វិស័យ សេដ្ឋកិច្ច

លទ្ធផលសិក្សាមួយបង្ហាញថា កសិករថៃ ជាងពាក់កណ្ដាល គ្មានលទ្ធភាពដោះបំណុលរួច ទោះប្រឹងសងដល់ស្លាប់


វិស័យកសិកម្ម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចថៃ កំពុងធ្លាក់ចូលក្នុងវិបត្តិបំណុលយ៉ាងធ្ងន់ធ្ងរ។ លទ្ធផលសិក្សាចុងក្រោយមួយបានទម្លាយឱ្យដឹងថាកសិករថៃ ជាងពាក់កណ្តាលទូទាំងប្រទេសកំពុងជាប់បំណុលវ័ណ្ឌកដែលមិនអាចដោះរួចឡើយ បើទោះបីជាខិតខំសងមួយជីវិតក៏ដោយ។ កត្តាវ័យជរា និងចំណូលតាមរដូវកាលបានក្លាយជាឧបសគ្គចម្បង ដែលធ្វើឱ្យពួកគេអាចបង់បានត្រឹមតែការប្រាក់ ប៉ុន្តែមិនអាចរំលស់ប្រាក់ដើមបាន។នេះបើយោងតាមការចុះផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី៦ខែឧសភា។
វិស័យ សេដ្ឋកិច្ច
ដោយ

ការសិក្សារបស់វិទ្យាស្ថាន អ៊ុងផាខន សម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ច បានបង្ហាញថា រហូតដល់ទៅប្រមាណ៥២% នៃកូនបំណុលជាកសិករថៃជិត៤លាននាក់ នឹងគ្មានលទ្ធភាពសងបំណុលរបស់ពួកគេរួចនោះឡើយទោះជាសងមួយជីវិតក៏ដោយ។ វិទ្យាស្ថាននេះបានលើកឡើងថា កសិករថៃ ជាច្រើននឹងសងបំណុលរួចនៅក្រោយវ័យ៧០ឆ្នាំ ជាវ័យដែលសមត្ថភាពរកប្រាក់ចំណូលរបស់ពួកគេបានធ្លាក់ចុះខ្លាំង រីឯកម្លាំងក៏ចុះខ្សោយ និងហ៊ុមព័ទ្ធដោយជំងឺ។

ក្រុមអ្នកស្រាវជ្រាវបានគូសបញ្ជាក់ថា បញ្ហានេះរីកកាន់តែធំដោយសារសមត្ថភាពសងប្រាក់កម្ចីចុះខ្សោយ និងគំរូសងប្រាក់មិនល្អ។ ប្រាក់ចំណូលរបស់កសិករថៃ គឺអាចរកបានតាមរដូវ កាល ប៉ុន្តែការបង់ប្រាក់កម្ចីត្រូវបានកំណត់ឱ្យបង់ទៀងទាត់ជាប្រចាំ ដែលធ្វើឱ្យកសិក សងទាំងត្រដាបត្រដួស។

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ និន្នាការនៃការបង់តែការប្រាក់ដោយមិនរំលស់ប្រាក់ដើមបានក្លាយជារឿងធម្មតាទៅហើយ។ ក្នុងរយៈពេល៨ឆ្នាំកន្លងមកនេះ កសិករថៃ ដែលបង់តែការប្រាក់បានកើនឡើងពី ២០% ដល់ជាងពាក់កណ្តាល ខណៈដែលមានតែផ្នែកតូចមួយប៉ុណ្ណោះ ដែលមានលទ្ធភាពបង់រំលស់ប្រាក់ដើម។

ការសិក្សាបានរកឃើញថា កម្រិតបំណុល ក៏បានកើនឡើងផងដែរ។ពេលនេះក្នុងកសិករថៃម្នាក់ ជាមធ្យមជំពាក់បំណុលប្រមាណជាង៧,៧០០ដុល្លារអាម៉េរិក ដោយកសិករជាច្រើនជំពាក់ច្រើនជាងនេះឆ្ងាយ ដែលធ្វើឱ្យមួយចំនួនធំជាប់បំណុលរយៈពេលវែង។

វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចខាងលើបានព្រមានថា វិធានការសង្គ្រោះរយៈពេលខ្លីមិនគ្រប់គ្រាន់ទេ ហើយអំពាវនាវឱ្យមានដំណោះស្រាយរយៈពេលវែង រួមទាំងការវិនិយោគកាន់តែប្រសើរ កិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ និងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជួយកសិករថៃគ្រប់គ្រងនិងសងបំណុលរបស់ពួកគេឱ្យបានល្អ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ជប៉ុន កំពុងពន្លឿនការផ្ទេរនាវាពិឃាតឱ្យហ្វីលីពីន ស្របពេលជម្លោះនៅសមុទ្រចិនខាងត្បូងឡើងកម្តៅខ្លាំង

ស្របពេលជម្លោះដែនទឹកនៅសមុទ្រចិនខាងកើត និងខាងត្បូង កំពុងមានភាពរកាំរកូសខ្លាំង ទីក្រុងតូក្យូ បានសម្រេចពង្រឹងសម្ពន្ធភាពយោធាជាមួយទីក្រុងម៉ានីល…

អាម៉េរិក ប្រកាសបញ្ចប់ប្រតិបត្តិការសឹកប្រឆាំងអ៊ីរ៉ង់ និងជំរុញឱ្យចិនជួយសម្របសម្រួលបើកច្រកហ័រម៉ូសឡើងវិញ

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក បានប្រកាសជាផ្លូវការនូវការបញ្ចប់ប្រតិបត្តិការយោធាទ្រង់ទ្រាយធំប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីសម្រេចបាននូវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ