អត្ថបទពាណិជ្ជកម្ម

វីង បង្ហាញមោទនភាពទៅកាន់ពិភពលោក ដោយបានឈ្នះពាន «ធនាគារឌីជីថលល្អបំផុតនៅកម្ពុជា ឆ្នាំ២០២៦» ពី ស្ថាប័ន Euromoney


ធនាគារ វីង ដែលជាធនាគារឌីជីថលមួយក្នុងចំណោមធនាគារដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សនៅកម្ពុជា បានបង្ហាញមោទកភាពទៅកាន់ពិភពលោកក្នុងនាមជាធនាគារខ្មែរ បន្ទាប់ពីទទួលបានពានរង្វាន់ “ធនាគារឌីជីថលល្អបំផុតនៅកម្ពុជា ប្រចាំឆ្នាំ២០២៦” ពីស្ថាប័នអន្តរជាតិ Euromoney នៅក្នុងពិធីប្រគល់ពានរង្វាន់ដែលបានរៀបចំឡើងនៅប្រទេសសិង្ហបុរី កាលពីពេលថ្មីៗនេះ។
វីង បង្ហាញមោទនភាពទៅកាន់ពិភពលោក ដោយបានឈ្នះពាន
ដោយ
អំពី Wing Bank

ការទទួលស្គាល់នេះ បានឆ្លុះបញ្ចាំងពី​វឌ្ឍនភាពដ៏ស្វាហាប់របស់ វីង ពីក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ​ដំបូងគេនៅ​កម្ពុជា រហូតក្លាយជាធនាគារពាណិជ្ជ។

ជ័យលាភីនេះ ក៏បានធ្វើឱ្យធនាគារ វីង ឈរនៅលំដាប់ជួរមុខគេ នៅក្នុងវិស័យធនាគារ​កម្ពុជាដែលកំពុង​មានការប្រកួតប្រជែងយ៉ាងខ្លាំង ស្របពេលដែលធនាគារជាង ៥០ ស្ថាប័នផ្សេងទៀត កំពុងតែពន្លឿន​សមត្ថភាព​ឌីជីថល​របស់ខ្លួនដើម្បីបំពេញតម្រូវការអតិថិជន។

បច្ចុប្បន្ន ធនាគារ វីង មានអតិថិជនជាង ១៥ លានគណនី ដែលអាចប្រើប្រាស់សេវាតាមរយៈកម្មវិធី Wing Bank និងបណ្តាញភ្នាក់ងារ វីង ជាង ១២,០០០ កន្លែង ទូទាំងប្រទេស។ ធនាគារក៏មានសាខាជិត ៣០ ទីតាំង និងដៃគូអាជីវកម្មជាង ២០០,០០០ ផងដែរ។​

តាមរយៈកម្មវិធី Wing Bank អតិថិជនអាចបើកគណនីតាមទូរសព្ទដៃ និងប្រើប្រាស់មុខងារជាង ១០០ ប្រភេទ រួមមាន ការផ្ទេរប្រាក់ក្នុងស្រុក និងអន្តរជាតិ ការទូទាត់តាម KHQR ការបញ្ចូលទឹកប្រាក់ទូរសព្ទ ការទូទាត់វិក្កយបត្រ ការសន្សំប្រាក់ ការស្នើសុំកម្ចី និងការគ្រប់គ្រងកាត។

លើសពីនេះទៀត តាមរយៈមុខងារ WingFlex នៅក្នុងអេប Wing Bank អតិថិជនអាចកក់សេវាកម្មធ្វើដំណើរ ទិញសំបុត្រកម្សាន្ត និងព្រឹត្តិការណ៍ផ្សេងៗ ព្រមទាំងអាចទិញស៊ីមទូ​រសព្ទ​ eSIM សម្រាប់ប្រើប្រាស់ក្នុងស្រុក និងការធ្វើដំណើរទៅក្រៅប្រទេសបានផងដែរ។ ភាពសម្បូរបែបនេះ បានប្រមូលផ្តុំសេវាធនាគារ ការផ្តល់រង្វាន់ និងសេវាកម្មដែលជួយសម្រួលដល់របៀបរស់នៅប្រចាំថ្ងៃ បញ្ចូលគ្នាទៅក្នុងផ្លេតហ្វមតែមួយ។

កញ្ញា គិត វីននីដា នាយិកាគ្រប់គ្រងទីផ្សារនៃធនាគារ វីង បានលើកឡើងថា៖ “វីង បានចាប់ផ្តើម​ជាមួយគំនិតដ៏សាមញ្ញមួយ គឺការធានាថាប្រជាជនកម្ពុជាគ្រប់រូបគួរទទួលបាន​សេវាហិរញ្ញវត្ថុសមស្រប។ សព្វថ្ងៃនេះ ផ្នត់គំនិតនោះបានរីកដុះដាលក្លាយជាប្រព័ន្ធហិរញ្ញវត្ថុដ៏រឹងមាំ ដែលប្រជាជនកម្ពុជារាប់លាននាក់​កំពុងប្រើប្រាស់​ជារៀងរាល់ថ្ងៃ។”

កញ្ញា បានគូសបញ្ជាក់ថា៖ “ពានរង្វាន់អន្តរជាតិដែលប្រគល់ដោយ Euromoney នាពេលនេះ គឺជាការឆ្លុះបញ្ចាំងពី​ការយកចិត្តទុកដាក់ឥតឈប់ឈររបស់យើង ក្នុងការធ្វើឱ្យសេវាធនាគារកាន់តែសាមញ្ញ ងាយស្រួលប្រើប្រាស់ និងឆ្លើយតបតម្រូវការអតិថិជនរបស់យើងក្នុងការរស់នៅប្រចាំថ្ងៃ ប្រកបការងារ និងចាត់ចែងហិរញ្ញវត្ថុផ្សេងៗ”។

ទំហំនៃការប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុរបស់ធនាគារ វីង អាចមើលឃើញយ៉ាងច្បាស់តាមរយៈសកម្មភាព​ប្រើប្រាស់ប្រចាំថ្ងៃ។ តួយ៉ាង ក្នុងឆ្នាំ២០២៥ ធនាគារ វីង បានដំណើរជាង ៦០០ លានប្រតិបត្តិការដែល​មានទំហំទឹកប្រាក់សរុបប្រមាណ ៥៥ ពាន់លានដុល្លារអាមេរិក។

គិតត្រឹមឆ្នាំ២០២៥ ធនាគារ វីង មានទ្រព្យសកម្មសរុបប្រមាណ ៣,៦ ពាន់លានដុល្លារ ប្រាក់បញ្ញើ ២,៩៩ ពាន់លានដុល្លារ និងកម្ចីចំនួន ២,២៣ ពាន់លានដុល្លារ ដែលបានធ្វើឱ្យធនាគារខ្មែរមួយនេះ ស្ថិតក្នុងចំណោមធនាគារពាណិជ្ជធំជាងគេទាំង ៥ នៅកម្ពុជា ដោយផ្អែកលើទំហំទ្រព្យសកម្ម។

គិតត្រឹមចុងឆ្នាំ កម្ចីឌីជីថល ធនាគារ វីង មានអតិថិជនចូលស្នើកម្ចីប្រមាណ ១,៧ លាននាក់ ដោយបានអនុម័តកម្ចីប្រហែល ៣៤៩ លានដុល្លារ។ តាមរយៈការវាយតម្លៃលើប្រវត្តិប្រតិបត្តិការរបស់អតិថិជន ដើម្បីផ្តល់ជូននូវឥណទានផ្លូវការ កម្ចីឌីជីថល អាចជួយអតិថិជនដោះស្រាយតម្រូវការហិរញ្ញវត្ថុបានទាន់ពេលវេលា ដែលផ្តល់ឱកាសកាន់តែទូលាយក្នុងការស្នើកម្ចីផ្សេងៗទៀតនាពេលខាងមុខ។

ចំណែកឯការសន្សំប្រាក់វិញ ក៏ផ្តល់នូវអត្ថប្រយោជន៍ស្រដៀងគ្នានេះដែរ។ គិតមកទល់ពេលនេះ មានគណនី សន្សំដើម្បីគោលដៅ ជាង ៤០.០០០ គណនី ដែលបាននឹងកំពុងជួយអតិថិជន ប្រែក្លាយការសន្សំប្រាក់តិចតួចជាប្រចាំ ឱ្យទៅជាលទ្ធផលជាក់ស្តែង ដើម្បីសម្រេចនូវគោលដៅដែលចង់បាន។

ដំណើរដ៏វែងឆ្ងាយរបស់ វីង ដោយបានចាប់ផ្តើមពីក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដំបូងគេនៅកម្ពុជា រហូតក្លាយជាធនាគារឌីជីថលល្អបំផុត បានបង្ហាញយ៉ាងច្បាស់ពីទស្សនៈវិស័យមួយគឺ សេវាធនាគារឌីជីថលពិតជាមានតម្លៃបំផុត នៅពេលដែលវាអាចប្រែក្លាយប្រតិបត្តិការប្រចាំថ្ងៃរបស់អតិថិជន ទៅជាឱកាសក្នុងការសន្សំប្រាក់ កសាងប្រវត្តិឥណទានល្អ និងងាយស្រួលទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ។

បទពិសោធដ៏អស្ចារ្យនេះ នៅតែបន្តអភិវឌ្ឍលើសពីការធ្វើប្រតិបត្តិការទូទាត់ធម្មតា។ វត្តមាន ជីប ជីប ក្នុងឆ្នាំ២០២៦ បានធ្វើឱ្យការប្រើប្រាស់អេប Wing Bank កាន់តែមានភាពទាក់ទាញ និងរស់រវើក។ តាមរយៈបេសកកម្ម ជីប ជីប អតិថិជនអាចស្វែងយល់ពីមុខងារថ្មីៗ លេងកម្សាន្ត និងទទួលបានរង្វាន់ជាច្រើនពីអេប Wing Bank ។

អ្នកប្រើប្រាស់អាចទាញយកអេប Wing Bank ដើម្បីបើកគណនីងាយស្រួល ជាមួយសេវាកម្មជាង ១០០ មុខងារ ចូលរួមលេងបេសកកម្ម ជីប ជីប ឬពិនិត្យមើលលទ្ធភាពស្នើកម្ចីឌីជីថលឥឡូវនេះ។

តំណទាញយកអេប Wing Bank: Download the Wing Bank App




អត្ថបទបន្ទាប់


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ