#វិស័យកសិកម្ម

Articles by Tag វិស័យកសិកម្ម

តើកម្ពុជា មានសមត្ថភាពកម្រិតណាក្នុងការផ្គត់ផ្គង់បន្លែ និងផ្លែឈើ ក្រោយបិទការនាំចូលពីថៃ?

ដោយ​ សោម ស្រីពេជ្រ
កម្ពុជា បានសម្រេចបិទការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃ ទាំងស្រុង នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ក្រោយយោធាថៃ មិនព្រមបើកច្រកទ្វារព្រំដែនដែលខ្លួនបានបិទជាឯកតោភាគីឱ្យដូចសភាពដើមវិញតាមការចង់បានរបស់កម្ពុជា។ មន្ត្រី និងអ្នកជំនាញបានអះអាងថា ការបិទការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃនេះ គឺមិនបានប៉ះពាល់ដល់ការផ្គត់ផ្គង់បន្លែផ្លែឈើនៅកម្ពុជា នោះទេ ដ្បិតថា កម្ពុជា មានសមត្ថភាពផលិតគ្រប់គ្រាន់ ដើម្បីធានាដល់តម្រូវការសន្តិសុខស្បៀងរបស់ខ្លួន តាមរយៈផលិតកម្មក្នុងស្រុក និងនាំចូលពីប្រទេសផ្សេងក្រៅពីប្រទេសថៃ។