ធនាគារ ខេប៊ីប្រាសាក់ ចូលរួមក្នុងពិធីបុណ្យសមុទ្រ នៅខេត្តកំពត
ដោយ
ខេត្តកំពត ប្រទេសកម្ពុជា៖ ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយក្នុងការចូលរួម ពិធីបុណ្យសមុទ្រ ដែលប្រារព្ធឡើងពីថ្ងៃទី 13 ដល់ 15 ខែធ្នូ ឆ្នាំ 2024 នៅខេត្តកំពត ដែលជាពិធីដ៏អធិកអធម ក្នុងគោលបំណងលើកកម្ពស់ផលិតផលក្នុងស្រុក បង្ហាញពីសក្តានុពលទេសចរណ៍ប្រទេសកម្ពុជា និងបង្ហាញពីឱកាសអេកូទេសចរណ៍ តាមតំបន់ឆ្នេរដ៏ស្រស់ស្អាត។