ឥណ្ឌូនេស៊ីមានការចរាចរណ៍ទិញលក់មាស

តម្រូវការមាសនៅឥណ្ឌូនេស៊ីហក់ឡើងដល់ជាង៣៨តោននៅឆមាសទី១ឆ្នាំនេះ ធំជាងទំហំប្រទេសថៃ និងវៀតណាមបូកបញ្ចូលគ្នា


មាស គឺជាលោហធាតុមានតម្លៃ និងជាទុនបម្រុងអន្តរជាតិដ៏មានស្ថិរភាព ដែលកំពុងត្រូវប៉ាន់ខ្លាំងនៅលើទីផ្សារ។ ជាក់ស្ដែងនៅក្នុងអំឡុងពេលដែលសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពមិនប្រាកដប្រជា ឥណ្ឌូនេស៊ីបានសម្រុកប្រមូលទិញ និងមានសកម្មភាពចរាចរណ៍មាសយ៉ាងសកម្ម។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress នៅឆមាសទី១ឆ្នាំ២០២៦ ការចរាចរណ៍ និងតម្រូវការមាសនៅឥណ្ឌូនេស៊ីបានស្ទុះឡើងរហូតដល់ទៅជាង៣៨តោន។
ឥណ្ឌូនេស៊ីមានការចរាចរណ៍ទិញលក់មាស
ដោយ

ទិន្នន័យផ្លូវការបានបង្ហាញថា ការចរាចរណ៍ និងតម្រូវការមាសនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាទីផ្សារមានប្រជាជនច្រើនជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍បានកើនឡើងដល់ជាង៣៨តោនក្នុងឆមាសទីមួយឆ្នាំនេះ។ តួលេខនេះបានកើនឡើងខ្ពស់ជាងតម្រូវការមាសសរុបរបស់ប្រទេសថៃ និងវៀតណាមបូកបញ្ចូលគ្នា ដែលមានត្រឹមតែជាង៣៦តោនប៉ុណ្ណោះក្នុងរយៈពេលដូចគ្នានេះ។
ក្រុមអ្នកសង្កេតការណ៍ទីផ្សារបានគូសបញ្ជាក់ថា ឥណ្ឌូនេស៊ី គឺជាទីផ្សារមាស ដែលមានសកម្មភាពខ្លាំងក្លា និងលេចធ្លោជាងគេមួយនៅលើពិភពលោកក្នុងត្រីមាសទីពីរ ដោយក្នុងនោះតម្រូវការមាសដុំ និងកាក់មាសបានស្ទុះកើនឡើងរហូតដល់៤០%។
ជាមួយគ្នានេះក្រុមប្រឹក្សាមាសពិភពលោកបានគូសបញ្ជាក់ផងដែរថា ទីផ្សារមាសនៅឥណ្ឌូនេស៊ីនៅតែរក្សាបានកំណើនរឹងមាំបំផុតមួយនៅលើពិភពលោក ដោយសារការចុះខ្សោយ នៃតម្លៃរូបិយប័ណ្ណជាតិ និងការព្រួយបារម្ភអំពីទស្សនវិស័យសេដ្ឋកិច្ចក្នុងស្រុកបានទាញទាញចិត្តប្រជាជនឲ្យបង្កើនការទិញមាស ដើម្បីរក្សាតម្លៃទ្រព្យសម្បត្តិរបស់ពួកគេ។ ជាមួយគ្នានេះ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបង្ហាញពីមហិច្ឆតាយ៉ាងច្បាស់លាស់លើទីផ្សារមាសកាលពីដើមឆ្នាំនេះ តាមរយៈការដាក់ចេញនូវផែនទីបង្ហាញផ្លូវស្ដីពីប្រព័ន្ធទូទាត់មាសដុំ។ នេះជាគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រមួយក្នុងគោលបំណងពង្រឹងប្រព័ន្ធអេកូឡូស៊ីមាសដុំថ្នាក់ជាតិ និងគាំទ្រដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មមាសក្នុងប្រទេសទាំងមូល។
គួរជម្រាបថា គិតត្រឹមត្រីមាសទី២ឆ្នាំ២០២៦ តម្រូវការមាសសរុបនៅលើពិភពលោកមានប្រមាណ ៣០៧តោន។ ក្នុងនោះប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍រួមមានឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ និងវៀតណាមមានតម្រូវការមាសសរុបប្រមាណជិត៣៧តោនកើនឡើងជាង៧% បើធៀបនឹងរយៈពេលដូចគ្នា៕




អត្ថបទបន្ទាប់


អាម៉េរិកនឹងតម្រូវឱ្យប្រទេស៥០រួមទាំងកម្ពុជា បង់ប្រាក់ធានាទិដ្ឋាការពី១ម៉ឺនទៅ២ម៉ឺនដុល្លារពេលធ្វើដំណើរទៅប្រទេសខ្លួន

កម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន៥០ ដែលអាចត្រូវអនុវត្តកម្មវិធីបង់ប្រាក់ធានាទិដ្ឋាការ ដែលជាវិធានការកំណត់ដោយរដ្ឋបាលសហរដ្ឋអាម៉េរិក។ គោលបំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ