វិស័យអប់រំ

វៀតណាម តម្រូវឱ្យសាលារៀនត្រូវមាននាយកចេះភាសាអង់គ្លេស ដើម្បីជំរុញអង់គ្លេស ឱ្យក្លាយជាភាសាទី២ នៅត្រឹមឆ្នាំ២០៣៥


វៀតណាម កំពុងលើកកម្ពស់ស្តង់ដាអប់រំភាសាអង់គ្លេសយ៉ាងខ្លាំង ដោយតម្រូវឱ្យសាលារៀននីមួយៗត្រូវមាននាយក ឬនាយករងយ៉ាងហោចណាស់ម្នាក់ ដែលអាចប្រើប្រាស់ភាសាអង់គ្លេស បានយ៉ាងស្ទាត់ជំនាញ និងអាចទំនាក់ទំនងដោយផ្ទាល់ជាមួយជនបរទេស។ វិធានការនេះជាផ្នែកមួយ នៃផែនការរយៈពេលវែងរបស់វៀតណាមក្នុងការជំរុញឱ្យភាសាអង់គ្លេស ក្លាយជាភាសាទី២ នៅទូទាំងប្រទេសត្រឹមឆ្នាំ២០៣៥។ នេះបើយោងតាមសារព័ត៌មាន VN Express។
វៀតណាមជំរុញឱ្យប្រើភាសាអង់គ្លេសជាភាសាទី២នៅត្រឹមឆ្នាំ២០៣៥
ដោយ

យោងតាមក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម បានឱ្យដឹងថា លក្ខខណ្ឌតម្រូវ​ថ្មីនេះនឹងចូលជា​ធរមាន​នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៦ ​ក្រោម​កម្មវិធីជំរុញការប្រើប្រាស់ភាសាអង់គ្លេស នៅតាមគ្រឹះស្ថានអប់រំ​ទូទាំងប្រទេស។ ក្រសួងអប់រំវៀតណាម បានកំណត់កម្រិតវាយតម្លៃចំនួន៣ សម្រាប់ស្ថាប័នអប់រំរាប់ចាប់ពីសាលាមត្តេយ្យ​រហូតដល់សាកលវិទ្យាល័យ។

ដើម្បីទទួលបានកម្រិតទី១ ឬកម្រិតទី២ សាលារៀនត្រូវមាននាយក ឬនាយករងយ៉ាងហោចណាស់ម្នាក់ ដែល​មានសមត្ថភាពអាចទំនាក់ទំនងជាភាសាអង់គ្លេស ដោយផ្ទាល់ជាមួយជនបរទេស។ ចំណែកកម្រិតខ្ពស់បំផុត គឺកម្រិតទី៣ តម្រូវឱ្យមានថ្នាក់ដឹកនាំសាលាយ៉ាងហោចណាស់ពីរនាក់ដែលមានសមត្ថភាព​និយាយភាសាអង់គ្លេសស្ទាត់ជំនាញ។

ក្រៅពីនេះ សាលារៀនក៏នឹងត្រូវវាយតម្លៃលើចំណុចសំខាន់ៗចំនួន៦​ផងដែរ រួមមាន បរិយាកាសប្រើប្រាស់ភាសាអង់គ្លេស ផែនការបង្រៀន សម្ភារសិក្សា ការប្រើប្រាស់​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាឌីជីថល ព្រមទាំងសមត្ថភាពភាសាអង់គ្លេសរបស់គ្រូបង្រៀន និងសិស្ស។

សូមបញ្ជាក់​ថា រដ្ឋាភិបាលវៀតណាម បានអនុម័ត​កម្ម​វិធី​នេះ កាលពីអំឡុងខែតុលា ឆ្នាំ២០២៥ ក្នុងគោល​បំណងលើកកម្ពស់គុណភាពអប់រំភាសា និងត្រៀមសិស្សឱ្យមានសមត្ថភាពប្រកួតប្រជែង និងធ្វើសមាហរណកម្មជាមួយអន្តរជាតិ។ ក្រោម​កម្ម​វិធី​នេះ ភាសាអង់គ្លេសនឹងក្លាយជាមុខវិជ្ជាចាំបាច់ចាប់ពីថ្នាក់ទី១នៅតាមសាលារៀនទូទៅទាំងអស់ ដោយមានគោលដៅធ្វើឱ្យសិស្សទូទាំងប្រទេសវៀតណាម ប្រើប្រាស់ភាសាអង់គ្លេសជាភាសាទី២ ត្រឹមឆ្នាំ២០៣៥៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើចិន អាចជួយប្រជាជនជិត១០០លាននាក់ឱ្យចាកចេញពីភាពក្រីក្រដោយរបៀបណា?

ប្រទេសចិន បានចាយពេលត្រឹមតែ៨ឆ្នាំប៉ុណ្ណោះ អាចរំដោះពលរដ្ឋនៅតំបន់ជនបទក្រីក្រដល់ទៅជិត ១០០លាននាក់ឱ្យរួចផុតពីភាពក្រីក្របានយ៉ាងជោគជ័យ។ យោងតាម…

មេដឹកនាំចិន និងសហរដ្ឋអាម៉េរិកនឹងជួបប្រជុំជាមួយមេដឹកនាំអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន

កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយប្រទេសដៃគូសន្ទនានឹងបើកឆាកជាផ្លូវការនៅចុងសប្តាហ៍នេះហើយ ក្រោមការចូលរួមពីមេដឹក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ