#វិស័យពាណិជ្ជកម្ម

Articles by Tag វិស័យពាណិជ្ជកម្ម

តុលាការពាណិជ្ជកម្មអាម៉េរិក សម្រេចរាំងខ្ទប់ការអនុវត្តពន្ធបដិការរបស់លោក ដូណាល់ ត្រាំ តើមកពីមូលហេតុអ្វី?

ដោយ​ ​ ខេមបូណូមីស
គោលនយោបាយដាក់គំនាបពន្ធបដិការរបស់លោក ដូណាល់ ត្រាំ ដើម្បីទាក់ទាញផលិតកម្មឲ្យវិលត្រឡប់មកអាម៉េរិកវិញ និងដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្ម ដែលមានទំហំប្រមាណ១,២ទ្រីលានដុល្លារ ត្រូវបានតុលាការពាណិជ្ជកម្មអាម៉េរិក សម្រេចឱ្យបញ្ឈប់ការអនុវត្ត ក្រោមហេតុផលការដាក់ពន្ធនេះខុសពីអ្វីដែលរដ្ឋធម្មនុញ្ញបានកំណត់។ ជាមួយគ្នានេះ ចៅក្រមរបស់តុលាការពាណិជ្ជកម្មអាម៉េរិក បានទុកពេល១០ថ្ងៃឱ្យរដ្ឋបាលលោក ត្រាំ ដាក់ចេញវិធានការពន្ធថ្មី និងប្តឹងឧទ្ធរណ៍ជំទាស់នឹងការសម្រេចនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។