ឧក្រិដ្ឋកម្មឆបោក

ឥណ្ឌូនេស៊ី ក្លាយជាមជ្ឈមណ្ឌលថ្មីនៃឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិត ក្រោយការបង្ក្រាបក្តៅគគុកនៅតំបន់ឥណ្ឌូចិន


ប៉ូលិសឥណ្ឌូនេស៊ី បានព្រមានថា ប្រទេសរបស់ខ្លួនកំពុងក្លាយជាមជ្ឈមណ្ឌលថ្មីសម្រាប់ល្បែងស៊ីសងតាមអ៊ីនធឺណិត និងឧក្រិដ្ឋកម្មឆបោកឆ្លងដែន។ ចំពោះមុខការរីកដុះដាលដ៏គួរឱ្យព្រួយបារម្ភនេះ អាជ្ញាធរឥណ្ឌូនេស៊ី គ្រោងបង្កើតអង្គភាពពិសេសមួយ ដើម្បីទប់ស្កាត់ និងបង្ក្រាប បណ្តាញឧក្រិដ្ឋកម្មទាំងនេះឱ្យមានប្រសិទ្ធភាព។
ឧក្រិដ្ឋកម្មឆបោក
ដោយ

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNA កាលពីថ្ងៃសៅរ៍ ទី៩ ខែឧសភា ការិយាល័យកណ្តាល នៃប៉ូលិសអន្តរជាតិ ប្រចាំប្រទេសឥណ្ឌូនេស៊ី បានលាតត្រដាងថា ប្រតិបត្តិការខុសច្បាប់ដែលធ្លាប់តែប្រមូលផ្តុំនៅក្នុងប្រទេសថៃ មីយ៉ាន់ម៉ា ឡាវ កម្ពុជា និងវៀតណាម កំពុងមាន កើនឡើងកាន់តែខ្លាំងនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

លោក អ៊ុនទុង វីដយ៉ាតម៉ូកូ (Untung Widyatmoko) លេខាធិការប៉ូលិសអន្តរជាតិ ឥណ្ឌូនេស៊ី បានប្រាប់សារព័ត៌មាន The Jakarta Post ថា បន្ទាប់ពីមានការបង្ក្រាបយ៉ាងចាស់ដៃនៅតាមបណ្តាប្រទេសក្នុងតំបន់ឥណ្ឌូចិន ក្រុមឧក្រិដ្ឋជនបានចាប់ផ្តើមរុលចូលមកកាន់ឥណ្ឌូនេស៊ីវិញម្តង ។

ជាក់ស្តែង ការឆ្មក់បង្ក្រាបកាលពីពេលថ្មីៗនេះ បានរកឃើញសម្បុកឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតជាច្រើនកន្លែង ដែលមានជាប់ពាក់ព័ន្ធនឹងជនបរទេសរាប់រយនាក់។ ក្នុងនោះប្រតិបត្តិការ ដ៏ធំមួយត្រូវបានធ្វើឡើងនៅអគារការិយាល័យក្នុងតំបន់ភាគខាងលិចទីក្រុងហ្សាការតា កាលពីថ្ងៃទី៧ ខែឧសភា ដោយឃាត់ខ្លួនមនុស្សបាន៣២១នាក់។ ក្នុងចំណោមអ្នកឃាត់ខ្លួនទាំងនោះរួមមានជនជាតិវៀតណាម ២២៨នាក់ ជនជាតិចិន៥៧នាក់ និងជនជាតិឥណ្ឌូនេស៊ីម្នាក់។

ដោយឡែកនៅក្នុងតំបន់បាតាម (Batam) អាជ្ញាធរក៏បានឃាត់ខ្លួនជនបរទេសចំនួន២១០នាក់ផ្សេងទៀត ដែលមានសញ្ជាតិ មីយ៉ាន់ម៉ា ឡាវ ថៃ និងម៉ាឡេស៊ី ខណៈពួកគេកំពុងសំងំរស់នៅក្នុងអាផាតមិនមួយក្នុងតំបន់ លូប៊ុក បាចា (Lubuk Baja)។

មន្ត្រីជាន់ខ្ពស់ប៉ូលិសឥណ្ឌូនេស៊ីរូបនេះបានបន្ថែមថា ម៉ាស៊ីនបម្រើការ ឬ Server ដែលធ្លាប់ដំឡើងនៅតាមមជ្ឈមណ្ឌលឆបោកធំៗដូចនៅក្នុងប្រទេសថៃ និងក្នុងប្រទេសមីយ៉ាន់ម៉ាជាដើមត្រូវបានគេសង្កេតឃើញថា បានចាប់ផ្តើមផ្លាស់ប្តូរទីតាំងចូលមកក្នុងទឹកដីឥណ្ឌូនេស៊ីជាបន្តបន្ទាប់៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


ការប្រើប្រាស់បណ្ដាញប្តូររូបិយប័ណ្ណយន់របស់ចិន កើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន

នាគារកណ្តាលរបស់ប្រទេស នានាទូទាំងពិភពលោក នៅដើមឆ្នាំ២០២៦ បានងាកទៅប្រើប្រាស់ ប្រព័ន្ធរូបិយប័ណ្ណរបស់ ចិន កាន់តែខ្លាំងឡើង ដោយ ការប្រើប្រាស់ប…

ឯកឧត្តម វង្សី វិស្សុត៖ ការតាមដាន និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយសាធារណៈ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ត្រូវមានភាពម៉ត់ចត់ តុល្យភាព ក្នុងបរិបទសកលមិនប្រាកដប្រជា

ការតាមដាន និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយសាធារណៈ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ត្រូវមានភាពម៉ត់ចត់ តុល្យភាព និងឆ្លុះបញ្ចាំងស្ថា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ