អតិផរណា

អតិផរណាកំពុងវាយលុកតំបន់អាស៊ាន ខណៈវៀតណាម និងហ្វីលីនពីន ហក់ឡើងខ្ពស់ជាងគេដោយសារសង្គ្រាមអ៊ីរ៉ង់


អតិផរណាកំពុងហក់ឡើងខ្ពស់ពាសពេញតំបន់អាស៊ាន ដោយសារសង្រ្គាមអ៊ីរ៉ង់ ធ្វើឱ្យរាំងស្ទះការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងជំរុញប្រេងឥន្ធនៈហក់ឡើងថ្លៃខ្ពស់ ហើយជាលទ្ធផលប្រទេសពីរក្នុងតំបន់ គឺវៀតណាម និងហ្វីលីពីនទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ពោលគឺអតិផរណាហក់ឡើងខ្ពស់ជាងគេបំផុត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានNikkei Asia។
អតិផរណា
ដោយ

ចាប់តាំងផ្ទុះសង្គ្រាមអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ហើយអ៊ីរ៉ង់ បានបិទច្រកសមុទ្រ Hormuz ជាការសងសឹក បានធ្វើឱ្យពិភពលោកជួបវិបត្តិថាមពល ដែលជំរុញឱ្យតម្លៃប្រេងឥន្ធនៈ និងហ្គាសហក់ឡើងខ្ពស់ ហើយនាំឱ្យអតិផរណាហក់ឡើងខ្ពស់ដូចគ្នា ជាពិសេសនៅតំបន់អាស៊ានតែម្តង។អតិផរណាកំពុងកើនឡើងពាសពេញតំបន់អាស៊ាន ហើយក្នុងនោះប្រទេសវៀតណាម និងហ្វីលីពីន អតិផរណាហក់ឡើងខ្ពស់បំផុត។ ទិន្នន័យបង្ហាញថា អតិផរណានៅវៀតណាម បានហក់ឡើងដល់ជាង៤,៦% កាលពីអំឡុងខែមីនា ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៥ឆ្នាំមកនេះ ខណៈដែលអតិផរណានៅហ្វីលីពីន បានហក់ឡើងដល់៤,១% ដែលជាល្បឿនដ៏លឿនបំផុតក្នុងរយៈពេលជិត២ឆ្នាំមកនេះ ដោយភាគច្រើននៃការហក់ឡើងអតិផរណានេះ គឺជំរុញដោយប្រេងឥន្ធនៈឡើងថ្លៃ។

 ងាកទៅមើលប្រទេសផ្សេងទៀតនៅក្នុងតំបន់ឃើញថា អតិផរណានៅសិង្ហបុរី បានហក់ឡើងដល់ ១,៨% ដែលភាគច្រើនដោយសារតែថ្លៃដឹកជញ្ជូនខ្ពស់ ចំណែកឯអតិផរណានៅម៉ាឡេស៊ី បានហក់ឡើងតិចតួចប៉ុណ្ណោះ ដោយសារមានការផ្គត់ផ្គង់ថាមពលក្នុងស្រុក។ ទន្ទឹមនេះប្រទេសឥណ្ឌូនេស៊ី អាចទប់អតិផរណាបាន ដោយសាររកបានប្រភពប្រេងឥន្ធនៈជំនួស ហើយប្រទេសថៃ អាចរក្សាស្ថិរភាពតម្លៃប្រេងឥន្ធនៈតាមរយៈវិធានការគ្រប់គ្រងស្ថានការប្រេងរបស់រដ្ឋាភិបាល។

ក្រុមអ្នកជំនាញសេដ្ឋកិច្ចព្រមានថា តំបន់អាស៊ានអាចប្រឈមមុខនឹងរលកអតិផរណាហក់ឡើងខ្ពស់ជាលើកទី២ក្នុងពេលឆាប់ៗនេះ ដោយសារថ្លៃថាមពលខ្ពស់ជំរុញឱ្យតម្លៃជីកសិកម្មហក់ឡើង ហើយជាលទ្ធផលស្បៀងអាហារនឹងឡើងថ្លៃ ដែលបន្ថែមសម្ពាធបន្ថែមទៀតលើគ្រួសារពលរដ្ឋនៅប៉ុន្មានខែខាងមុខនេះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


វៀតណាម ជាប់ចំណាត់ថ្នាក់លេខ១៨ ជាអ្នកនាំចេញកំពូលលើពិភពលោកជាមួយទំហំទឹកប្រាក់ជាង៤៧០ពាន់លានដុល្លារ

សេដ្ឋកិច្ចវៀតណាម កំពុងបង្ហាញសន្ទុះយ៉ាងខ្លាំងក្លានៅលើឆាកអន្តរជាតិដោយទិន្នន័យពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានបង្ហាញថាបច្ចុប្បន្នវៀតណាម ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ