អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុនអាកាសចរណ៍ Vietjet ឈ្នះពានរង្វាន់លំដាប់ពិភពលោកចំនួនពីរ ផ្នែកទំនាក់ទំនងវិនិយោគិន និងយុទ្ធសាស្ត្រហិរញ្ញវត្ថុសាជីវកម្ម


ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានឈ្នះពានរង្វាន់កិត្តិយសចំនួនពីរពីកម្មវិធី World Business Outlook Awards 2026 គឺពានរង្វាន់ «ក្រុមហ៊ុនអាកាសចរណ៍មានទំនាក់ទំនងវិនិយោគិនល្អបំផុត – កម្រិតពិភពលោក ឆ្នាំ២០២៦ (Best Investor Relations Airline – Global 2026)» និងពានរង្វាន់ «យុទ្ធសាស្ត្រហិរញ្ញវត្ថុសាជីវកម្មល្អបំផុត – កម្រិតពិភពលោក ឆ្នាំ២០២៦ (Best Corporate Finance Strategy – Global 2026)»។
ក្រុមហ៊ុនអាកាសចរណ៍ Vietjet ឈ្នះពានរង្វាន់លំដាប់ពិភពលោកចំនួនពីរ ផ្នែកទំនាក់ទំនងវិនិយោគិន និងយុទ្ធសាស្ត្រហិរញ្ញវត្ថុសាជីវកម្ម
ដោយ
អំពី VietJet Air

ការទទួលស្គាល់នេះ បង្ហាញពីការគ្រប់គ្រងហិរញ្ញវត្ថុជាយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ និងទំនាក់ទំនងវិនិយោគិនដ៏រឹងមាំ ដែលពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការរីកចម្រើនប្រកបដោយចីរភាព ការពង្រីកបណ្តាញជាបន្តបន្ទាប់ និងការបង្កើនបទពិសោធន៍ធ្វើដំណើរសម្រាប់អ្នកដំណើរ។

ជាផ្នែកមួយនៃគំរូអាជីវកម្មអាកាសចរណ៍ចម្រុះ (Hybrid Airline) របស់ខ្លួន ក្រុមហ៊ុន Vietjet សហការជាមួយដៃគូហិរញ្ញវត្ថុអន្តរជាតិ និងប្រើប្រាស់រចនាសម្ព័ន្ធហិរញ្ញប្បទានចម្រុះ ដើម្បីពង្រីកកងយន្តហោះ ពង្រីកបណ្តាញជើងហោះហើរ និងវិនិយោគលើអាជីវកម្មពាក់ព័ន្ធនឹងវិស័យអាកាសចរណ៍។ ក្រុមការងារទំនាក់ទំនងវិនិយោគិនជំនាញរបស់ក្រុមហ៊ុន តែងតែផ្សព្វផ្សាយជាប្រចាំនូវព័ត៌មានបច្ចុប្បន្នភាពអាជីវកម្ម អាទិភាពយុទ្ធសាស្ត្រ របាយការណ៍ហិរញ្ញវត្ថុ របាយការណ៍ប្រចាំឆ្នាំ និងរបាយការណ៍ស្តីពីបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ជាភាសាវៀតណាម និងភាសាអង់គ្លេស នៅលើគេហទំព័រទំនាក់ទំនងវិនិយោគិនរបស់ក្រុមហ៊ុនអាកាសចរណ៍។

លោកស្រី Ho Ngoc Yen Phuong អនុប្រធានក្រុមប្រឹក្សាភិបាល និងជានាយកហិរញ្ញវត្ថុនៃសម្ព័ន្ធក្រុមហ៊ុន Vietjet បានមានប្រសាសន៍ថា៖ «រាល់ការសម្រេចចិត្តវិនិយោគលើកងយន្តហោះ ឬការពង្រីកបណ្តាញហោះហើររបស់យើង គឺជាការប្តេជ្ញាចិត្តរយៈពេលវែង។ យើងរៀបចំការកៀរគរ និងការបែងចែកដើមទុនឱ្យស្របតាមផែនការកំណើនរបស់សម្ព័ន្ធក្រុមហ៊ុន ព្រមទាំងរក្សាការពិភាក្សាជាបន្តបន្ទាប់ជាមួយវិនិយោគិនអំពីអាទិភាពរបស់យើង និងវិធីសាស្ត្រដែលយើងគ្រោងនឹងសម្រេចឱ្យបាននូវគោលដៅទាំងនោះ។ តាមរយៈការពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយដៃគូហិរញ្ញវត្ថុអន្តរជាតិ យើងមានគោលបំណងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ Vietjet និងលើកកម្ពស់សេវាកម្មដែលយើងផ្តល់ជូនអ្នកដំណើរលើជើងហោះហើរអន្តរជាតិ ក្រោមគំរូអាជីវកម្មអាកាសចរណ៍ចម្រុះរបស់យើង»។

ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានរាយការណ៍ពីប្រាក់ចំណូលរួមចំនួន ៧៤,៣៨៥ ទ្រីលានដុង (ប្រមាណ ២,៨៨ ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២៦ ដែលកើនឡើង ៤១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងស្មើនឹង ៨៦% នៃគោលដៅប្រចាំឆ្នាំរបស់ខ្លួន។ ប្រាក់ចំណេញរួមក្រោយបង់ពន្ធសម្រេចបាន ១,៧២១ ទ្រីលានដុង (ប្រមាណ ៦៦,៧ លានដុល្លារអាមេរិក) ឬស្មើនឹង ៨២% នៃគោលដៅប្រចាំឆ្នាំ។ ក្រុមហ៊ុនអាកាសចរណ៍បានដឹកជញ្ជូនអ្នកដំណើរជាង ២០,៧ លាននាក់ លើជើងហោះហើរសរុបចំនួន ១១១.៧០០ ជើង និងបានបម្រើសេវាកម្មលើផ្លូវហោះហើរចំនួន ២២៣ ខ្សែ រួមមានផ្លូវហោះហើរអន្តរជាតិចំនួន ១៧៦ ខ្សែ និងផ្លូវហោះហើរក្នុងស្រុកចំនួន ៤៧ ខ្សែ។

ពានរង្វាន់ World Business Outlook Awards ត្រូវបានរៀបចំ និងប្រគល់ជូនជារៀងរាល់ឆ្នាំដោយទស្សនាវដ្តី World Business Outlook ដើម្បីទទួលស្គាល់សមិទ្ធផល និងនវានុវត្តន៍ក្នុងវិស័យធុរកិច្ច និងហិរញ្ញវត្ថុនៅទូទាំងពិភពលោក។

សម្រាប់អ្នកដំណើរកម្ពុជា ការទទួលស្គាល់នេះបង្ហាញពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ Vietjet ក្នុងការផ្តល់ជូនតម្លៃសំបុត្រប្រកួតប្រជែង ប្រតិបត្តិការហោះហើរប្រកបដោយប្រសិទ្ធភាព និងបទពិសោធន៍ធ្វើដំណើរកាន់តែប្រសើរឡើង។ តាមរយៈជើងហោះហើរត្រង់ប្រចាំថ្ងៃរវាងខេត្តសៀមរាប និងទីក្រុងហាណូយ ក្រុមហ៊ុន Vietjet បានផ្តល់នូវការតភ្ជាប់យ៉ាងងាយស្រួលរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ព្រមទាំងផ្តល់ជម្រើសដល់អ្នកដំណើរពីកម្ពុជាក្នុងការបន្តដំណើរទៅកាន់បណ្តាញហោះហើរអន្តរជាតិដែលកំពុងរីកចម្រើនរបស់ខ្លួននៅទូទាំងទ្វីបអាស៊ី និងអឺរ៉ុប។




អត្ថបទបន្ទាប់


សហគ្រិនខ្មែរ ប្រកាសអបអរសាទរជ័យលាភីនៃកម្មវិធីប្រកួតប្រជែងកាត់ដេរ និងវាយនភណ្ឌ រដូវកាលទី៤

ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ – សហគ្រិនខ្មែរ បានរៀបចំ “ពិធីប្រគល់ពានរង្វាន់ ការប្រកួតប្រជែងកាត់ដេរ និងវាយនភណ្ឌ រដូវកាលទី៤”។ កម្ម…

សហគ្រិនខ្មែរ លើកស្ទួយឧត្តមភាពនៃការរចនាសំបកវេចខ្ចប់ផលិតផលខ្មែរ

ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ – សហគ្រិនខ្មែរ បានរៀបចំ «ពិធីប្រកាសជ័យលាភីការប្រកួតរចនា សំបកវេចខ្ចប់ ឆ្នាំ២០២៦» ដើម្បីអបអរសាទរចំព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ