ភ្ញៀវអន្តរជាតិ

វៀតណាមរកចំណូលបានជាង៧៦០លានដុល្លារពីភ្ញៀវទេសចរអន្តរជាតិ ជាង៦លាននាក់ នៅ៤ខែឆ្នាំនេះ


ប្រទេសវៀតណាម ទទួលបានភ្ញៀវអន្តរជាតិជាង៦លាននាក់ ដោយរកចំណូលបានជាង៧៦០លានដុល្លារនៅ៤ខែឆ្នាំនេះ កើនឡើងជិត៧០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងកើនឡើងជិត៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ដែលជាពេលមិនទាន់មានការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩។ នេះបើតាមការចេញផ្សាយរបស់ VN Express។
ភ្ញៀវអន្តរជាតិ
ដោយ

ការិយាល័យស្ថិតិទូទៅ (GSO) របស់វៀតណាម បានបង្ហាញឱ្យដឹងថា គ្រាន់តែនៅក្នុងខែមេសា ប្រទេសវៀតណាម បានស្វាគមន៍ភ្ញៀវទេសចរបរទេសជិត១លាន៦សែននាក់ ដោយបានកើនឡើងជិត៦០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែកនៅរយៈពេល៤ខែឆ្នាំនេះវៀតណាមស្រូបទាញភ្ញៀវទេសចរអន្តរជាតិ បានជាង៦លាននាក់ កើនឡើងជិត៧០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយរកចំណូលបានជាង៧៦០លានដុល្លារអាម៉េរិក។ ចំនួននេះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដែលជាពេលមិនទាន់មានការផ្ទុះជំងឺកូវីដ-១៩ មានការកើនឡើងជិត៤%។

ទេសចរកូរ៉េខាងត្បូង បានទៅលេងកម្សាន្តនៅវៀតណាមច្រើនជាងគេរហូតដល់ជិត៣៨ម៉ឺននាក់ នៅ៤ខែឆ្នាំនេះ បន្ទាប់មកភ្ញៀវទេសចរចិន មានចំនួនជិត៣៦ម៉ឺននាក់។ គោលនយោបាយទិដ្ឋាការអំណោយផល និងកម្មវិធីជំរុញទេសចរណ៍ដ៏គួរឱ្យទាក់ទាញត្រូវបានគេចាត់ទុកថា គឺជាកត្តាជំរុញឱ្យមានកំណើនភ្ញៀវបរទេសទៅកាន់ប្រទេសក្បែរខាងកម្ពុជាមួយនេះ។

ប្រាក់ចំណូលពីសេវាកម្មស្នាក់នៅ និងអាហារក្នុងរយៈពេលនេះត្រូវបានគេប៉ាន់ប្រមាណថានឹងឈានដល់ជាង៩លានដុល្លារដោយបានកើនឡើងជាង១៥% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


IMF អះអាងថា ហានិភ័យដ៏ធំបំផុតសម្រាប់សេដ្ឋកិច្ចរបស់អាស៊ី គឺវិបត្តិអចលនទ្រព្យនៅចិន

ព័ត៌មាន
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអះអាងថា អាស៊ីនឹងទទួលបានកំណើនសេដ្ឋកិច្ចរហូតដល់៤,៥% ខ្ពស់ជាងការព្យាករកាលពី៦ខែមុនរហូតដល់ទៅ០,៣%។ ប…

លោក ស៊ី ជីនភីង ធ្វើទស្សនកិច្ចទៅកាន់សហភាពអឺរ៉ុបជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៩ ខណៈភាពតានតឹងកាន់ឡើងកម្ដៅ

ព័ត៌មាន
ប្រធានាធិបតីចិន លោក ស៊ី ជីនភីង នឹងធ្វើទស្សនកិច្ចទៅកាន់សហភាពអឺរ៉ុប ជាលើកដំបូងក្នុងរយៈពេលប្រមាណ៥ឆ្នាំមកនេះ ខណៈភាពតានតឹងកំពុងឡើងកម្ដៅរា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ