លោក Srettha

លោក Srettha មានពេល១៥ថ្ងៃ ដើម្បីការពារកៅអីនាយករដ្ឋមន្ត្រី ក្រោយតុលាការធម្មនុញថៃទទួលញ្ញាតិពីសមាជិកព្រឹទ្ធសភា ដែលស្នើឲ្យដកតំណែង


តើលោកស្រ៊ីថា អាចនឹងរក្សាកៅអីនាយករដ្ឋមន្ត្រីថៃបានដែរ ឬទេ ក្រោយពេលតុលាការធម្មនុញថៃ នៅថ្ងៃទី ២៣ឧសភានេះ បានទទួលយកញ្ញត្តិពីសមាជិកព្រឹទ្ធសភាចំនួន ៤០រូប ដែលស្នើឲ្យដកលោកចេញពីតំណែងជានាយករដ្ឋមន្ត្រី? ការស្នើញ្ញត្តិឲ្យដកតំណែងលោក ស្រ៊ីថានេះ ក្រោមហេតុផលថា នាយករដ្ឋមន្ត្រីរូបនេះ បានរំលោភលើក្រមសីលធម៌នយោបាយរបស់ប្រទេសថៃ ដោយបានតែងតាំងអតីតមេធាវី និងធ្លាប់ជាបុគ្គលជាក់ពន្ធធានាគារពាក់ព័ន្ធនឹងសំណុំរឿងសូកប៉ាន់ គឺលោក Pichit Chuenban ឲ្យធ្វើជារដ្ឋមន្ត្រីទីស្ដីការនាយករដ្ឋមន្ត្រី។
លោក Srettha
ដោយ
អំពី លោក Srettha

បើទោះបីជា បានទទួលបានញ្ញតិពីសមាជិកព្រឹទ្ធសភាក្ដី ប៉ុន្ដែ តុលាការធម្មនុញ្ញថៃ នៅមិនទាន់បញ្ជាឲ្យមានការព្យួរតួនាទីរបស់លោកស្រ៊ីថា នៅឡើយទេ ដោយទុកពេលឲ្យលោកស្រ៊ីថា១៥ថ្ងៃ ដាក់ឯកសារដើម្បីការពារខ្លួនពីការចោទប្រកាន់។

នៅក្នុងញ្ញត្តិរបស់សមាជិកព្រឹទ្ធសភាថៃ ដែលបានផ្ញើទៅតុលាការធម្មនុញបានបញ្ជាក់ថា លោកស្រ៊ីថា បានបំពានលើច្បាប់រដ្ឋធម្មនុញមាត្រា១៦០ ត្រង់ចំណុចទី៤ និងទី៥។ ដោយត្រង់ចំណុចទី៤នេះ ចែងថា នាយករដ្ឋមន្ត្រីត្រូវមានសុចរិតភាព និងទី៥ចែងថា អាកប្បកិរិយារបស់នាយករដ្ឋមន្ត្រីត្រូវគោរពតាមបទដ្ឋានសីលធម៌។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងការតែងតាំងលោក Pichit ជារដ្ឋមន្ត្រីទីស្ដីការនាយករដ្ឋមន្ត្រីនេះ ត្រូវបានគេដឹងថា គឺជាកូតារបស់គណៈបក្សរបស់ត្រកូលថាក់ស៊ីន ខណៈដែលអតីតមេធាវីរូបនេះ ធ្លាប់ជាមនុស្សជំនិតរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា។

ទោះយ៉ាងណា លោក Pichit បានលាលែងពីតំណែងរដ្ឋមន្ត្រីទីស្ដីការនាយករដ្ឋមន្ត្រីរួចហើយ ក្រោយពីមានភាពចម្រូងចម្រាសខ្លាំងទាក់ទងនឹងការតែងតាំងរូបលោក ហើយតុលាការធម្មនុញ្ញថៃក៏បានបញ្ជាក់ដែរថា ដោយសារតែលោក Pichit បានលាលែងពីតំណែងទៅហើយ ដូច្នេះ គ្មានហេតុផលដែលត្រូវបើកការស៊ើបអង្កេតលើរូបលោកនោះឡើយ។

គេនៅចាំបានថា កាលពីឆ្នាំ ២០០៨ លោក Pitchit ខណៈពេលដែលលោកធ្វើជាមេធាវីតំណាងឲ្យអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ទាក់ទងនឹងសំណុំរឿងដីធ្លីដ៏ចម្រូងចម្រាសមួយ, ប៉ុន្ដែ លោក Pitchit ត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ជាសាច់ប្រាក់ចំនួន ២លានបាត ដែលបានដាក់នៅក្នុងកញ្ចប់អាហារឲ្យទៅមន្ត្រីតុលាការ ហើយរូបលោកក៏ត្រូវបានកាត់ទោសឲ្យជាប់ពន្ធធានាគាររយៈពេល ៦ខែ ពាក់ព័ន្ធនឹងរឿងក្ដីនេះផងដែរ៕

អត្ថបទ៖ ចាន់ ភារម្យ និងរូបភាពឯកសារ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាម៉េរិក និងអឺរ៉ុប អាចរួមគ្នាឆ្លើយតបចំពោះភាពលើសកម្រិតនៃឧស្សាហកម្មរបស់ចិន

ព័ត៌មាន
រដ្ឋមន្ត្រីរតនាគារសហរដ្ឋអាម៉េរិក លោកស្រី ជេណិត យេឡិន (Janet Yellen) បាននិយាយថា សហរដ្ឋអាម៉េរិក និងអឺរ៉ុបចាំបាច់ត្រូវតែរួមគ្នាឆ្លើយតបទៅ…

កម្ពុជាដាក់ឱ្យប្រើប្រាស់ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា សំដៅធ្វើយ៉ាងណាផ្ដល់សេវាសុខាភិប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ