អាវុធនុយក្លេអ៊ែ

អាម៉េរិក គ្រោងដាក់ពង្រាយអាវុធនុយក្លេអ៊ែ នៅអឺរ៉ុបបន្ថែម ក្រោយដាក់ពង្រាយក្នុងប្រទេសសមាជិក NATO បានចំនួន៦


សហរដ្ឋអាម៉េរិក កំពុងពិភាក្សាផែនការដ៏មហិច្ឆតា ដើម្បីពង្រីកការដាក់ពង្រាយអាវុធនុយក្លេអ៊ែ និង​យន្តហោះចម្បាំង​ផ្ទុក​អាវុធនុយក្លេអ៊ែ ទៅកាន់បណ្ដាប្រទេសជាសមាជិកអង្គការ​បក្សសម្ព័ន្ធយោធា NATO បន្ថែម​ទៀត ជាពិសេសនៅ​អឺរ៉ុប​ខាង​កើត ខណៈដែល​ខ្លួនបានដាក់ពង្រាយក្នុងប្រទេសជាសមាជិកអង្គការ NATO ចំនួន៦រួចហើយ។ ដំណឹងដ៏រសើប​នេះកើតឡើងស្របពេលដែលស្ថានភាពសន្តិសុខនៅអឺរ៉ុបកាន់តែតានតឹង បន្ទាប់ពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់កាសែត Financial Times។
អាវុធនុយក្លេអ៊ែ
ដោយ

ពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលធ្លាយដំណឹងដ៏រសើបថា អាម៉េរិក គ្រោងដាក់ពង្រាយអាវុធនុយក្លេអ៊ែ នៅតំបន់អឺរ៉ុបបន្ថែមទៀត។ បច្ចុប្បន្នអាវុធនុយក្លេអ៊ែរបស់សហរដ្ឋអាម៉េរិក ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសជាសមាជិកអង្គការបក្សសម្ព័ន្ធយោធា NATO ចំនួន៦រួចហើយ។ ទោះជាយ៉ាងណាអាម៉េរិក មានមហិច្ឆតាពង្រីកការដាក់ពង្រាយបន្ថែមទៀតតាមរយៈការបង្កើតមូលដ្ឋានសម្រាប់យន្តហោះមានសមត្ថភាពពីរ DCA ដែលអាចផ្ទុកទាំងអាវុធធម្មតា និងអាវុធនុយក្លេអ៊ែ។
យោងតាមរបាយការណ៍បានបង្ហាញថា បណ្ដាប្រទេសជាសមាជិកអង្គការបក្សសម្ព័ន្ធយោធា NATO នៅអឺរ៉ុបខាងកើត ដែលជាខ្សែត្រៀមជួរមុខជាមួយរុស្ស៊ី រួមមាន ប៉ូឡូញ និងបណ្តាប្រទេសតំបន់បាល់ទិកមួយចំនួនទៀត កំពុងបង្ហាញចំណាប់អារម្មណ៍ធ្វើជាម្ចាស់ផ្ទះសាងសង់មូលដ្ឋានសម្រាប់យន្តហោះចម្បាំង DCA ដែលអាចផ្ទុកទាំងអាវុធធម្មតា និងអាវុធនុយក្លេអ៊ែ ខណៈដែលការពិភាក្សាកំពុងបន្តក្រោមយន្តការរបស់អង្គការបក្សសម្ព័ន្ធយោធា NATO។
ទោះបីជាយ៉ាងណា កាសែត Financial Times បានបញ្ជាក់ថា ពេលនេះមិនទាន់មានកិច្ចព្រមព្រៀងជិតសម្រេចណាមួយសម្រាប់ការពង្រីកការដាក់ពង្រាយអាវុធនុយក្លេអ៊ែ នៅឡើយទេ ព្រោះការចរចានៅស្ថិតក្នុងដំណាក់កាលពិភាក្សាប៉ុណ្ណោះ។
ដំណឹងដ៏រសើបនេះកើតឡើង ស្របពេលដែលស្ថានភាពសន្តិសុខនៅអឺរ៉ុប កាន់តែតានតឹង បន្ទាប់ពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ទោះជាយ៉ាងណារហូតមកទល់ពេលនេះសេតវិមាន ក្រសួងការពារជាតិអាម៉េរិក និងអង្គការបក្សសម្ព័ន្ធយោធា NATO មិនទាន់ចេញមុខធ្វើអត្ថាធិប្បាយជាផ្លូវការជុំវិញដំណឹងដ៏រសើបនេះនៅឡើយទេ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


សិង្ហបុរី ជាប្រទេសនៅអាស៊ានតែ១គត់ ស្ថិតក្នុងចំណោមប្រទេសមានសេវាកម្មសុខាភិបាលល្អទាំងលើពិភពលោក

នៅក្នុងចំណោមបណ្តាប្រទេសកំពូលទាំង១០ នៅលើពិភពលោក ដែលមានប្រព័ន្ធ និងសេវាថែទាំសុខភាពល្អបំផុត គឺមានប្រជាជាតិនៅក្នុងតំបន់អាស៊ីរហូតដល់ទៅ៣ ដ…

ធនាគារ ខេប៊ីប្រាសាក់ និង ក្រុមហ៊ុនធានារ៉ាប់រងជីវិត អេ អាយ អេ បើកដំណើរការកម្មវិធី “Prestige Talk” ដោយផ្ដើមពីសិក្ខាសាលាស្តីពីការបង្ការ និងការព្យាបាលជំងឺមហារីកថ្លើម ព្រមទាំងការការពារហិរញ្ញវត្ថុ

ភ្នំពេញ ថ្ងៃទី 29 ខែឧសភា ឆ្នាំ 2026 – ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia ដោយសហការជាមួយធនាគារ ខេប៊ីប្រាសាក់ បានប្រកាសបើកដំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ