវិនិយោគលើការស្តារជីវភាពរយៈពេលវែង ដើម្បីកាត់បន្ថយភាពក្រីក្រ និងពង្រឹងភាពធន់របស់សហគមន៍ឱ្យបានរឹងមាំឡើងវិញ។
ក្នុងដំណើរទស្សនកិច្ចទៅកាន់សហគមន៍ភៀសសឹកនៅភូមិរង់ចាំ ក្នុងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២២ ខែតុលា លោក Amitabh Behar នាយកប្រតិបត្តិអង្គការអុកស្វាមអន្តរជាតិ បានគូសបញ្ជាក់ថា ការស្តារជីវភាពឡើងវិញមិនមែនគ្រាន់តែជាការជូនពួកគេត្រឡប់ទៅផ្ទះនោះទេ ប៉ុន្តែវាគឺជាការកសាងប្រព័ន្ធសេដ្ឋកិច្ចមូលដ្ឋានឡើងវិញទាំងស្រុង និងជាការធានាថា សហគមន៍ដែលរងគ្រោះដោយសារជម្លោះទទួលបានការគាំទ្រ និងឱកាសចាំបាច់បំផុត ដើម្បីស្រោចស្រង់ជីវភាព និងសាងសង់អនាគតមួយដែលពោរពេញដោយសុវត្ថិភាព និងក្តីសង្ឃឹម។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ កាលពីទី២២ ខែតុលា ឆ្នាំ២០២៦ ពលរដ្ឋភៀសសឹកប្រមាណ៦២៥.០០០នាក់ត្រូវបានជួយសម្រួលឱ្យវិលត្រឡប់ទៅកាន់លំនៅឋានវិញជាបន្តបន្ទាប់។ ទោះជាយ៉ាងណាពលរដ្ឋចំនួន២០.៩២៣នាក់ផ្សេងទៀតនៅតែបង្ខំចិត្តបន្តស្នាក់នៅក្នុងភូមិរង់ចាំ មិនទាន់អាចវិលត្រឡប់ទៅផ្ទះសំបែងវិញបានឡើយទេ ដោយសារតែលំនៅឋាន និងដីធ្លីរបស់ពួកគេស្ថិតនៅក្នុងតំបន់ដែលយោធាថៃ កំពុងកាន់កាប់ដោយខុសច្បាប់៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ សំណេះសំណាល និងជួបជុំជាមួយបណ្តាញភ្នាក់ងារទូទាំងប្រទេស ដើម្បីពង្រឹងភាពជាដៃគូ និងជំរុញការរីកចម្រើនអាជីវកម្ម

ក្រុមហ៊ុន វិរៈ ប៊ុនថាំ (VET) បានរៀបចំកម្មវិធីសំណេះសំណាល និងជួបជុំជាមួយបណ្តាញភ្នាក់ងារនៅទូទាំងប្រទេសកម្ពុជា ដោយមានគោលបំណងពង្រឹងទំនាក…

វិទ្យាស្ថានអន្តរជាតិ សម្រាប់ការសិក្សាយុទ្ធសាស្ត្រ ចាត់ទុកមជ្ឈមណ្ឌលឧក្រិដ្ឋកម្មធំៗ៤ នៅអាស៊ាន ជាហានិភ័យសន្តិសុខ និងសេដ្ឋកិច្ចសម្រាប់តំបន់

របាយការណ៍ស៊ើបអង្កេតថ្មីមួយពីវិទ្យាស្ថានអន្តរជាតិ សម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) មានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដែលត្រូវបានចេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ