វិស័យធនាគារ

អាម៉េរិក បញ្ជាឱ្យធនាគារនានា បង្កើនការប្រុងប្រយ័ត្នចំពោះបណ្តាញលាងលុយកខ្វក់ និងការរត់ពន្ធប្រេងរបស់អ៊ីរ៉ង់


​ក្រសួងរតនាគារអាម៉េរិក បាន ព្រមាន បណ្ដាធនាគារអាម៉េរិក ឱ្យ បង្កើនការប្រុង ប្រយ័ត្ន និង តាម ឃ្លាំមើល ឱ្យស្អិតនូវបណ្តាញលាងលុយរបស់អ៊ីរ៉ង់ ដែលជាប់សង្ស័យថា ត្រូវបានប្រើ ប្រាស់ ដើម្បីលក់ប្រេងអ៊ីរ៉ង់ ដោយសម្ងាត់តាមរយៈក្រុមហ៊ុនដែលមានតែសម្បកក្រៅ ឬក្រុមហ៊ុនខ្យល់ និងប្រព័ន្ធគ្រីបតូ។
អាម៉េរិក បញ្ជាឱ្យធនាគារនានា
ដោយ

ការ ព្រមាន នេះ ធ្វើឡើងក្រោយពីរកឃើញ ថា បណ្ដាក្រុមហ៊ុនប្រេងដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ បានធ្វើប្រតិបត្តិការទូទាត់ ក្នុងទំហំ ទឹកប្រាក់ រហូតដល់ ទៅប្រមាណ៤ពាន់ លានដុល្លារក្នុងឆ្នាំ២០២៤ខណៈបណ្ដាក្រុមហ៊ុនដឹកជញ្ជូន តាម កប៉ាល់ ដែលជាប់ពាក់ព័ន្ធប្រេងអ៊ីរ៉ង់បាន ធ្វើប្រតិបត្តិ ទូទាត់ ប្រាក់ ក្នុង ទំហំប្រមាណ៧០៧លានដុល្លារ ឆ្លងកាត់ គណនីធនាគារ អាម៉េរិក។

យោងតាមទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១២ ខែឧសភា បានឱ្យដឹង ថា រដ្ឋបាល លោក ដូណាល់ ត្រាំ ចង់ឱ្យធនាគារ នានា រាយការណ៍ពីសកម្មភាពគួរឱ្យសង្ស័យជាប់ពាក់ព័ន្ធនឹងកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ រួមទាំងការផ្ទេរប្រាក់ក្នុងចំនួនច្រើន ក្រុមហ៊ុនដែលមានតែសម្បកក្រៅ ឬក្រុមហ៊ុនខ្យល់ ការទូទាត់ខុសប្រក្រតី និងប្រតិបត្តិការពាក់ព័ន្ធនឹងក្រុមហ៊ុនគ្រីបតូរបស់អ៊ីរ៉ង់ជាដើម។

ក្រសួងហិរញ្ញវត្ថុអាម៉េរិក ក៏បានព្រមានធនាគារនានាឱ្យជួយសហការស្វែងរកប្រេងអ៊ីរ៉ង់ ដែលក្លែងបន្លំជាប្រេងម៉ាឡេស៊ី ឯកសារដឹកជញ្ជូនក្លែងក្លាយ និងការផ្ទេរប្រេងពីកប៉ាល់មួយទៅកប៉ាល់មួយដោយសម្ងាត់ ដើម្បីលាក់ប្រភពដើមពិតរបស់ប្រេង ផងដែរ។

ក្រុម មន្ត្រីអាម៉េរិក បានអះអាងថា បណ្ដាក្រុមហ៊ុនប្រេងដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ បានធ្វើប្រតិបត្តិការទូទាត់ ក្នុងទំហំ រហូតដល់ ទៅប្រមាណ៤ពាន់ លានដុល្លារក្នុងឆ្នាំ២០២៤ ខណៈបណ្ដាក្រុមហ៊ុនដឹកជញ្ជូន តាម កប៉ាល់ដែលជាប់ពាក់ព័ន្ធនឹងប្រេងអ៊ីរ៉ង់ បាន ធ្វើប្រតិបត្តិ ទូទាត់ ប្រាក់ ក្នុង ទំហំប្រមាណ៧០៧លានដុល្លារ ឆ្លងកាត់ គណនីធនាគារ អាម៉េរិក។

ចំណាត់ ការ នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងធំរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ តាមរយៈទណ្ឌកម្ម ខណៈដែលភាពតានតឹង និងជម្លោះជុំវិញ បទឈប់បាញ់នៅតែបន្តរវាងប្រទេសទាំងពីរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


កូរ៉េខាងត្បូង ហាមពលករថៃ មកពីខេត្តចំនួន៤ មិនឱ្យទៅធ្វើការនៅក្នុងប្រទេសខ្លួន

ក្រសួងការងារថៃ បានទទួលស្គាល់ថា អាជ្ញាធរកូរ៉េខាងត្បូង បានសម្រេចដាក់កម្មករមកពីខេត្តភាគឦសានចំនួន៤របស់ថៃ ចូលក្នុងបញ្ជីខ្មៅ និងផ្អាកការនាំចូ…

ការប្រើប្រាស់បណ្ដាញប្តូររូបិយប័ណ្ណយន់របស់ចិន កើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន

នាគារកណ្តាលរបស់ប្រទេស នានាទូទាំងពិភពលោក នៅដើមឆ្នាំ២០២៦ បានងាកទៅប្រើប្រាស់ ប្រព័ន្ធរូបិយប័ណ្ណរបស់ ចិន កាន់តែខ្លាំងឡើង ដោយ ការប្រើប្រាស់ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ