សារព័ត៌មាន

ឧកញ៉ា គួច ម៉េងលី លាលែង​ពី​ប្រធានក្រុមប្រឹក្សាភិបាល​គេហ​ទំព័រថ្មីៗ


លោក​ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េងលី ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ និងដែល​គេ​ស្គាល់ថា​ជាម្ចាស់​វិទ្យាស្ថាន AII និង​សាលា AIS បាន​ប្រកាស​លាលែង​តំណែង​ជា​ម្ចាស់​ភាគហ៊ុន​ និង​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃគេហ​ទំព័រ​ ថ្មីៗ ហើយ។
លោក​ឧកញ៉ា គួច ម៉េងលី ពលរដ្ឋ​ខ្មែរអាមេរិកាំង ជា​ស្ថាបនិក​វិទ្យាស្ថាន និង​សាលា អន្តរទ្វីប អាមេរិកាំង។
ដោយ

លោក​វេជ្ជបណ្ឌិត គួច ម៉េងលី ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន Mengly J. Quach Group បាន​ប្រកាស​ឈប់​ទទួល​ខុស​ត្រូវ​ចំពោះ​គេហ​ទំព័រ​សារព័ត៌មាន​ ថ្មីៗ ដ៏​ល្បី ពី​ថ្ងៃទី១ ខែ​មេសា នេះ​តទៅ។ នេះ​បើ​យោង​តាម​ប្រកាស​ព័ត៌មាន​ពី​ក្រុមហ៊ុន Mengly J. Quach Group ចេញ​ថ្ងៃ​ទី១០ ខែមេសា។ 

លោក​ឧកញ៉ា គួច ម៉េងលី បញ្ជាក់នៅ​ក្នុង​ប្រកាស​ព័ត៌មានថា លោក​បាន​ផ្ទេរ​កម្មសិទ្ធិ​ភាគហ៊ុន និង​បាន​លាលែង​ពី​តំណែង​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​របស់​គេហ​ទំព័រ​ថ្មីៗ​ហើយ ប៉ុន្តែ លោក​មិន​បាន​ផ្ដល់​ហេតុផល​លម្អិត​ជុំវិញ​ការ​លាលែង​នេះ​ទេ។ 

សូមបញ្ជាក់ថា គេហ​ទំព័រ​ ថ្មីៗ ជា​គេហ​ទំព័រ​ព័ត៌មាន​ល្បី​មួយ ដែល​ប្រមូលផ្ដុំ​ដោយ​អ្នក​កាសែត​ល្បីៗ និង​ផ្សាយ​ព័ត៌មាន​ដ៏​សម្បូរ​បែប។ 

លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ។ លោក​ជា​ស្ថាបនិក​និង​ជាអគ្គនាយកប្រតិបត្តិ​ក្រុមហ៊ុន ម៉េងលី ជេ. គួច គ្រុប (Mengly J. Quach Group) ដែល​វិនិយោគ​លើ​វិស័យ​អប់រំ​នៅ​ប្រទេស​កម្ពុជា។ លោក​មាន​សាលា AIS និង​វិទ្យាស្ថាន AII ព្រមទាំង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត៕




អត្ថបទបន្ទាប់


នំបញ្ចុក​ជា​នំ«មានវណ្ណៈ តាមឋានៈអតិថិជន»

នំ​បញ្ចុក ជា​នំ​មាន​ប្រវត្តិ​ដ៏​អស្ចារ្យ និង​ត្រូវ​បាន​ចាំ​តៗ​គ្នា តាម​ព្រេង​និទាន ធនញ្ជ័យ ហើយ​ដែល​ខ្មែរ​និយម​និយាយ​ថា ជ័យប្រាជ្ញ។ នំ​បញ្…

ឱកាស​ការងារ​ជាមួយ​ក្រុមហ៊ុនអចលនទ្រព្យ KFA!

ក្រុមហ៊ុន​អចលនទ្រព្យ ខ្មែរ ហ្វោនដេសិន អឹព្រេហ្សល (KFA) ត្រូវការជ្រើសរើស​បុគ្គលិក​ជាច្រើន​នាក់ តាំង​ពី​តំណែង​ជា​នាយកផ្នែក​គ្រប់គ្រង​អចលនទ្រព្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ