មិនថាជាការធ្វើដំណើរទៅស្វែងយល់ពីប្រទេសវៀតណាមជាលើកដំបូង ឬត្រឡប់ទៅទស្សនាបន្ថែមទៀតនោះទេ អ្នកដំណើរអាចរីករាយជាមួយជម្រើសនៃការធ្វើដំណើរដែលមានតម្លៃកាន់តែសមរម្យជាមួយ Vietjet។
ចាប់ពីពេលនេះរហូតដល់ម៉ោង ២៣:០០ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ (ម៉ោងនៅកម្ពុជា GMT+7) អ្នកដំណើរអាចកក់សំបុត្រប្រភេទ Eco ក្នុងតម្លៃចាប់ពី ០ ដុល្លារអាមេរិក (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) តាមរយៈគេហទំព័រ www.vietjetair.com ឬកម្មវិធីទូរស័ព្ទ Vietjet Air។ ការផ្តល់ជូននេះ មានសម្រាប់គ្រប់ជើងហោះហើរក្នុងស្រុកវៀតណាម និងជើងហោះហើរអន្តរជាតិទាំងអស់ រួមទាំងជើងហោះហើរ សៀមរាប-ហាណូយ សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី០៤ ខែមករា ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៧ (លក្ខខណ្ឌថ្ងៃលើកលែងត្រូវបានអនុវត្ត)។
អ្វីដែលកាន់តែពិសេសថែមទៀតនោះ គឺការសន្សំសំចៃដ៏អស្ចារ្យលើសំបុត្រប្រភេទ Deluxe របស់ Vietjet! អ្នកដំណើរនឹងទទួលបានការបញ្ចុះតម្លៃ ២០% សម្រាប់ជើងហោះហើរក្នុងស្រុកវៀតណាម ដោយប្រើកូដប្រូម៉ូសិន FRIDAY20 និងបញ្ចុះតម្លៃ ១០% សម្រាប់ជើងហោះហើរអន្តរជាតិ ដោយប្រើកូដ FRIDAY10។ គ្រាន់តែបញ្ចូលកូដទាំងនេះនៅពេលកក់សំបុត្រតាមរយៈគេហទំព័រ ឬកម្មវិធីទូរស័ព្ទរបស់ Vietjet ដើម្បីទទួលបានការផ្តល់ជូនដ៏ពិសេសនេះ។ ប្រូម៉ូសិននេះអនុវត្តសម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី០៤ ខែមករា ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៧ (លក្ខខណ្ឌថ្ងៃលើកលែងត្រូវបានអនុវត្ត)។
សម្រាប់អ្នកដំណើរចេញពីប្រទេសកម្ពុជា ការផ្តល់ជូនដែលមានរយៈពេលកំណត់ទាំងនេះ គឺជាឱកាសដ៏ល្អបំផុតក្នុងការរៀបចំគម្រោងដំណើរកម្សាន្តដែលមានតម្លៃសមរម្យទៅកាន់ប្រទេសវៀតណាម និងគោលដៅផ្សេងៗទៀត។ ជាមួយនឹងជើងហោះហើរត្រង់ប្រចាំថ្ងៃរវាងខេត្តសៀមរាប និងទីក្រុងហាណូយ ក្រុមហ៊ុន Vietjet បានផ្តល់នូវការតភ្ជាប់យ៉ាងងាយស្រួលរវាងកម្ពុជា និងវៀតណាម ខណៈដែលបណ្តាញហោះហើរអន្តរជាតិដែលកំពុងរីកចម្រើនទូទាំងទ្វីបអាស៊ី និងអឺរ៉ុប ផ្តល់ជូនអ្នកដំណើរកម្ពុជានូវឱកាសកាន់តែច្រើនក្នុងការស្វែងរកគោលដៅទេសចរណ៍ដ៏គួរឱ្យរំភើបរីករាយ។
ជាមួយនឹងតម្លៃសំបុត្រដ៏គួរឱ្យទាក់ទាញ និងការតភ្ជាប់ជើងហោះហើរកាន់តែងាយស្រួល ក្រុមហ៊ុនអាកាសចរណ៍ Vietjet រង់ចាំស្វាគមន៍អ្នកដំណើរមកពីជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជា មកទស្សនាប្រទេសវៀតណាម និងបង្កើតអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។ នេះគឺជាពេលវេលាដ៏ល្អសម្រាប់អ្នកដំណើរកម្ពុជាក្នុងការទាញយកអត្ថប្រយោជន៍ពីប្រូម៉ូសិន Black Friday ទាំងនេះ ដើម្បីកក់ដំណើរកម្សាន្តបន្ទាប់របស់អ្នក និងស្វែងរកបទពិសោធន៍ថ្មីៗកាន់តែច្រើន តែចំណាយកាន់តែតិច!