សេដ្ឋកិច្ច

លោក អនុទីន ចោទសួរពីការព្យាករណ៍កំណើនសេដ្ឋកិច្ចថៃ ២,១% ដោយស្ថាប័នជាតិរបស់ខ្លួន និងបញ្ជាឱ្យគណនាឡើងវិញ


លោក អនុទីន ចាន់វីរៈគុល (Anutin Charnvirakul) នាយករដ្ឋមន្ត្រីថៃ បានបង្ហាញពីការមិនពេញចិត្តជាខ្លាំងចំពោះ របាយការណ៍ព្យាករសេដ្ឋកិច្ច ដែលរៀបចំដោយស្ថាប័នជាតិរបស់ខ្លួន ដែលបានព្យាករថា សេដ្ឋកិច្ចថៃឆ្នាំនេះ នឹងកើនត្រឹមតែ ២,១% ប៉ុណ្ណោះ។ លោកអនុទីន យល់ថា តួលេខនេះអាចប៉ាន់ស្មានទាបជាងស្ថានភាពសេដ្ឋកិច្ចជាក់ស្តែងយ៉ាងខ្លាំង និងបានបញ្ជាឱ្យក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃ (NESDC) ដែលអ្នកធ្វើរបាយការណ៍នេះ ត្រូវពិនិត្យឡើងវិញនូវវិធីសាស្ត្រគណនាផលិតផលក្នុងស្រុកសរុប (GDP)ផងដែរ។
សេដ្ឋកិច្ច
ដោយ

លោក អនុទីន បានអះអាងពីសូចនាករសេដ្ឋកិច្ចក្នុងឆមាសទី១ នៃឆ្នាំនេះ រួមមាន កំណើនវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួន ៣០% បើធៀបនឹងឆ្នាំមុន កំណើនការនាំចេញលើសពី ២០% ព្រមទាំងការកើនឡើងនៃការងារ ចំណូលពន្ធ និងបរិមាណសាច់ប្រាក់ដែលចរាចរនៅក្នុងសេដ្ឋកិច្ចជាដើម។
លោកបានថ្លែងថា៖ «កំណើន GDP របស់ថៃនៅឆ្នាំនេះ ប្រាកដជាមិនមែនត្រឹម ២,១% នោះទេ»។ លោកបន្ថែមថា លោកបានអញ្ជើញអគ្គលេខាធិការរបស់ NESDC មកពិភាក្សា និងណែនាំឱ្យស្ថាប័ននេះពិនិត្យឡើងវិញនូវការគណនារបស់ខ្លួន ដោយប្រើប្រាស់ទិន្នន័យសេដ្ឋកិច្ចបច្ចុប្បន្ន។
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃ បានរាយការណ៍ពីលទ្ធផលបឋមដែលបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ហើយកំពុងធ្វើការបញ្ចប់តួលេខដែលបានកែសម្រួល មុនពេលប្រកាសរួមជាមួយសភាពាណិជ្ជកម្មថៃ សហព័ន្ធឧស្សាហកម្មថៃ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។
លោក អនុទីន បានសង្កត់ធ្ងន់ថា ការបង្ហាញតួលេខ GDP ដែលឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ចពិតប្រាកដ គឺ មានសារៈសំខាន់ក្នុងការទាក់ទាញរលកវិនិយោគថ្មីៗ បង្កើនទំនុកចិត្តរបស់វិនិយោគិនបរទេស និងអាចជួយកាត់បន្ថយថ្លៃដើមហិរញ្ញប្បទានសម្រាប់អាជីវកម្មថៃផងដែរ។




អត្ថបទបន្ទាប់


ធនាគារ ADB អនុម័តកញ្ចប់ថវិកា៧២លានដុល្លារ ជួយកម្ពុជាពង្រឹងការធ្វើកសិកម្មនៅតាមជនបទ និងបង្កើនការចូលរួមរបស់ស្ត្រីក្នុងវិស័យកសិកម្ម

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៦ បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៧២ លានដុល្លារ ដើម្បីជួយប្រទេសកម្ពុជាពង្រឹងការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ