តើនេះជាចេតនាទាញយកប្រៀបផ្នែកយោធា ដើម្បីដាក់សម្ពាធនយោបាយលើតុចរចាឬយ៉ាងណា?
លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយកត់សម្គាល់ឃើញថា មកទល់ពេលនេះ ភាគីថៃនៅតែរំលោភលើស្មារតី នៃសេចក្ដីប្រកាសរួម និងបានឈរជើងកាន់កាប់ដោយខុសច្បាប់នៅលើទឹកកម្ពុជា ព្រមទាំងបំផ្លាញលំនៅឋានរបស់ពលរដ្ឋខ្មែរជាដើម។ សម្រាប់អ្នកជំនាញរូបនេះ ពលរដ្ឋខ្មែរនៅតែមានសិទ្ធិក្នុងការវិលត្រលប់ទៅកាន់លំនៅឋានដើមរបស់ពួកគេវិញ ដែលមានកំណត់នៅក្នុងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរនាពេលកន្លងមក។ តែយ៉ាងណាអ្នកជំនាញរូបនេះលើកឡើងថា ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃអាចមានសន្តិភាព និងស្ថិរភាពបាន លុះត្រាតែភាគីទាំងពីរយល់ព្រមដោះស្រាយវិ
ដោយឡែកលោកសាស្រ្តាចារ្យ ឯម សុវណ្ណារ៉ា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយម្នាក់ដែរនោះកត់សម្គាល់ឃើញថា ភាគីថៃនៅតែចង់ឱ្យកម្ពុជាងាកមកចរចាទ្វេភាគីលើបញ្ហាវិវាទដែនគោកតាមរយៈការប្រើប្រាស់ឥទ្ធិពលយោធាមកដាក់សម្ពាធលើកម្ពុជា ខណៈផ្ទៃដីតាមបន្ទាត់ព្រំដែនដែលពួកគេកំពុងឈ្លានពានជារបស់កម្ពុជា។ សម្រាប់អ្នកជំនាញរូបនេះ ស្ថិតក្នុងស្ថានភាពនេះការចរចាទ្វេភាគីនឹងមិនមានតម្លាភាពនោះទេ ប្រសិនបើភាគីម្ខាងគ្មានឆន្ទៈពិតប្រាកដ។ ទន្ទឹមនេះ លោកសាស្រ្តាចារ្យ យល់ឃើញថា រដ្ឋាភិបាលកម្ពុជាគួរពិចារណាក្នុងការលើកយកករណីនេះទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយតាមច្បាប់។
បើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹកចំនួន១៨.៧៤០នាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅកាន់ភូមិករ និងលំនៅឋានដើមវិញនៅឡើយទេ ដោយសារការរារាំងពីសំណាក់យោធាថៃ។ ការរារាំង និងការមិនអាចវិលត្រឡប់នេះ មិនមែនជាផលប៉ះពាល់ដោយអចេតនានៃជម្លោះនោះទេ ប៉ុន្តែជាលទ្ធផលផ្ទាល់នៃការបន្តកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃមកលើភូមិឋានស៊ីវិល និងការចូលកម្ទេចផ្ទះសំបែង ទ្រព្យសម្បត្តិពលរដ្ឋ បន្ទាប់ពីបទឈប់បាញ់បានចូលជាធរមាន។ ក្រសួងមហាផ្ទៃបាមចាត់ទុកសកម្មភាពទាំងនេះថា កំពុងរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងសឺណែវ ឆ្នាំ១៩៤៩ ដែលបានហាមឃាត់ដាច់ខាតការបណ្តេញចេញ ការផ្ទេរដោយបង្ខំ និងការជម្លៀសជនស៊ីវិលពីទឹកដីដែលត្រូវកាន់កាប់៕