តំបន់អាស៊ាន

តើនៅអាស៊ានប្រទេសណាដែលមានសន្ទស្សន៍សន្តិភាពប្រសើរជាងគេ និងអាក្រក់ជាងគេ?


សន្ទស្សន៍សន្តិភាពសកល (GPI) ដែលបានចេញផ្សាយជាសាធារណៈដោយវិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព ដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី បានបង្ហាញថា សិង្ហបុរីបានក្លាយជាប្រទេសដែលមានសន្ទស្សន៍សន្តិភាពខ្ពស់ជាងគេនៅអាស៊ាន ខណៈហ្វីលីពីន និងមីយ៉ាន់ម៉ា មានសន្ទស្សន៍អាក្រក់ជាងគេ។ ដោយឡែក ប្រទេសប្រុយណេ មិនស្ថិតនៅក្នុងការកត់ត្រាឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aseannow។
តំបន់អាស៊ាន
ដោយ

វិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព ដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី បានអះអាងថា នៅក្នុងចំណោមប្រទេស និងដែនដីសរុប១៦៣ ដែលតំណាងឱ្យ៩៩,៧%នៃប្រជាជនសាកលលោក ប្រទេសសិង្ហបុរី បានក្លាយជាប្រទេសមានសន្ទស្សន៍សន្តិភាពប្រសើរជាងគេនៅអាស៊ាន ខណៈហ្វីលីពីន និងមីយ៉ាន់ម៉ា ជាប្រទេសមានសន្ទស្សន៍សន្តិភាពអាក្រក់ជាងគេ។ វិទ្យាស្ថាននេះបានកត់សម្គាល់ថា ក្នុងចំណោមប្រទេស និងដែនដីដែលបានសិក្សា មានប្រទេសនិងដែនដីដល់ទៅ៩២ កំពុងស្ថិតក្នុងស្ថានភាពមានជម្លោះ ប៉ុន្តែតំបន់ដែលមានស្ថានភាពធ្ងន់ធ្ងរនោះ គឺនៅតំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើង។

សម្រាប់អាស៊ានមានតែប្រទេសសិង្ហបុរីមួយទេ ដែលស្ថិតនៅក្នុងលំដាប់កំពូលជាប្រជាជាតិដែលមានសន្ទស្សន៍សន្តិភាពប្រសើរជាងគេ ពោលគឺឈរនៅលើលំដាប់លេង៥ នៅក្រោមប្រទេសអ៊ីស្លង់ អៀឡង់ អូទ្រីស និងណូវែលហ្សេឡង់។ បន្ទាប់មកសន្ទស្សន៍សន្តិភាព ដែលប្រសើរទី២នៅអាស៊ាន គឺប្រទេសម៉ាឡេស៊ី ដោយឈរនៅលំដាប់លេខ១០ ខណៈវៀតណាម ឈរនៅលំដាប់ទី៣នៅអាស៊ាន និងស្ថិតក្នុងលំដាប់ទី៤១នៅលើពិភពលោក។

ជាមួយគ្នានេះប្រទេសឥណ្ឌូនេស៊ី និងឡាវ ឈរនៅលំដាប់ទី៤ និងទី៥នៅអាស៊ាន និងនៅលំរាប់ទី៤៨ និង៤៩លើពិភពលោករៀងគ្នា។ ដោយឡែកសម្រាប់ប្រទេសកម្ពុជា ឈរនៅលំដាប់ទី៦ ដោយឈរពីលើថៃ ហ្វីលីពីន និងមីយ៉ាន់ម៉ា ខណៈប្រទេសព្រុយណេ មិនស្ថិតក្នុងការកត់ត្រានោះទេ។

បើតាមរបាយការណ៍របស់វិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព ប្រទេសដែលមានសន្ទស្សន៍សន្តិភាពទាបជាងគេនៅឆ្នាំនេះ គឺប្រទេសយេមែន បន្ទាប់មកស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្គានីស្ថាន និងអ៊ុយក្រែន៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើវត្តមានព្រែកជីក ហ្វូណន តេជោ អាចធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-វៀតណាម មានភាពល្អក់កករដែរ ឬទេ?

ព័ត៌មាន
គម្រោងព្រែកជីក ហ្វូណន តេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តមួយរបស់កម្ពុជានឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ខាងមុខនេះ ដោយវានឹងក្លាយជាផ្លូវទឹក…

ហេតុអ្វីមន្ត្រីកំពូលៗដែលមើលការខុសត្រូវលើការសាងសង់ទីក្រុងថ្មីរបស់ឥណ្ឌូនេស៊ី លាលែងពីតំណែង?

ព័ត៌មាន
មន្ត្រីកំពូលៗនៅស្ថាប័នត្រួតពិនិត្យការសាងសង់រដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ី បានលាលែងពីតំណែងកាលពីពេលថ្មីៗនេះដោយបានបង្ហាញពីបញ្ហាប្រឈមនៅក្នុងគម្រោង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ