សេដ្ឋកិច្ចប្រទេសប៉ាគីស្ថាន

ប៉ាគីស្ថាន ដែលកំពុងហ៊ុំព័ទ្ធដោយបំណុលស្នើឱ្យចិន បន្ធូរបន្ថយបំណុល១៥ពាន់លានដុល្លារ


ប្រទេសប៉ាគីស្ថាន ដែលកំពុងជួបវិបត្តិជាប់គាំងសាច់ប្រាក់ និងហ៊ុំព័ទ្ធដោយបំណុលបានស្នើឱ្យរដ្ឋាភិបាលចិន ជួយបន្ធូរបន្ថយបំណុលថាមពលអគ្គិសនី ដែលខ្លួនបានជំពាក់ក្រុមហ៊ុនផលិតអគ្គិសនីចិន ជាង១៥ពាន់លានដុល្លារ។ ការស្នើសុំរបស់ប៉ាគីស្ថាននេះ កំពុងជំរុញឱ្យទីក្រុងប៉េកាំង មានភាពស្ទាក់ស្ទើរក្នុងការបោះទុនវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសនេះ នាពេលអនាគត។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
សេដ្ឋកិច្ចប្រទេសប៉ាគីស្ថាន
ដោយ

បច្ចុប្បន្នប្រទេសប៉ាគីស្ថាន បានខកខានសងវិក័យបត្រតម្លៃជិត២ពាន់លានដុល្លាររបស់បណ្តារោងចក្រថាមពលគាំទ្រដោយចិន ចំនួន២០កន្លែង នៅទូទាំងប្រទេសអាស៊ីខាងត្បូងមួយនេះ។ រោងចក្រភាគច្រើនត្រូវបានសាងសង់នៅក្រោមច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (CPEC) ក្នុងតម្លៃ៥០ពាន់លានដុល្លារ ដែលជាផ្នែកនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន។

យ៉ាងណាក៏ដោយទីក្រុងអ៊ីស្លាម៉ាបាត កាលពីចុងសប្តាហ៍មុនបានប្រកាសថា ខ្លួនកំពុងស្វែងរកការរៀបចំជាថ្មីនូវរចនាសម្ព័ន្ធបំណុលជាង១៥ពាន់លានដុល្លារ ពាក់ព័ន្ធនឹងកម្ចីសម្រាប់ការសាងសង់រោងចក្រដែលផ្ដល់មូលនិធិដោយចិន​ទាំងអស់នោះ។ បើតាមមន្ត្រីដែលពាក់ព័ន្ធក្នុងដំណើរការនេះ ប៉ាគីស្ថានចង់សុំឱ្យក្រុមហ៊ុនចិនទាំងនេះពន្យារពេលសងបំណុល៥ឆ្នាំបន្ថែមទៀត ដើម្បីឱ្យខ្លួនអាចសន្សំការចំណាយលើសេវាបំណុលបានប្រហែល២ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

ប៉ាគីស្ថាន ចង់ឱ្យភាគីចិន អនុម័តលើការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញនេះឱ្យបានមុនពេលនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សេបាស សារីហ្វ (Shehbaz Sharif) ធ្វើទស្សនកិច្ចនៅប្រទេសចិន នៅខែក្រោយនេះ។ ប៉ុន្តែអ្នកសង្កេតការណ៍បាននិយាយថា ការបញ្ចុះបញ្ចូលចិន ឱ្យធ្វើបែបនេះអាចជារឿងលំបាកបំផុត ប៉ុន្តែចិន អាចនឹងផ្តល់ប្រាក់កម្ចីសម្រាប់យកទៅទូទាត់សងប្រាក់កម្ចីនៃគម្រោងថាមពលទាំងនោះ។

ការស្នើសុំនេះបានធ្វើឡើងចំពេលមានភាពតានតឹងរវាងប្រទេសទាំងពីរ បន្ទាប់ពីមានការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធយ៉ាងសាហាវទៅលើជនជាតិចិន និងផលប្រយោជន៍សេដ្ឋកិច្ចនៅក្នុងប្រទេសប៉ាគីស្ថាន៕​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីបានជាធនាគារកណ្ដាលវៀតណាម ប្រកាសចាត់វិធានការបើកការស៊ើបអង្កេតលើក្រុមហ៊ុនជួញដូរមាសធំៗ?

ព័ត៌មាន
ធនាគារកណ្ដាលវៀតណាម បានប្រកាសថា ខ្លួននឹងបើកការស៊ើបអង្កេតលើការធ្វើអាជីវកម្មមាសរបស់ក្រុមហ៊ុនគ្រឿងអលង្ការធំៗចំនួន៤ រួមមាន ក្រុមហ៊ុន Saigon…

នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ី សង្កត់ធ្ងន់ថា ការចរចាចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គួរតែជាអាទិភាពកំពូលសម្រាប់តំបន់អាស៊ី

ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានថ្លែងក្នុងវេទិកាអនាគតអាស៊ី (Future of Asia Forum)ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ពិតជាម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ