UN ប្រកាសផ្អាកការជម្លៀស

ហាមមិនស្ដាប់! អ៊ីរ៉ង់វាយប្រហារនាវាដឹកទំនិញមួយគ្រឿងនៅឈូងសមូទ្រពែក្ស! UN ស្លន់ស្លោសម្រេចផ្អាកការជម្លៀសក្រុមនាវិកនៅច្រកហ័រម៉ូសភ្លាមៗ


កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នាវាដឹកទំនិញ ១គ្រឿងត្រូវបានយន្តហោះដ្រូនរបស់អ៊ីរ៉ង់វាយប្រហារនៅក្នុងច្រកសមុទ្រ Hormuz ជាហេតុជំរុញឱ្យប្រតិបត្តិការរបស់អង្គការសហប្រជាជាតិក្នុងការជម្លៀសក្រុមនាវិករាប់ពាន់នាក់ដែលជាប់គាំងនៅលើនាវាជាច្រើនគ្រឿងនៅក្នុងឈូងសមុទ្រពែក្សចាប់តាំងពីសង្គ្រាមផ្ទុះឡើងនោះ ត្រូវបានផ្អាកភ្លាមៗដែរ។
UN ប្រកាសផ្អាកការជម្លៀស
ដោយ

ទីភ្នាក់ងារព័ត៌មាន CNN បានរាយការណ៍នៅថ្ងៃទី២៦មិថុនានេះថា ទីភ្នាក់ងារប្រតិបត្តិការពាណិជ្ជកម្មសមុទ្ររបស់ចក្រភពអង់គ្លេស ឬ UKMTO បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា នាវាដឹកទំនិញ ១គ្រឿងបានរងការវាយប្រហារនៅផ្នែកខាងស្តាំដោយគ្រាប់បែកមិនស្គាល់ប្រភេទ បណ្ដាលឱ្យបន្ទប់បញ្ជាការរបស់នាវា រងការខូចខាត។ យោងតាមសេចក្តីជូនដំណឹងបានឱ្យដឹងថា មេបញ្ជាការនាវានោះបានរាយការណ៍ថា មិនមានអ្នកស្លាប់ ឬរងរបួសទេ ហើយអាជ្ញាធរកំពុងស៊ើបអង្កេតអំពីហេតុការណ៍នេះ ខណៈនាវាទាំងឡាយត្រូវបានណែនាំឱ្យធ្វើដំណើរដោយប្រុងប្រយ័ត្ន និងត្រូវរាយការណ៍ភ្លាមៗពីសកម្មភាពគួរឱ្យសង្ស័យណាមួយ។
ការផ្អាកប្រតិបត្តិការជម្លៀសនាវាចេញពីតំបន់ឈូងសមុទ្រពែក្សភ្លាមៗនេះ បានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីអង្គការសមុទ្រអន្តរជាតិ ឬ IMO របស់អង្គការសហប្រជាជាតិ បានប្រកាសថា កិច្ចព្រមព្រៀងរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ បានបើកផ្លូវឱ្យមានការជម្លៀសនាវិកជាង ១ម៉ឺននាក់ដែលកំពុងជាប់គាំង ចេញពីតំបន់ឈូងសមុទ្រពែក្ស។
បន្ទាប់ពីការចាប់ផ្ដើមផែនការជម្លៀសរបស់ UN ក្នុងនោះ មាននាវាជាច្រើនគ្រឿងត្រូវបានចាកចេញដោយជោគជ័យរួចហើយ ប៉ុន្ដែ អង្គការនេះ ក៏ត្រូវសម្រេចចិត្តផ្អាកប្រតិបត្តិការនេះជាបណ្តោះអាសន្នសិន ដើម្បីពិនិត្យមើលឡើងវិញ និងធានាពីសុវត្ថិភាព។
ទោះយ៉ាងណា មន្ត្រី UN អះអាងថា នាវា ១គ្រឿងដែលបានឆ្លងកាត់ច្រកសមុទ្រ Hormuzនៅក្នុងឈូងសមុទ្រអូម៉ង់កាលពីថ្ងៃព្រហស្បតិ៍ ដែលរងការវាយប្រហារនោះ មិនបានធ្វើដំណើរការក្រោមក្របខ័ណ្ឌជម្លៀសរបស់ភ្នាក់ងារ UN នោះទេ។
យោងតាមប្រភពពីសារព័ត៌មាន The Straits Times ដែលបានស្រង់ប្រភពដែលបានដឹងច្បាស់ពីរឿងរ៉ាវនេះចំនួនបួននាក់ បានអះអាងថា នាវាដែលរងការវាយប្រហារនោះមានឈ្មោះ Ever Lovely ដែលមានដោតទង់ជាតិសិង្ហបុរី។
ចំណែកអង្គការគ្រប់គ្រងច្រកផ្លូវក្នុងឈូងសមុទ្រពែក្សរបស់អ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃទី ២៥ មិថុនាថា នាវាទាំងឡាយណា ដែលធ្វើដំណើរចេញក្រៅច្រកផ្លូវដែលខ្លួនបានកំណត់ នឹងមិនទទួលបានការធានាសុវត្ថិភាពឡើយ ហើយក៏មិនទទួលបានការធានារ៉ាប់រង ឬការទទួលខុសត្រូវលើហេតុការណ៍ណាមួយនោះដែរ។ អ៊ីរ៉ង់ អះអាងទៀតថា "ផលវិបាក ឬគ្រោះថ្នាក់ណាមួយដែលកើតឡើងនៅក្នុងការធ្វើដំណើរតាមច្រកផ្លូវដែលគ្មានការអនុញ្ញាត គឺជាការទទួលខុសត្រូវរបស់ម្ចាស់នាវា ក្រុមហ៊ុនប្រតិបត្តិការ និងមេបញ្ជាការនាវានោះដោយផ្ទាល់"។
ការវិវឌ្ឍថ្មីៗទាំងនេះបានកើតឡើងចំពេលដែលរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Marco Rubio កំពុងបំពេញទស្សនកិច្ចនៅក្នុងតំបន់ឈូងសមុទ្រ ដើម្បីបញ្ចុះបញ្ចូលប្រទេសចំនួន៣ ឱ្យទទួលយកកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


ចៅក្រមតុលាការអន្តរជាតិ ៣រូប ប្តឹងរដ្ឋបាលលោក ត្រាំ ពីដាក់ទណ្ឌកម្មពួកគេខុសច្បាប់

តុលាការសហព័ន្ធអាម៉េរិក កំពុងឡើងកម្ដៅ ក្រោយចៅក្រម នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ឬ ICC ចំនួន៣រូប បានដាក់ពាក្យប្តឹងប្រធានាធិបតី លោក ដូណាល់ …

គ.ល.ក. រៀបចំសិក្ខាសាលា ផ្សព្វផ្សាយស្តីពីការពង្រឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា ក្នុងបរិការណ៍នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

គណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការពង្រឹងការគ្រប់គ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ